សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Friday, February 17, 2017

លោកកឹម សុខមិនបានមកបង្ហាញខ្លួននៅ​តុលាការ តាមការកំណត់ពេលកោះ ហៅនៅព្រឹកនេះ

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី
លោកកឹម សុខធ្វើដំណើរដោយថ្មើរជើងពីវត្តចាស់មកកាន់តុលាការនាព្រឹកមិញនេះ
តែលោកមិនបានមកដល់តុលាការទាន់ពេលកំណត់នោះទេ។

ដោយ លោក ជា វីរះ

លោកកឹម សុខដែលវិទ្យុអាស៊ីសេរីដាក់ងារឲ្យជាអ្នកវិភាគនយោបាយនិងសង្គមនោះ នៅព្រឹកនេះ
មិនបានមកបង្ហាញខ្លួននៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញតាមការកំណត់ពេលនៃការ
កោះហៅរបស់តុលាការជាន់ទាបនេះទេ។
ការអាក់ខានមកមិនទាន់ពេលនេះដោយសារលោកកឹម សុខធ្វើដំណើរដោយថ្មើរជើងចេញ​ពី​វត្ត​ពោធិយារាម ហៅ​វត្ត​ចាស់សំដៅទៅកាន់តុលាការភ្នំពេញក្នុងចម្ងាយផ្លូវប្រមាណជា៤គីឡូមែត្រ។
ទោះជាយ៉ាងណា លោក កឹម សុខបានមកដល់សាលាដំបូងរាជធានីភ្នំពេញនៅម៉ោងជាង១១ថ្ងៃ
ត្រង់បន្តិច។ នៅពេលមកដល់តុលាការ លោកកឹម សុខត្រូវបានឆ្មាំយាមតុលាការភ្នំពេញអនុញ្ញាត
ឲ្យចូលខាងក្នុងបរិវេណនៃអគ្គារសាលាដំបូងរាជធានី ខណះមនុស្សរាប់រយនាក់កំពុងរងចាំលោក
នៅខាងក្រៅតុលាការ។
ក្នុងពេលចេញដំណើរពីនៅ​ព្រឹក​ថ្ងៃ​ទី​១៧ កុម្ភៈ គេសង្កេតឃើញអាជ្ញាធរ និង​ក្រុម​សណ្ដាប់ធ្នាប់​ខណ្ឌ​ជ្រោយចង្វារ រារាំង​មិន​ឲ្យ​ព្រះសង្ឃ​ប្រមាណ​១០​អង្គដែល អម​ដំណើរ​លោក គឹម សុខ មក​កាន់​សា
លាដំបូង​រាជធានី​ភ្នំពេញនោះទេ
ការ​រារាំង​នេះ ធ្វើ​ឡើង​នៅ​ត្រើយ​ខាង​កើត​ស្ពាន​ជ្រោយចង្វារ នៅ​ពេល​ដែល​លោក គឹម សុខ និង​ព្រះសង្ឃ ធ្វើ​ដំណើរ​ចេញ​ពី​វត្ត​ពោធិយារាម ហៅ​វត្ត​ចាស់ សំដៅ​ទៅ​តុលាការ តាម​ការ​កោះ​ហៅ
​ចូល​បំភ្លឺ ក្នុង​បណ្ដឹង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ព្រឹក​នេះ។
ក៏ប៉ុន្តែនៅ​ម៉ោង​ប្រមាណ​៩ ព្រឹក លោក គឹម សុខ ត្រូវ​បាន​អនុញ្ញាតឲ្យ​បន្ត​ដំណើរ​ជាមួយ ​ព្រះសង្ឃ​៣​អង្គ​រូមទាំងព្រះសង្ឃ​ ​ប៊ុត ប៊ុនតិញផងដែរ ដើម្បី​ឆ្លង​ស្ពាន​ជ្រោយ​ចង្វារ ខណៈ​ព្រះសង្ឃ​ផ្សេង​ទៀត តម្រូវ​ឲ្យ​ជិះ​ម៉ូតូ​រឺម៉ក​កង់​បី មក​មុន។
អ្វីដែលគួរឲ្យគត់សំគាល់ទៀតនោះ គឺមានអ្នក​សារព័ត៌មាន​ អ្នកឃ្លាំមើលសិទ្ធិមនុស្ស និងព្រះសង្ឍ
សរុបប្រមាណ​១០០​នាក់និងអង្គមកចូលរួមក្នុងដំណើរនេះ​ផងដែរ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger