លោក ស ខេង និងលោក ហ៊ុន សែនកំពុងរៀបផែនការកំទេចគណបក្សប្រឆាំង
ទាំងឬសគល់។
សាលាដំបូងខេត្តប៉ៃលិនបន្តឃុំខ្លួនក្រុមប្រឹក្សាឃុំមួយរូបមកពីគណបក្សសង្គ្រោះជាតិ បន្ទាប់ពីការ ចាប់ខ្លួនកាលពីថ្ងៃទី២៤ខែតុលាមក ពាក់ព័ន្ធការបង្ហោះសារឆ្លើយតបជាមួយលោក
ហ៊ុន សែនថា នឹងមិនចូលចូលជាមួយគណបក្សប្រជាជនកម្ពុជារបស់លោកហ៊ុន សែនជាដាច់ខាត។សមត្ថកិច្ចបានចាប់ខ្លួនក្រុមប្រឹក្សាឃុំស្ទឹងកាច់លោកលោក
ឈុន សិទ្ធី កាលពីថ្ងៃទី២៤ខែតុលា
បន្ទាប់ពីសមាជិកក្រុមប្រឹក្សាមកពីគណបក្សប្រជាជននៅក្នុងឃុំនេះ បានដាក់ពាក្យប្តឹង
លើជម្លោះ ពាក្យសម្តីនៅកន្លែងធ្វើការ និង ករណីបង្ហោះសារឆ្លើយតបលោក ហ៊ុន សែន ថា
មិនចូលរួមជា មួយគណបក្សប្រជាជននោះទេ។ទាំងឬសគល់។
ប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិ ប្រចាំខេត្តប៉ៃលិន លោកស្រី វ៉ែន ដារា អះអាងថា ការចាប់ ខ្លួនក្រុមប្រឹក្សាឃុំស្ទឹងកាច់ គឺពាក់ព័ន្ធសំណុំរឿងបង្ហោះវីដេអូឃ្លីបផ្ដាំទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនថា គាត់មិនចង់បានប្រាក់ខែ ៥៧ម៉ឺនរៀល (៥៧០,០០០) នោះទេ ហើយបើទោះបីជាប្រាក់ខែរាប់លានដុល្លារអាមេរិកក៏លោកមិនលក់ឧត្ដមគតិដែរ។ មួយករណីទៀត ការថតវីដេអូឡាយផ្ទាល់ ពីសកម្មភាពស្មៀនឃុំបក្សកាន់អំណាច នៅពេលប្រជុំរួមគ្នានៅក្នុងឃុំ ដើម្បីជជែកពីការស្នើសុំយកត្រា ប្រថាប់ឲ្យអ្នកចុះឈ្មោះបោះឆ្នោតនៅតាមតំបន់ក្នុងឃុំជាដើម។ ករណីនេះ ត្រូវបានស្មៀនឃុំ រូបនោះ ចោទថា ធ្វើឱ្យប៉ះពាល់ដល់សិទ្ធិខាងរូបភាពនៃបុគ្គល និងបទស្តាប់ រឺថតពាក្យសម្តី ឯកជន។
លោកស្រី វ៉ែន ដារា មានប្រសាសន៍ថា ការចាប់ខ្លួននោះមិនមានដីកាពីតុលាការនោះទេ។ ករណីនេះលោកស្រី ជំរុញទៅតុលាការទម្លាក់ការចោទប្រកាន់លើមន្ត្រីរបស់អ្នកស្រីឲ្យមានសេរីភាពវិញ ដោយថាមន្ត្រីបក្សប្រឆំាងរូបនោះមិនបានធ្វើខុសដូចការចោទប្រកាន់របស់មន្ត្រីបក្សកាន់អំណាចនោះទេ។
លោកស្រីអំពាវនាវថា «សុំឲ្យតុលាការ ទំលាក់ការចោទប្រកាន់រូបលោក ឈុន សិទ្ធី ជាក្រុមប្រឹក្សា ដើម្បីដោះលែងគាត់ឲ្យមកបំពេញភារកិច្ចជូនប្រជាពលរដ្ឋវិញ ព្រោះគាត់មិនបានធ្វើអ្វីខុសច្បាប់»។
ស្នងការនគរបាលខេត្តប៉ៃលិន លោក ជា ចាន់ឌិន មានប្រសាសន៍ប្រាប់នៅថ្ងៃនេះថា សំណុំរឿង ក្រុមប្រឹក្សាឃុំស្ទឹងកាច់នេះ បានបញ្ជូនទៅតុលាការឲ្យបន្តធ្វើការសាកសួរចាប់ពីថ្ងៃទី២៤ មកម្លេះ។
មន្ត្រីរដ្ឋបាលតុលាការខេត្តប៉ៃលិន អះអាងថា សំណុំរឿងនេះ ចៅក្រមស៊ើបសួរ កំពុងបន្តសាកសួរ នៅឡើយ។ ប៉ុន្តែលោកថា រាល់ការសម្រេចយ៉ាងណា លោកមិនទាន់ដឹងនោះទេ។
លោកនិយាយថា «ព្រោះនេះជាការងាររបស់ចៅក្រម បច្ចេកទេស ខ្ញុំនៅខាងរដ្ឋបាល ខ្ញុំអត់ដឹងទេ លុះត្រាគេបញ្ចប់បានខ្ញុំដឹង»។
មេធាវី ផែង ហេង ដែលអះអាងថានឹងដាក់ពាក្យស្នើសុំការពារក្តីឲ្យលោក ឈុន សិទ្ធី ក្រុមប្រឹក្សាឃុំស្ទឹងកាច់ ខេត្តប៉ៃលិន។ ប៉ុន្តែលោកថា មិនទាន់បានទៅជួបកូនក្តីនៅឡើយ ដោយថាជាប់ រវល់ សវនាការនៅរាជធានីភ្នំពេញ។
លោកមេធាវីរូបនោះ ពន្យល់ថា តាមច្បាប់ដំណាក់កាលនៃការស៊ើបសួរនេះ កូនក្តីរបស់លោកមានសិទ្ធិមិនឆ្លើយសំនួរចៅក្រម នូវអ្វីដែលខ្លួនមិនពេញចិត្តបាន ដោយថា រង់ចំាមេធាវីពិគ្រោះយោបល់ជាមុនសិន៕
លោក ឈុន សិទ្ធី
0 comments:
Post a Comment