សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Thursday, October 26, 2017

ព្រះមហាក្សត្រឡាយព្រហត្ថលេខាលើច្បាប់បោះឆ្នោតចំនួន៤ ដើម្បីបញ្ចប់ជីវិតបក្សប្រឆាំង ទាំងស្រុង

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី

ខណះអន្តរជាតិកំពុងដាក់សម្ពោធយ៉ាងខ្លាំង លើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពីគម្រោង រំលាយគណបក្សសង្គ្រោះជាតិនោះ ព្រះ​មហាក្សត្រនរោត្តម សីហមុនី បានឡាយ​ព្រះ​ហស្ថលេខា លើ​ សេចក្តីស្នើវិសោធនកម្មច្បាប់​បោះឆ្នោត​ចំនួន​៤រូចហើយ​ ដែល​នឹងបើ​ក​ផ្លូវ​ឲ្យរដ្ឋាភិបាលលោក ហ៊ុន សែនដកហូត​​អាសនៈសភារបស់គណបក្សប្រឆាំងធំជាងគេនៅកម្ពុជា យកទៅចែកឲ្យ គណ បក្សតូចៗ ដែលគ្មានប្រជាពលរដ្ឋគាំទ្រនិងសម្លេងនៅក្នុងរដ្ឋសភា។
ច្បាប់ថ្មីទាំង៤នេះនឹងដាក់ឲ្យប្រើប្រាស់យ៉ាងប្រញ៉ាប់ បន្ទាប់​ពី​ក្រុម​ប្រឹក្សា​ធម្មនុញ្ញបាន​ពិនិត្យ​និង យល់​ព្រម​​ ​នៅ​រសៀលថ្ងៃពុធ។
ច្បាប់​ចំនួន​៤​ ដែល​បើកផ្លូវ​ឲ្យដកហូតអាសនៈបក្សនយោបាយណា ដែលត្រូវរំលាយដោយតុលាការ នោះ​រួម​មាន ច្បាប់​ស្តីពី​ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ច្បាប់ស្តី​ពីការ​បោះ​ឆ្នោត​ជ្រើសតាំង ព្រឹទ្ធសភា ច្បាប់​ស្តីពី​ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ និង​ច្បាប់​ស្តី​ពី​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​រាជ​ធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។
កាលពី​សប្តាហ៍​មុន​ រដ្ឋសភានិងព្រឹទ្ធសភាកម្ពុជា​ ​បាន​ប្រជុំ​អនុម័ត​និងសម្រេចយល់ព្រម​យ៉ាងឆាប់ រហ័ស ​លើសេចក្តីស្នើកែ​ច្បាប់​ចំនួន៤នេះ ហើយ​ត្រូវ​បាន​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ឯកភាពទាំងស្រុង កាលពី​ថ្ងៃ អង្គារ៍ ទី ២៤ តុលា ឆ្នាំ ២០១៧។
ក្នុង​ព្រះរាជក្រម​ចំនួន៤ ចុះ​ថ្ងៃ​ទី២៥ខែតុលាឆ្នាំ២០១៧ ព្រះមហា​ក្សត្រ​ ​ព្រះ​បាទ​សម្តេចព្រះ​បរមនាថ​ នរោត្តម ​សីហមុនី បាន​សម្រេច​ឡាយ​ព្រះហស្ថ​លេខា​ និងដាក់​ឲ្យ​ប្រើ​ប្រាស់​​ច្បាប់​បោះឆ្នោតចំនួន​៤​នេះ​ តាម​ការ​បង្គំ​ថ្វាយ​ដោយ​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន​។ ហើយ បើតាម​ព្រះ​រាជក្រម ​សេចក្តីស្នើកែច្បាប់ទាំង​៤​នេះ ​ក៏នឹង​ត្រូវ​បាន​ដាក់​ឲ្យ​អនុវត្តន៍​នៅ​ថ្ងៃ​ទី​២៥ខែតុលានេះ តែម្តង​។
ទាក់​ទងករណីនេះ ​អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ លោក សុន ឆ័យ មិនទាន់មានប្រតិកម្ម
យ៉ាង នៅឡើយ​ទេ​ នៅ​ព្រឹក​ថ្ងៃ​ទី​២៦ តុលា​នេះ។
ក៏ប៉ុន្តែ ក្នុងសេចក្តីថ្លែងការណ៍មួយ ផ្សាយកាលថ្ងៃទី១២ខែតុលា តំណាងពិសេស​អង្គការ​សហ​ប្រជា​ជាតិ​​ទទួលបន្ទុកផ្នែកសិទ្ធិមនុស្សប្រចាំកម្ពុជា លោកស្រី រ៉ូណា ស្មីត បានហៅចេតនា ចង់​រំលាយ​គណបក្ស​សង្គ្រោះជាតិ ដែលមានអ្នកគាំទ្រជិតពាក់កណ្ដាលប្រទេសនោះថា ជាការប៉ះ​ពាល់​សិទ្ធិ​នយោ​បាយ និង សិទ្ធិមូលដ្ឋានរបស់ពលរដ្ឋ និងថា ជាការដើរថយក្រោយ នៃអនាគត​លទ្ធិ​ប្រជាធិប​តេយ្យរបស់កម្ពុជា។
ចំណែក សហរដ្ឋ​អាមេរិក កាល​ពី​​ថ្ងៃ​ទី១​៦ខែតុលា ក៏​បាន​បង្ហាញ​ក្តីបារម្ភ​ចំពោះ​ការ​ អនុម័ត​ការ​ធ្វើវិ​សោ​ធនកម្មច្បាប់ ដើម្បីបែងចែកអាសនៈគណបក្សប្រឆាំងនេះដែរ ដោយ​ជម្រុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ពិនិត្យឡើង​វិញ​ពី​​ទង្វើ​រនេះ។
ទាក់ទងនឹងរឿងនេះដែរ​ នៅក្នុងកិច្ចប្រជុំមួយនៅឯទីក្រុង Saint Petersburg ប្រទេសរុស្ស៊ី កាលពីថ្ងៃ ​ទី១៨ខែតុលា និង នៅ​ចំពោះ​មុខសហភាពអន្តរសភា (IPU) ដែល​មាន​សមាជិ​ក​មក​ពី​ប្រទេស ១៧៣​ប្រទេស​ ក៏បានថ្កោលទោសរដ្ឋាភិបាលលោកហ៊ុន សែនដែរចំពោះគម្រោងរំលាយគណបក្ស សង្គ្រោះជាតិហើយរឹបអូសយកអសនះសភាទៅបែងចែកឲ្យគណបក្សតូចៗ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger