យោងតាមឯកសាររបស់អគ្គស្នងការនគរបាលជាតិចែកទៅអាជ្ញាធរពាក់ព័ន្ធហើយលេចធ្លាយ ដល់ អ្នកព័ត៌មាន បានបញ្ជាក់ពីឈ្មោះស្ថាប័នអង្គការជាតិនិងអន្តរជាតិជាង៣០០ស្ថាប័នថា កំពុងតែ ធ្វើ សកម្មភាពប្រឆាំងរដ្ឋាភិបាល ដែលរុញឲ្យមានចលនាបដិវដ្តពណ៌កើតឡើងក្នុងបំណងផ្តួលរំលំ រដ្ឋាភិបាលនាយករដ្ឋមន្ត្រី
ហ៊ុន សែន។
ឯកសារដែលសារព័ត៌មានទទួលបានហើយបែកធ្លាយនៅថ្ងៃនេះ
បានឲ្យដឹងថា មានអង្គការ អន្តរជាតិចំនួន៤៩
ដែលរដ្ឋាភិបាលកំពុងកត់សម្គាល់រួមមានទាំង
USAID អង្គការ DCA/CA
IRI, Peace Corps, ACILS, និងCANVAS ជាដើម។ របាយការណ៍នោះឲ្យដឹងទៀតថា
អង្គការក្នុងស្រុក មាន២៥០ស្ថាប័ន
និងសហព័ន្ធសហជីពចំនួន១១ ដែលស្ថិតក្នុងមុខសញ្ញាដែរ។
របាយការណ៍អគ្គស្នងការនគរបាលជាតិដែលបែកធ្លាយ
នោះក៏បានចោទប្រព័ន្ធផ្សព្វផ្សាយ មួយ ចំនួន ថា កំពុងរិះគន់រដ្ឋាភិបាលផដែរ រួមមាន វិទ្យុVOD, VOA , RFA,
វិទ្យុសារិកា
វិទ្យុសំបុកឃ្មុំ
និងប្រព័ន្ធផ្សព្វផ្សាយអេឡិចត្រូនិកបណ្តាញទំនាក់ទំនងសង្គម។
អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ
ថ្លែងប្រាប់អ្នកកាសែតជាសាធារណះថា
ស្ថាប័ន ទាំងនេះគ្រាន់តែស្ថិតនៅក្នុងការឃ្លាំមើលប៉ុណ្ណោះហើយថា បើមានការចេញសកម្មភាពនោះនឹង មានការចាត់វិធានការផ្លូវច្បាប់។
បច្ចុប្បន្នសហគមន៍អន្តរជាតិកំពុងតែសម្តែងការព្រួយបារម្ភ និងខ្លះបានថ្កោលទោសរដ្ឋាភិបាល កម្ពុជាថា កំពុងតែប្រើប្រាស់ផ្លូវច្បាប់បង្ក្រាបលើបក្សប្រឆាំង
អង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វ ផ្សាយឯករាជ្យដែលផ្សាយការពិតរិះគន់ភាពខ្វះចន្លោះរបស់រដ្ឋាភិបាល
តែរដ្ឋាភិបាលថា សកម្មភាពទាំងនេះ ជាទង្វើឈានទៅរកបដិវត្តន៏ពណ៌៕
0 comments:
Post a Comment