សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Thursday, October 26, 2017

លោកលឺ ឡាយស្រេងថាច្បាប់នៅកម្ពុជាស្ថិតនៅលើមនុស្សម្នាក់ ដូច្នេះមិនចាំបាច់រកមេធាវីទេ

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី


អតីតឧបនាយករដ្ឋមន្ត្រី ដែលបានភៀសខ្លួនទៅ ក្រៅប្រទេសដើម្បីគេចចេញ ពីបណ្តឹងនៅក្នុង តុលាការពាក់ព័ន្ធការចោទថា បានបរិហារកេរ្តិ៍លោកនាយករដ្ឋមន្ត្រី ហ៊ុន សែននិងគណបក្ស ប្រជាជនកម្ពុជានោះ ​ថ្លែងថា​ លោក​នឹងមិនរកមេធាវីតតាំងក្តីនៅក្នុងតុលាការកម្ពុជានោះទេ ដោយថាច្បាប់នៅកម្ពុជាស្ថិតនៅលើមនុស្សម្នាក់មានអំណាច។​
លោក លឺ ឡាយស្រេង បានគេចខ្លួនចេញពីប្រទេសកម្ពុជាកាលពីដើមសប្តាហ៍នេះ ហើយថ្លែង ក្នុង =បទសម្ភាសន៍មួយថា លោក​នឹងមិនរកមេធាវីដើម្បីតតាំងក្តីនៅក្នុងតុលាការកម្ពុជាទេដោយ សារច្បាប់នៅប្រទេសនេះ ស្ថិតនៅ លើមនុស្សម្នាក់។ លោកថ្លែងថា៖ «យឺ! រកមេធាវីឯណា បើ ច្បាប់នៅតែលើអ្នកកាន់អំណាច ម្នាក់ បែបនេះ។ រកមេធាវីឯណាក៏មិនអាចតតាំងក្តីបានដែរ។ ចេះទេ! ខ្ញុំថា តាមដំណើរទៅ រកមេធាវី ឯណាក៏មិនអាចឈ្នះដែរ តែគេចង់ធ្វើយ៉ាងម៉េច គេធ្វើចឹងហើយ អ្នកទាំងអស់គ្នា ដឹងហើយ តើស!»
នៅដើមសប្តាហ៍នេះ គណបក្សប្រជាជនកម្ពុជារបស់លោកហ៊ុន សែនបានប្តឹងលោក លឺ ឡាយ ស្រេងអតីតរដ្ឋមន្ត្រី ក្រសួងព័ត៌មាននិងក្រសួងអភិវឌ្ឍន៏ជនបទផងដែរ ពីបទបរិហារកេរ្តិ៍ នាយក រដ្ឋមន្ត្រីហ៊ុន សែននិងគណបក្សកាន់អំណាចថាបានសូកលុយមន្ត្រីគណបក្សហ៊្វុនស៊ិនប៉ិច ម្នាក់២ ម៉ឺនដុល្លារដើម្បីរៀបចំអាវធំនិងក្រវ៉ាតកទៅចូលរួមប្រជុំសភា ជំនួសកៅអីរបស់តំណាងរាស្ត្រ បក្ស ប្រឆាំងនឹងត្រូវដកហូត នៅពេលខាងមុខ។
ចំណែករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ប្តឹងពីបទប្រមាថព្រះមហាក្សត្រ ដែលលោក លឺ ឡាយស្រេងបាន ហៅព្រះមហាក្សត្រ នរោត្តម សីហមុនីថាជាមាន់គ្រៀវ បណ្តឹងទាំងពីរនេះកើតឡើងបន្ទាប់ពីលោក លឺ ឡាយស្រេង និយាយតាមទូរសព្ទជុំវិញដំណើរ ការ ធ្វើវិសោធនកម្មច្បាប់គណបក្សនយោយបាយ​ហើយត្រូវបាន គេលួចថតហើយយកទៅផ្សព្វផ្សាយ ជាសាធារណៈតាមបណ្តាញសង្គមហ្វេសប៊ុក។
ភ្លាមៗនេះ សារព័ត៌មានជាតិខ្មែរមិនអាចទាក់ទងលោកសុខ ឥសានអ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជាដើម្បីឆ្លើយតបនឹងលោក លឺ ឡាយស្រេងដែលអះអាងថា ច្បាប់នៅកម្ពុជាគឺ ស្ថិតនៅលើបុរសម្នាក់មានអំណាច ដែលលោកសំដៅទៅលើលោកហ៊ុន សែន៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger