សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Tuesday, October 31, 2017

តុលាការកំពូលកំពុងដំណើរការបណ្តឹងសុំនៅក្រៅឃុំបណ្តោះអាសន្ន របស់លោក កឹម សុខា

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី



តាមការគ្រោងទុក តុលាការកំពូល នៅព្រឹកថ្ងៃអង្គារនេះ បើកសវនាការលើសំណុំរឿង លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ពីបទរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនចោទថា ក្បត់ជាតិ។​
តុលាការកំពូលនៅព្រឹកនេះ បើកសវនាការតាមបណ្តឹងរបស់ក្រុមមេធាវីការពារក្តីឲ្យ លោក កឹម សុខា ដើម្បីជំទាស់ទៅនឹង​ការឃុំខ្លួនកូនក្តីរបស់ពួកគេ។​ កាលពីម្សិលមិញ ក្រុមមេធាវីបានឲ្យដឹង
ថា លោក​ កឹម សុខា មិនត្រូវបាននាំខ្លួនពីពន្ធនាគារត្រពាំងផ្លុងចូលរួមក្នុងសវនាការទេ ហើយ​លោក កឹម សុខាក៏មិនជំទាស់ជុំវិញការមិននាំខ្លួន លោក កឹម សុខា ចូលរួមនេះដែរ។
នៅពេលសវនាការកំពុងដំណើរការនៅព្រឹកនេះ គេសង្កេតឃើញផ្លូវមួយចំនួននៅជុំវិញ តុលាការ កំពូល មានការដាក់របាំងបិទ មានសមត្ថកិច្ចរាប់រយនាក់ឈរយាមតាមគោលដៅ និងមាន រថយន្ត សមត្ថកិច្ចដាក់ប្រចាំការក្បែរៗនោះទៀតផង។​
នៅព្រឹកនេះ​​ក៏មានវត្តមានមន្ត្រីអង្គការសង្គមស៊ីវិលក្នុងស្រុក តំណាងអង្គការសហប្រជាជាតិឃ្លាំ មើល ចំណែកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ១ក្រុមប្រមាណ​៥នាក់ក៏ទៅឃ្លាំមើលដំណើរ ការសវនាការនេះដែរ។ ប៉ុន្តែពួកគេមិនត្រូវបានអនុញ្ញាតឲ្យចូលក្នុងបន្ទប់សវនាការនោះទេ៕ 


0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger