សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Wednesday, August 3, 2016

ឧកញ៉ាលឹម​ ប៊ុណ្ណានិងឧកញ៉ាប៊ុត​ប៊ុនអេងរងការប្តឹងពី បទ​ឈូស​ឆាយ​ដី​ព្រៃ​ជា​ទ្រព្យ​សម្បត្តិ​សាធារណៈ

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី
 មេឈ្មួញឈើលឹម ប៊ុណ្ណា(ពាក់អាវយឺតពណ៌បៃតង) ប្រចាំបណ្តាខេត្តនៅភូមិភាគឥសាន្ត
ដ៏ល្បីឈ្មោះ

ដោយ​ លោក ​នុប ​គីម
 
តំណាង​អយ្យការ​ខេត្ត​ក្រចេះ លោក ហាក់ ហ៊ាន់ បាន​កោះ​ហៅ​មន្ត្រី​សមាគម​អាដហុក (ADHOC) ដែល ​ប្ដឹង​ឧកញ៉ា​ពីរ​រូប​ឈ្មោះ ប៊ុត ប៊ុនអេង និង​ឧកញ៉ា លឹម ប៊ុណ្ណា ហៅ ខ្នា ឲ្យ​ចូល​បំភ្លឺ​នៅ​ថ្ងៃ​ទី​១១ សីហា ក្នុង​សំណុំ​រឿង​ឈូស​ឆាយ​ដី​ព្រៃ​ជា​ទ្រព្យ​សម្បត្តិ​សាធារណៈ ឋិត​នៅ​ឃុំ​ឫស្សីកែវ ស្រុក​ព្រែកប្រសព្វ ខេត្ត​ក្រចេះ។
នៅថ្ងៃនេះអ្នកកាសែតជាតិខ្មែរ មិន​អាច​ទាក់ទង​តំណាង​អយ្យការ​ខេត្ត​ក្រចេះ លោក ហាក់ ហ៊ាន់ ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​ករណី​នេះ​បាន​ទេ។ ប៉ុន្តែ​លោក​ធ្លាប់អះអាង ថា ប្រសិន​បើ​តំណាង​អយ្យការ​រក​ឃើញ​ថា មាន​ឧកញ៉ា និង​អ្នក​ពាក់ព័ន្ធ​មួយ​ចំនួន​ជាប់​ពាក់ព័ន្ធ​ការ​កាប់​រាន​ដី​ព្រៃ​ឈើ​ខុស​ ច្បាប់​មែន អ្នក​ទាំង​នោះ ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់។
អ្នកកាសែតជាតិខ្មែរមិនអាចទាក់ទងលោក​លឹម ប៊ុណ្ណានិងលោកប៊ុត​ប៊ុនអេងដើម្បីបកស្រាយពី
ពាក្យបណ្តឹងប្រឆាំងឧកញ៉ាទាំងពីរនាក់នេះបានទេនៅថ្ងៃនេះ។ ចំណែកភរិយារបស់លោក​ លឹម 
ប៊ុនណ្ណាឈ្មោះថុង ធីតាបដិសេធមិននិយាយពីរឿងបណ្តឹងនេះទេ។
ប្រធាន​ផ្នែក​ដីធ្លី និង​ធនធាន​ធម្មជាតិ​នៃ​សមាគម​អាដហុក លោក ប៉ែន ប៊ុណ្ណារ៍ អះអាងថា លោក​មាន​ភស្តុតាង​គ្រប់គ្រាន់​ដែល​បញ្ជាក់​ថា ឧកញ៉ា​ទាំង​ពីរ​នាក់​នោះ​ពិត​ជា​ជាប់​ពាក់ព័ន្ធ​កាប់​បំផ្លាញ​ព្រៃ​ឈើ​រាប់​ ពាន់​ហិកតារ ហើយ​ពលរដ្ឋ​រស់នៅ​តំបន់​នោះ​ក៏​ដឹង​ដែរ​ថា ឧកញ៉ា​ពីរ​នាក់​នោះ​ពិត​ជា​ជាប់​ពាក់ព័ន្ធការកាប់រានដីព្រៃនេះ។ លោក​រំពឹង​ថា តុលាការ​នឹង​ផ្តល់​យុត្តិធម៌​ក្នុង​រឿង​នេះ។
លោកបញ្ជាក់ថា៖ «យើង​ សង្ឃឹម ១០០​ភាគរយ​ថា សហគមន៍​នឹង​ទទួល​យុត្តិធម៌​អំពី​ប្រព័ន្ធ​យុត្តិធម៌ ពីព្រោះ​យើង​គិត​ថា បើ​សិន​ជា​ចង់​រួច​ខ្លួន ទាល់​តែ​លោក​ដឹក​ព្រៃ​ឈើ​យក​ដាំ​ដូច​ដើម​បាន​អស់​លោក​ឈ្នះ​យើង។ យើង​គិត​ថា ប្រព័ន្ធ​យុត្តិធម៌​នឹង​ផ្តល់​យុត្តិធម៌​ដល់​រាស្ត្រ​នៅ​ឃុំ​ឫស្សីកែវ»
កាល​ពី​ដើម​ឆ្នាំ​២០១៦ ពលរដ្ឋ​រស់នៅ​ឃុំ​ឫស្សីកែវ ស្រុក​ព្រែកប្រសព្វ ខេត្ត​ក្រចេះ ចំនួន ៥៤៥
គ្រួសារបាន​ផ្ដិត​មេដៃ​ប្ដឹង​ឧកញ៉ា ២​រូប និង​អ្នក​មាន​អំណាច​មួយ​ចំនួន​ពី​បទ​កាប់​រាន​ដី​ព្រៃ​សាធារណៈ​របស់​រដ្ឋ​ទៅ ​សាលា​ដំបូង​ខេត្ត​ក្រចេះ។ ពលរដ្ឋ​ទាមទារ​ឲ្យ​ឧកញ៉ា​ទាំង​នោះ និង​អ្នក​ពាក់ព័ន្ធ​ទទួល​ខុស​ត្រូវ​ការ​បាត់បង់​តំបន់​ព្រៃ​ស្រោង​ជាង ៣​ពាន់​ហិកតារ ហើយ​បច្ចុប្បន្ន​បាន​ក្លាយ​ជា​ទី​ដី​វាល និង​គ្រប់គ្រង​ជា​កម្មសិទ្ធិ​ឯកជនរបស់ឧកញ៉ាទាំងពីរខាងលើ។
នៅពេលថ្មីៗនេះ​លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានបង្កើតគណះកម្មការជាតិមួយសម្រាប់បង្ក្រាប
បទល្មើសព្រៃឈើមនៅទូទាំងប្រទេសកម្ពុជាដែលដឹកនាំដោយលោកនាយឧត្តម​សេនីយ៏​សៅ សុខា​ក៏ប៉ុន្តែគណះកម្មការនេះហាក់ដូចជាមិនមានតម្លាភាពក្នុងការបង្ក្រាបមទល្មើសព្រៃឈើនោះទេហើយ
ថែមទាំងមិនអាចបង្ក្រាបឈើក្នុងស្តុកធំៗរបស់ឧកញ៉ាមួយចំនួនទៀតផងដូចជាឧកញ៉ា​លឹម ប៊ុណ្ណា
ហៅខ្នានេះតែម្តង៕
លោកសៅ​ សុខាពាក់ផ្កាយបួនយកដៃបិទមាត់ក្នុងកិច្វប្រជុំមួយនៅសាលាខេត្តត្បូងឃ្មុំ
លោកលឹម ប៊ុណ្ណា (ពាក់អាវក្រឡា)​ និងលោក សៅ សុខា ព្រមទាំងលោករ័ត្ន ចាន់ណាមេរងប៉េអឹម ខេត្តត្បូងឃ្មុំ(ពាក់អាវធំ) និងភរិយាក៏ជាឈ្មួញឈើដែរ​កំពុងផឹកស៊ីជុំគ្នា។ តើអាចចាប់ឈើលោក
លឹម ប៊ុណ្ណាយ៉ាងម៉េចកើត?

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger