សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Friday, October 13, 2017

លោកហ៊ុន សែនដកថយមួយជំហានពីផែនការរំលាយ គណបក្សសង្គ្រោះជាតិ យកកៅអីទៅ ចែកបក្សតូចៗ

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី


លោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជារបស់លោក ហាក់បីដូចជាដកថយ មួយជំហានវិញ ពីការប៉ុនប៉ងរំលាយគណបក្សសង្គ្រោះជាតិ រួចហើយយកអសនះចំនួន៥៥ នៅ ក្នុងរដ្ឋសភារបស់គណបក្សប្រឆាំងដ៏ធំមួយនេះ ទៅចែកឲ្យគណបក្សតូចៗគ្មានកៅអីនៅក្នុង ស្ថាប័នជាតិកំពូលមួយនេះ ដូចជាគណបក្សហ៊្វុនស៊ិនប៉ិច របស់ទ្រង់នរោត្តម រណឬទ្ធិ និងគណ បក្សយុវជនកម្ពុជា របស់ពេជ្រ ស្រស់ជាដើម។
ការដកថយពីផែនការរំលាយគណបក្សសង្គ្រោះជាតិនេះ គឺស្តែងចេញពីកិច្ចប្រជុំសភាកាលពីថ្ងៃ 
ទី ១២ តុលា ដោយសភាមិនបានពិភាក្សាលើសេចក្ដីស្នើ​វិសោធនកម្ម​ច្បាប់​ចំនួន​៤ ដើម្បី​ដកហូត​អាសនៈ​បក្ស​ប្រឆាំង​នៅ​ពេល​រំលាយ​ចោល យក​ទៅ​ចែក​គណបក្ស​ផ្សេងៗ​ទៀត​នោះ ​ទេ។
​រដ្ឋសភាបែរជា​បើក​កិច្ចប្រជុំ​​អនុម័ត លើ​ច្បាប់​មួយ​ចំនួនផ្សេងវិញ​កាល​ព្រឹក​ថ្ងៃ​១២ ខែ​តុលា ឆ្នាំ ២០១៧។
ក្រោយ​រង​សម្ពាធ​ពី​អន្តរជាតិ ដែល​ចេញ​សេចក្ដីថ្លែងការណ៍​បន្តបន្ទាប់​គ្នា ប្រាប់​ទៅ​រដ្ឋាភិបាល​ឲ្យ បញ្ឈប់​ផែនការ​កម្ទេច​គណបក្ស​ប្រឆាំងតាមចិត្តនឹកឃើញរបស់លោកហ៊ុន សែន។ នៅ​ថ្ងៃ​ទី​១២ ខែ​តុលា​នេះ សភា​ឯក​បក្ស​របស់​គណបក្ស​ប្រជាជន​កម្ពុជា មិនទាន់​យក​វិសោធនកម្ម​ច្បាប់​ចំនួន​៤ មក​អនុម័ត​ក្នុង​កិច្ចប្រជុំ សភា​នៅឡើយ​ទេ។
អ្នកនាំពាក្យ​រដ្ឋសភា​លោក ឡេង ប៉េងឡុង ឲ្យ​សារព័ត៌មាន​​ដឹងថា សេចក្ដី​ស្នើ​វិសោធនកម្ម​ច្បាប់​ចំនួន​៤​នេះ ទើប​បញ្ជូន​ទៅ​ដល់ដៃ​គណៈកម្មាធិការ​ជំនាញ​រដ្ឋសភា ក្រោយ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា​បាន​ត្រួតពិនិត្យ។ លោក ឡេង ប៉េងឡុង បញ្ជាក់ថា គណៈកម្មាធិការ​នីតិកម្ម និង​យុត្តិធម៌ ដើម្បី​ពិនិត្យ និង​សិក្សា​ស្រាវជ្រាវ របស់​លោក ប៉ែន បញ្ញា ជា​អ្នក​ទទួល​បន្ទុក​ដើម្បី​ពិនិត្យ និង​សិក្សា​ស្រាវជ្រាវ មុន​នឹង​ត្រូវ​បញ្ជូន​ទៅ​អង្គ​សភា​ដើម្បី​អនុម័ត។
លោក ឡេង ប៉េងឡុងមិនទាន់អាច​បញ្ជាក់​ថា សេចក្ដីស្នើ​វិសោធនកម្ម​ច្បាប់​ទាំងនេះ នឹង​ត្រូវ​សភា​ប្រជុំ​អនុម័ត​នៅ​ពេល​ណា​នៅឡើយ​ទេ។
សេចក្ដី​ស្នើ​វិសោធនកម្ម​ច្បាប់​ចំនួន​៤ ដែល​មាន​ខ្លឹមសារ​ដកហូត​អាសនៈ​គណបក្ស​ដែល​ត្រូវ​រំលាយ យក​ទៅ​ចែក​ឲ្យ​គណបក្ស​ដទៃ​ទៀត​នោះ រួមមាន​៖ ច្បាប់​ស្ដីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាង រាស្ត្រ ច្បាប់​ស្ដីពី​ការបោះឆ្នោត​ជ្រើសតាំង​ព្រឹទ្ធសភា ច្បាប់​ស្ដីពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និង​ច្បាប់​ស្ដីពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​-សង្កាត់ ដែល​ខ្លឹមសារ​នៃ​ការ​សុំ​ធ្វើ​វិសោធនកម្ម ច្បាប់​ទាំង​បួន​នេះ គឺ​ដើម្បី​យក​អសនៈ​របស់​គណបក្ស ដែល​ត្រូវ​តុលាការ​រំលាយ ទៅ​ចែក​ឲ្យ​គណបក្ស​ផ្សេងៗ។
ក្នុង​កិច្ច​ប្រជុំ​សភា​លើកទីមួយ​នៃ​ការ​បើក​សម័យប្រជុំ​ពេញអង្គ​លើក​ទី​៩ នីតិកាល​ទី​៥ ដោយមាន​វត្តមាន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និងលោកឧបនាយករដ្ឋមន្ត្រី ស ខេងផងនោះ សភាក៏​បាន​លើក​ឡើង​របៀបវារៈ​ចំនួន​៦ ដើម្បី​អនុម័ត​ទាក់ទង​វិស័យ​ពាណិជ្ជកម្ម និង​សេចក្ដី​ព្រាង​ស្ដីពី​ទំនាក់ទំនង​អន្តរជាតិ ក្នុង​ពេល​នោះ​សភា​ក៏​ទទួល​បាន​ព្រះរាជសារ​ព្រះមហាក្សត្រ​មួយផងដែរ។
ចំណែក​សមាជិក​សភា​គណបក្ស​សង្គ្រោះជាតិ​វិញ មិនបាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ​ទេ ដោយក្រុម តំណាងរាស្ត្របក្សប្រឆាំងគិតថា រដ្ឋសភានឹងអនុម័តច្បាប់ចំនួន៤ ដែលឈានទៅរំលាយ គណបក្សខ្លួនចោល។
ចំណែកលោក សុន ឆ័យប្រធានក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានអះអាងថា មាន មន្ត្រីជាន់ខ្ពស់ស្ថានទូតបរទេសមួយរូប បានបញ្ជាក់ប្រាប់លោកថា " រដ្ខាភិបាលនិងគណបក្ស ប្រជាជនកម្ពុជារបស់លោក ហ៊ុន សែនមិនហ៊ានរំលាយគណបក្សសង្គ្រោះជាតិចោល រួចប្លន់យក អសនះក្នុងសភាចំនួន៥៥ ទៅចែកឲ្យគណបក្សតូចៗនោះទេ"
ក៏ប៉ុន្តែភ្លាមៗនោះ លោកសុខ ឥសានអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានចេញមុខបដិសេធ ការអះអាងរបស់លោកសុខ ឆ័យបែបនេះ រួចមកហើយដែរ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger