សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Saturday, October 14, 2017

នាយករដ្ឋមន្ត្រីហ៊ុន សែនបង្ហញជំហរបន្តសហការរុករកអដ្ឋិធាតុ ទាហានអាមេរិកឡើងវិញ

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី

ប្រមុខរដ្ឋាភិបាលកម្ពុជាបង្ហាញ ជំហរជាវិជ្ជមានថាកម្ពុជានឹងបន្ត សហការរុករកអដ្ឋិធាតុទាហាន អាមេរិ​កឡើងវិញ បើមានការចរចាណាមួយអាចទុកចិត្តបាន​ក្នុង​ការ​ធានា ទៅវិញទៅមកក្នុងការ លើក លែងការផ្អាកកិច្ចសហប្រតិបត្តិការនេះ។
លោក ហ៊ុន សែន​ លើកឡើងបែបនេះក្នុងលិខិតមួយចុះថ្ងៃទី១២​ ខែ​តុលា ឆ្លើយតបទៅនឹងការ
ព្រួយ បារម្ភរបស់​លោក​ស្រី អាន មៀលហ្រ្គីហ្វីត ប្រធានក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិ សម្ព័ន្ធគ្រួសាររបស់ឈ្លើយសឹក និងទាហានអាមេរិក​បាត់​ខ្លួននៅអាស៊ីអាគ្នេយ៍។

ក្នុងលិខិតឆ្លើយតបនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងថាការសម្រេចផ្អាកកិច្ច សហ ប្រតិបត្តិការរុករក​អដ្ឋិធាតុទាហាន​អាមេរិកនេះ គឺមានលក្ខណៈបណ្ដោះអាសន្នប៉ុណ្ណោះ ហើយ រដ្ឋាភិបាលកម្ពុជានឹងចាប់ផ្ដើមឡើងវិញ នៅពេល ដែលទទួលបានការធានាទៅវិញទៅមក និង​អាចទុកចិត្តបានស្ដីពីការលើកលែងការផ្អាក​នេះ​ ដើម្បីជាគុណ ប្រយោជន៍ ដល់ប្រជាជននៃ ប្រទេសទាំងពីរ។
លោក ហ៊ុន សែន លើកឡើងថាកម្ពុជាមានគោលការណ៍ចំពោះកិច្ចសហប្រតិបត្តិការ ក្នុងកម្មវិធី មាតុភូមិនិវត្តន៍ ប៉ុន្តែកម្ពុជាបែរជាត្រូវទទួលរងការដាក់ទណ្ឌកម្មដោយអយុត្តិធម៌ នៅពេលដែល កម្ពុជាគ្រាន់តែទាមទារឲ្យអាមេរិក​ពិចារ​ណា​បន្ថែមលើទិដ្ឋភាពមនុស្សធម៌ និងមេត្តាធម៌ ជំពោះ ពលរដ្ឋអាមេរិកដើមកំណើតខ្មែរ ដែលអាមេរិកត្រូវចាប់បញ្ជូនមកកម្ពុជាវិញ។
កាលពីថ្ងៃទី២៥ ខែកញ្ញា លោកស្រី អាន មៀល ហ្រ្គីហ្វីត​ផ្ញើលិខិតមួយទៅកាន់លោក នាយក រដ្ឋមន្ត្រី ហ៊ុន សែន ដោយលើក​ឡើង​ថាកន្លងមករដ្ឋាភិបាលលោក ហ៊ុន សែន បានទទួលនូវ សំណុំឯកសាររបស់អ្នកបាត់ខ្លួន ហើយបាន​ឯក​ភាព​​ ថារួមសហប្រតិបត្តិការរុករក ព្រោះនេះគឺ ជាបញ្ហាមនុស្សធម៌ និងមិនជាប់ពាក់ព័ន្ធនឹងការខ្វែងគំនិតគ្នាផ្នែក​នយោ​បាយនោះទេ។
កាលពីពេលថ្មីៗកន្លងទៅ រដ្ឋាភិបាលលោក ហ៊ុន សែន សម្រេច​ផ្អាក​កិច្ច​សហប្រតិបត្តិការ​ក្នុង​ការ ស្រាវជ្រាវ និង​រុករក​អដ្ឋិធាតុ​ទាហាន​អាមេរិកដែល​បានស្លាប់​នៅកម្ពុជា​នេះ ជា​ការ​ឆ្លើយ​តប​ជា​ថ្នូរ​នឹង​រដ្ឋាភិបាល​អាមេរិក ដែលបាន​ដាក់​ទណ្ឌកម្ម​មិន​ផ្ដល់​ទិដ្ឋាការ​ធ្វើ​ដំណើរ​ ដល់​មន្ត្រី​ការ​ទូត​ក្រសួង ការបរទេសកម្ពុជា និង​ក្រុម​គ្រួសារ​របស់​ពួកគេ។
ក្រសួង​ការបរទេស​អាមេរិក បាន​សម្រេច​ដាក់​ទណ្ឌកម្ម​មិន​ផ្ដល់​ទិដ្ឋាការ​នេះ ដោយសារ​​កម្ពុជា ​បដិសេធមិន​ព្រម​ទទួល​យក​ការ​បញ្ជូន​ជនជាតិ​ខ្មែរ ​ដែល​ប្រព្រឹត្ត​បទ​ល្មើស ហើយ​​ត្រូវ​បញ្ជូនពី​សហរដ្ឋ​អាមេរិក​មក​កាន់​កម្ពុជាវិញ។ ករណីនេះ រដ្ឋាភិបាលកម្ពុជាក៏យល់ព្រមចរចាជា មួយ សហរដ្ឋអាមេរិកឡើងវិញផងដែរ៕


0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger