សមាជិកព្រឹទ្ធសភាអាមេរិក លោក ថេត
គ្រូហ្ស (Ted
Cruz) ដែលសរសេរលិខិតមួយច្បាប់
ទៅកាន់ ឯកអគ្គរាជទូតខ្មែរប្រចាំរដ្ឋធានីវ៉ាស៊ីនតោនលោក
ជុំ ប៊ុនរ៉ុងឲ្យប្រាប់ទៅលោកហ៊ុន
សែនថាត្រូវតែដោះលែងលោកកឹម
សុខានៅត្រឹមថ្ងៃ ទី ៩ វិច្ឆិកា។
សមាជិកព្រឹទ្ធសភាអាមេរិក លោក ថេត គ្រូហ្ស (Ted
Cruz) បានចេញលិខិតមួយច្បាប់ដោយ
កំណត់ឲ្យ លោកនាយករដ្ឋមន្ត្រី
ហ៊ុន សែន ដោះលែងមេដឹកនាំបក្សប្រឆាំងលោក កឹម សុខា មុនថ្ងៃទី៩ ខែ វិច្ឆកា ហើយបើលោកហ៊ុន សែននិងរដ្ឋាភិបាលកម្ពុជា
នៅតែចចេសមិនព្រម ដោះ លែងលោកកឹំម សុខាតាមការកណទ់ទៀតនោះ លោកនឹងរួមជាមួយសមាជិកព្រឹទ្ធសភាផ្សេង ទៀត នឹងបញ្ចុះ បញ្ចូលរដ្ឋការ
លោក ដូណាល់ ត្រាំ ឲ្យហាមមន្ត្រីជាន់ខ្ពស់កម្ពុជា
មិនឲ្យជាន់ដីអា មេរិកឡើយ។
សមាជិកព្រឹទ្ធសភានៃគណបក្សសាធារណរដ្ឋ
មកពីរដ្ឋ តិចសាស លោក ថេត គ្រូហ្ស កាលពីថ្ងៃ ចន្ទ ផ្ញើលិខិតមួយច្បាប់ទៅឯកអគ្គរាជទូតខ្មែរប្រចាំរដ្ឋធានីវ៉ាស៊ីនតោនលោក
ជុំ ប៊ុនរ៉ុង
ដោយលិខិត នោះបានលើកឡើងពីការចាប់ខ្លួនលោក កឹម សុខា និងការរៀបចំរំលាយគណបក្សសង្គ្រោះជាតិ។
លោកថាសកម្មភាពទាំងនេះ មិនត្រឹមតែធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងកម្ពុជានិងអាមេរិកនោះទេ គឺថែមទាំងធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាទៀតផង។សមាជិកព្រឹទ្ធសភារូបនេះ បានកំណត់ពេលត្រឹមថ្ងៃទី៩ខែវិច្ឆិកា ឆ្នាំ ២០១៧ថា បើមិនមានការ ដោះលែងលោក កឹម សុខា ទេ លោកនឹងស្វែងរកការដាក់សម្ពាធបន្ថែម។
លោកសរសេរក្នុងន័យថា៖ «បើសិនជាមិនមានការដោះលែងលោក កឹម សុខា នៅត្រឹមថ្ងៃទី៩ខែ វិច្ឆិកាទេ ខ្ញុំនិង ក្រុមការងាររបស់ខ្លួន នឹងធ្វើការងារជាមួយរដ្ឋការរបស់ លោក ត្រាំ ដើម្បីហាម មន្ត្រីរដ្ឋាភិបាលកម្ពុជាដែលពាក់ព័ន្ធករណីនេះ មិនឲ្យចូលសហរដ្ឋអាមេរិកទេ»។
ប៉ុន្មានថ្ងៃចុងក្រោយនេះ ពលរដ្ឋខ្មែរនៅក្រៅប្រទេស បានតវ៉ានិងដាក់ញត្តិជាបន្តបន្ទាប់ ដើម្បីជំរុញ ឲ្យរដ្ឋាភិបាលនៃប្រទេសដែលពួកគេកំពុងរស់នៅ ដាក់សម្ពាធរដ្ឋាភិបាលលោក ហ៊ុន សែនឲ្យដោះ លែងលោក កឹម សុខា។ ពលរដ្ឋនៅប្រទេសទាំងនោះ រួមមានអូស្ត្រាលី ជប៉ុន កាណាដា កូរ៉េខាង ត្បូង និងបារាំងជាដើម។
ក៏ប៉ុន្តែ ទោះបីជាមានការតវ៉ាពីពលរដ្ឋខ្មែរនៅក្រៅប្រទេស និងការព្រមានពីសហគមន៏អន្តរជាតិ ជាបន្តបន្ទាប់ក្តី ក៏លោកហ៊ុន សែននៅតែបន្តគំរាមរំលាយគណបក្សសង្គ្រោះជាតិចោល ហើយរឹប អូសអសនះទាំង៥៥នៅក្នុងសភា យកទៅបែងចែកឲ្យគណបក្សតូចៗ។ នេះបើយោងតាមការគំរាមរបស់លោកហ៊ុន សែនជាថ្មី កាលពីម្សិលមិញ ខណះលោកចូលរួម សម្ពោធការដ្ឋានសាងសង់ស្ពានថ្មីមួយកន្លែងនៅខណ្ឌឬស្សីកែវ៕
0 comments:
Post a Comment