សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Tuesday, October 17, 2017

អាមេរិកបន្តជំរុញឲ្យលោកហ៊ុន សែនដោះលែងលោក កឹម សុខា ជាបន្ទាន់

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី


រដ្ឋាភិបាល​សហរដ្ឋ​អាមរិក​បន្តជំរុញឲ្យ​រដ្ឋាភិបាល​លោកនាយករដ្ឋមន្ត្រី ង៊ុន សែន​ដោះ​លែង​លោក កឹម សុខា មេបក្សប្រឆាំងជាបន្ទាន់ និងស្តារស្ថានភាពនយោបាយឲ្យបានប្រសើរឡើងវិញ ដើម្បី​
ឲ្យមានភាពជឿទុកចិត្ត និង ទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតនៅឆ្នាំ ២០១៨ខាងមុខ។​
ក្នុង​សេចក្តី​ថ្លែងការណ៍​ចុះ​ថ្ងៃ​ទី១​៦ តុលា ក្រសួងការបរទេសអាមេរិក​ បានបង្ហាញក្តីបារម្ភចំពោះ ស្ថានភាពនយោបាយនៅកម្ពុជាបច្ចុប្បន្ន ក្រោយពេលរដ្ឋសភាអនុម័តការធ្វើវិសោធនកម្មច្បាប់ ដើម្បី បែងចែកអាសនៈគណបក្សដែលត្រូវរំលាយ ស្របពេលដែលក្រសួងមហាផ្ទៃប្តឹងរំលាយ​គណបក្សសង្គ្រោះជាតិ ទៅតុលាការកំពូល។​
ក្នុង​សេចក្តី​ថ្លែងការណ៍​បញ្ជាក់​ថា៖ «ការប្រកួតប្រជែងដែលពិតប្រាកដគឺជាភាព​ចំបាច់​សម្រាប់​ប្រជា​ធិបតេយ្យ និងភាពស្របច្បាប់នៃការបោះឆ្នោតឆ្នាំ២០១៨។ ប្រវត្តិសាស្ត្រ​បានបង្ហាញ​ហើយថា​សកម្មភាព​នៃការ​សង្កត់​​សង្កិនគណបក្សនយោបាយស្របច្បាប់ នឹងធ្វើឲ្យអស្ថេរិភាពរយៈពេល​វែង។ ពួកយើង​សុំឲ្យមន្ត្រី​រ​ដ្ឋាភិបា​លគិតពិចារណាពីផលប៉ះពាល់ធ្ងន់ធ្ងរនៃសកម្មភាពថ្មីៗ​របស់​ពួកគេ»
កាលពី​ម្សិល​មិញ ក្រុមតំណាងរាស្ត្រ គណបក្សកាន់អំណាចចំនួន៦៧រូប បានលើក​ដៃអនុម័ត​ទាំង​ស្រុង លើសេចក្តីស្នើកែច្បាប់ចំនួន៤ ដោយ​ថា ​ដើម្បីឈានទៅដកហូតអាសនៈ​គណបក្ស ​ដែល​ត្រូវ​រំលាយ​ដោយតុលាការ។
ការ​ប្រជុំ​អនុម័តនេះត្រូវ​បាន​អ្នក​វិភាគ​មួយចំនួន​មើល​ឃើញ​ថា ប្រសិន​ជា​ច្បាប់​នោះ​ត្រូវ​បាន​ដាក់​ឲ្យ​ប្រើ​ប្រាស់​​មែន​នោះ និងធ្វើឲ្យភាពអយុត្តិធម៌ បាត់ភាពជាតំណាង និងប៉ះពាល់​ដល់​ពលរដ្ឋ​រាប់​លាន​នាក់​ ដែលបានបោះឆ្នោតឲ្យ​គណបក្សសង្គ្រោះ​ជាតិ។
ភ្លាមៗនេះ សារព័ត៌មានជាតិខ្មែរមិនទាន់អាចទាក់ទងលោក សុខ ឥសានអ្នកនាំពាក្យគណបក្ស​ប្រជាជនកម្ពុជាដើម្បីសុំយោបល់ពីការជំរុញជាថ្មីរបសើសហរដ្ឋអាមេរិកឲ្យដោះលែងលោកកឹម សុខា បានទេនៅថ្ងៃនេះ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger