លោកនាយករដ្ឋមន្ក្រី ហ៊ុន
សែនកាន់អំណាចជានាយករដ្ឋមន្ត្រីបានរយះពេល
ខណះខួបលើកទី២៦ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស កំពុងខិតជិតមកដល់ លោក នាយក រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថាគ្មានប្រទេសណាមួយអាចសើរើកិច្ជព្រមព្រៀងអន្តរជាតិមួយនេះ បានទេ ហើយលោកក៏ជំរុញឲ្យពលរដ្ឋខ្មែរទាំងអស់
ក្រោកឈរការពារសន្តិភាព និងការអភិវឌ្ឍន៏ របស់ប្រទេសជាតិ
ពីការជ្រៀតជ្រែករបស់ប្រទេសមហាអំណាចនានា។
៣២ឆ្នាំ និងខ្វះ២ថ្ងៃទៀត ១០ខែហើយ។
លោក ហ៊ុន សែន កាលពីថ្ងៃពុធ ទី១១ ខែតុលា ក៏បានលើកឡើងពី ការមិនអាចមានប្រទេស ណា មួយសើរើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសបានដែរ ដោយលោកលើកហេតុផលថាម្ចាស់ ហត្ថលេខីមួយចំនួន ដូចជា ភាគីខ្មែរក្រហម ភាគីលោកតា សឺន សាននិងភាគីសម្តេច សីហនុបាន លាចាកលោកអស់ហើយ។ លោកបន្តថា ប្រទេសរុស្សី ដែលជាហត្ថលេខីមួយក៏ក្លាយទៅជាប្រទេសរដ្ឋមិនដឹងប៉ុន្មាននោះដែរ។ ដូច្នេះមិនអាចកោះប្រជុំពិភាក្សាពីកិច្ចព្រមព្រៀងនេះបានទេ។
លោក ហ៊ុន សែន អះអាងថា កិច្ចព្រមព្រៀង សន្តិភាព ទីក្រុងប៉ារីសបានស្លាប់បាត់បង់ពីឆាកនយោបាយកម្ពុជា ទៅហើយ។ លោកបន្តថា គោលបំណងណាមួយក្នុងការសើរើកិច្ចព្រមព្រៀងនេះ គឺគ្រាន់តែជាការស្រមើស្រមៃតែប៉ុណ្ណោះ។
លោកថា៖ «២៣ តុលា ២០១៧ ជិតមកដល់ហើយដែលជាខួបលើកទី២៦ នៃកិច្ចព្រមព្រៀងទី
ក្រុងប៉ារីស ដែលយើងបានអនុវត្ត ហើយធាតុផ្សំ ទាំងអស់យើងបានប្រមូលផ្តុំមកក្នុងរដ្ឋធម្មនុញ្ញ
នៃព្រះរាជាណាចក្រកម្ពុជាអស់ហើយ សូមកុំស្រមើស្រមៃថា កោះប្រជុំសន្និសីទទីក្រុងប៉ារីសឡើង វិញនោះ ពីព្រោះសន្និសីទក្រុងប៉ារីសខ្មោចអី បើប្រទេសរុស្សី មួយក្លាយទៅប្រទេសរដ្ឋមិនដឹងប៉ុន្មាននោះ។ សូម្បីប្រទេសហត្ថលេខី ក៏ប្រែប្រួល អស់ទៅដែរ។ វាមាននៅសល់អីទៀត»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលកាន់អំណាចជានាយករដ្ឋមន្ត្រីជាង ៣២ឆ្នាំមកនេះ ក៏បាន
ប្រកាសឲ្យពលរដ្ឋ ខ្មែរទាំងអស់ក្រោកឈរឡើង ប្រឆាំងសហរដ្ឋអាមេរិក និងប្រទេសលោកសេរីទាំងឡាយណា ដែលមាន បំណងបំផ្លាញសន្តិភាព និងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។
នាយករដ្ឋមន្ត្រីដែលពូកែខាងក្រាញអំណាចយូរឆ្នាំជាងគេក្នុងតំបន់អាស៊ីរូបនេះ អះអាងថា អាមេរិក ដែលជាប្រទេសមហាអំណាចបានទម្លាក់គ្រាប់បែកមកលើកម្ពុជា និងបានរំលោភអធិបតេយ្យរបស់កម្ពុជាធ្ងន់ធ្ងរ ហើយនៅពេលនេះ ពួកគេនៅតែបន្តជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជាថែមទៀត ដោយលើកយកបញ្ហាសិទ្ធិមនុស្ស ជាលេសដើម្បីគាបសង្កត់មកលើកម្ពុជា។
លោកបន្តថាការចោទប្រកាន់នានាដែលថារដ្ឋាភិបាលរបស់លោក រំលោភសិទ្ធិមនុស្សនោះ វាគឺជារឿងអយុត្តិធម៌។
លោកបញ្ជាក់ថា៖ «តើនៅលើលោកនេះមានស្តង់ដារប៉ុន្មានទៅ? អ្នកមានលទ្ធភាពដើរឈ្លានពានបាញ់ប្រហារគេ ហើយឯអ្នកប្រទេសក្រីក្រតូចតាច មានលទ្ធភាពត្រឹមតែការពារខ្លួន អនុវត្តច្បាប់របស់ប្រទេសដើម្បីធានានូវសន្តិភាព ស្ថិរភាព សម្រាប់ការរស់រានរបស់ប្រជាជន។ តើយើងមាន សិទ្ធិដែរទេ ឬមួយមានសិទ្ធិតែពួកអ្នក? ហើយសិទ្ធិរបស់ពួកខ្ញុំមិនមាន ខ្ញុំគ្មានអាវុធប្រល័យលោកទេ។ ខ្ញុំអំពាវនាវចំពោះប្រជាពលរដ្ឋរបស់យើង ក្រោកឈរឡើងរួមគ្នាដើម្បីការសន្តិភាព។ សន្តិភាពនោះហើយ ដែលធានាដល់ការអភិវឌ្ឍន៏របស់យើងទៅថ្ងៃអនាគត»។
ការប្រកាសរបស់លោក ហ៊ុន សែន ធ្វើឡើងនៅគ្រាដែលលោកចុះ ជួបជាមួយកម្មកររោងចក្រប្រមាណជាង ២ម៉ឺននាក់ មកពីរោងចក្រ កាត់ដេរចំនួន១១ នៅតាមបណ្ដោយផ្លូវវ៉េងស្រេង ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
វោហារសាស្ត្ររិះគន់របស់លោក ហ៊ុន សែន ទៅលើសហរដ្ឋអាមេរិក បានធ្វើឡើងជាបន្តបន្ទាប់ នៅគ្រាដែលលោកកំពុង បោះជំហានដ៏ជ្រៅទៅរកប្រទេសចិន និងរុស្សី ហើយព្យាយាមដោះខ្លួន ចេញពីប្រទេសលោកសេរី។
យោងតាមឯកសារស្តីពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស បង្ហាញថាសហរដ្ឋអាមេរិក ក៏ដូចជាសហគមន៍អឺរ៉ុប ពួកគេជាប្រទេសដែលចូលរួមចុះហត្ថលេខាលើកិច្ចព្រមព្រៀង សន្តិភាពទីក្រុងប៉ារីស ដូច្នេះពួកគេមានសិទ្ធិឃ្លាំមើលដំណើរការគោរពសិទ្ធិមនុស្ស និងការអនុវត្តគោលការប្រជាធិបតេយ្យនៅកម្ពុជា។
ទោះជាយ៉ាងណាក៏ដោយ សមាជិកសភារបស់សហរដ្ឋអាមេរិកពីខាងគណបក្សប្រជាធិបតេយ្យ លោក អាឡាន់ ឡូវែនថល (Alan Lowenthal) បានអះអាងកាលពីសប្ដាហ៍កន្លងទៅថា មានតែកិច្ចព្រមព្រៀង សន្តិភាពទីក្រុងប៉ារីសប៉ុណ្ណោះ ដែលជាយន្តការចាំបាច់របស់សហរដ្ឋអាមេរិកដើម្បីដោះស្រាយវិបត្តិនៅកម្ពុជា។
នៅខណៈការបោះឆ្នោតជាតិឆ្នាំ២០១៨ ខិតជិតចូលមកដល់លោក ហ៊ុន សែន បានបង្កើនការធ្វើទុក្ខបុកម្នេញអង្គការរបស់អាមេរិកមួយចំនួន បិទបណ្ដាញផ្សព្វផ្សាយ ចោទរដ្ឋាភិបាលអាមេរិក
នៅពីក្រោយគម្រោងធ្វើបដិវត្តពណ៌ ចាប់មេដឹកនាំគណបក្សសង្គ្រោះជាតិលោកកឹម សុខា ដាក់ពន្ធនាគារ ហើយកំពុងដំណើរការនីតិវិធីរំលាយបក្ស។ ការចោទប្រកាន់នេះ ត្រូវបានស្ថានទូតអាមេរិកនៅកម្ពុជាបដិសេធថា មិនមែនការពិតទេ។
កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៧ រដ្ឋាភិបាលកម្ពុជាបានដាក់បណ្ដឹង ផ្លូវច្បាប់ដើម្បីសុំរំលាយគណបក្សសង្គ្រោះជាតិ បួនថ្ងៃក្រោយមក តំណាងរាស្ត្ររបស់គណបក្សប្រជាជនកម្ពុជាបានបញ្ជូនសេចក្ដីស្នើច្បាប់ចំនួន៤ ទៅគណៈកម្មាធិការអចិន្ត្រៃយ៍របស់សភាដើម្បីស្នើសុំវិសោធនកម្ម ក្នុង
ការឆក់យកអាសនៈរបស់គណបក្សដែលត្រូវតុលាការរំលាយ ទៅចែកឲ្យគណបក្សផ្សេងដែល
គ្មានសំឡេងនៅក្នុងសភានោះ។
ក្រុមអ្នកឃ្លាំមើលការបោះឆ្នោតចាត់ទុកវិធានការចុងក្រោយរបស់ លោក ហ៊ុន សែន ថា ជាការ
ប្លន់សំឡេងឆ្នោតពីប្រជាពលរដ្ឋទាំងកំរោល និងថាជាការធ្វើរដ្ឋប្រហាររដ្ឋធម្មនុញ្ញ។ អង្គការអន្តជាតិធំៗដូចជា អង្គការឃ្លាំមើលពិភពលោក គ្លូបបល វីនេស (Global Witness) អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃវច្ឆ (Human Rights Watch) អះអាងដូចៗគ្នាថា ប្រជាធិបតេយ្យនៅកម្ពុជាកំពុងស្ថិតក្នុង ចំណុចហានិភ័យ ដែលនាំឲ្យមានគ្រោះថ្នាក់សម្រាប់ការដឹកនាំកម្ពុជា ហើយកំពុងប្រែក្លាយ ប្រទេសនេះ ឲ្យក្លាយទៅជាប្រទេសដែលប្រកាន់របបផ្ដាច់ការ ដែលពិភពលោក
មិនអាចអត់ឱនឲ្យបាន ជាពិសេសចំណាត់ការចុងក្រោយ ដែលចង់រំលាយគណបក្សប្រឆាំង។
កាលពីដើមខែតុលា ក្រុមសមាជិកព្រឹទ្ធសភារបស់សហរដ្ឋអាមេរិក ដ៏មានឥទ្ធិពលបានចាត់ទុកវិធាន ដ៏តានតឹងចុងក្រោយរបស់លោក ហ៊ុន សែន ថានឹងនាំឲ្យប៉ះទង្គិចខ្លាំងដល់ដំណើរការបោះឆ្នោត ជាតិនៅពេលខាងមុខ។
ជាងនេះទៅទៀត ពួកគេក៏បានជំរុញឲ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងបង្កកទ្រព្យ សម្បត្តិរបស់ក្រុមមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលកម្ពុជា ដែលមាននៅក្រៅប្រទេស ប្រសិនបើ រដ្ឋាភិបាលលោក ហ៊ុន សែន នៅតែមិនព្រមបញ្ចប់វិបត្តិស្ថានការណ៍នយោបាយចុងក្រោយនេះ។
ក៏ប៉ុន្តែ កាលពីដើមសប្តាហ៏នេះ លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា វីល្លៀម ហៃដធ៍ និងឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា លោក ហ្ស៊ច អេដហ្គារ(George Edgar)មិនបាន បញ្ឈប់ការបញ្ជាទិញសម្លៀកបំពាក់ពីកម្ពុជានោះទេ នៅពេលប្រមុខការទូតទាំងពីររូបបានជួប ពិភាក្សាការងារិស័យកាត់ដេរ នៅកម្ពុជា ជាមួយលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវះ៕
0 comments:
Post a Comment