សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Friday, October 27, 2017

លោកហ៊ុន សែនសម្រេចបញ្ឈប់ផែនការរំលាយគណបក្សប្រឆាំង វិញបន្ទាប់មានសម្ពាធអន្តរជាតិ ផ្ទួនៗ

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែននៅពេលនេះ បានសម្រេចបញ្ឈប់ផែនការ រំលាយគណបក្ស សង្គ្រោះជាតិចោលវិញ បន្តាប់ពីរូបលោកនិងមេដឹកនាំគណបក្សកាន់អំណាចតក់ស្លុតនឹងការ ព្រមាន របស់សមាជិកព្រឹទ្ធសភាអាមេរិក លោក ថេត គ្រូស (Ted Cruz) បានព្រមានថានឹងគៀង គរសមាជិកព្រឹទ្ធសភាអាមេរិកដទៃទៀតឲ្យដាក់ទណ្ឌកម្មទិដ្ឋការលើលោកហ៊ុន សែននិងមន្ត្រី រដ្ឋាភិបាលកម្ពុជាទាំងមូល ដោយទុកពេលឥ្យលោកហ៊ុន សែនត្រឹមថ្ងៃ ទី ៩ ខែ វិច្ឆិកា ប៉ុណ្ណោះ។
យោងតាមប្រភពពី (គ-៨៥) នៃទីស្នាក់ការកណ្តាលរបស់គណបក្សប្រជាជនកម្ពុជា នៅក្បែរវិមាន ចំការមន ឲ្យដឹងថា គណបក្សកាន់អំណាចមួយនេះបានកោះប្រជុំជាបន្ទាន់មួយស្តីពីការ ព្រមាន របស់សមាជិកព្រឹទ្ធសភាអាមេរិកខាងលើ ដើម្បីស្វែងរកផ្លូវមួយ ឬវិធីមួយទប់ទល់នឹងការព្រមាន នេះ តែនៅទីបំផុត អង្គប្រជុំសម្រេចដកថយពីផែនការរំលាយគណបក្សសង្គ្រោះជាតិវិញ។
ទាក់ទងនឹងផែនការរំលាយគណបក្សប្រឆាំងនេះដែរ អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី អះអាងថា រដ្ឋាភិបាលរបស់លោក ហ៊ុន​ សែន បានស​ម្រេចលុបចោលគ​ម្រោ​ងរំ​លាយ គណបក្សសង្គ្រោះជាតិវិញហើយ ដោយសារតែសហគមន៍​អន្ត​រជាតិនៃ​ប្រ​​​ទេ​​​ស​​លោក​សេរី​ដាក់​សម្ពាធយ៉ាងខ្លាំងជាបន្តបន្ទាប់។
បើតាមវីដេអូឃ្លីបផ្សាយលើទំព័រហ្វេសប៊ុកនៅថ្ងៃនេះ លោក សម រង្ស៊ី បានអះអាងថា លោក ហ៊ុន សែន បានលុបចោលផែនការណ៍រំលាយគណបក្សសង្គ្រោះជាតិនេះវិញហើយ។
លោកថា៖ «ខ្ញុំមានដំណឹងល្អមួយ ជូនបងប្អូនជនរួមជាតិ ដែលជាអ្នកគាំទ្រគណបក្សស​ង្គ្រោះ ជាតិ។ ដំណឹ​ងល្អ នោះគឺរដ្ឋា​ភិបាលលោក ហ៊ុន​ សែន មិនអាចរំលាយគណបក្ស​សង្គ្រោះជាតិ បានទេ។​ គឺគេលុប​ចោលហើយ គម្រោងរំលាយគណបក្សសង្គ្រោះជាតិនោះ ទៅមិនរួច ដូចខ្ញុំបាន និយាយ នរណាច​ង់រំលាយគ​ណ​ប​​ក្សសង្គ្រោះជាតិ នឹងរលាយខ្លួនឯង»
លោក សម រង្ស៊ី បានអះអាងទៀតថា ក្នុងនាមលោកជាអ្នកគាំទ្រគណបក្សសង្គ្រោះជាតិមួយរូប លោកអំពាវនាវកុំចាញ់សារគំរាមរបស់គណបក្សកាន់អំណាច។
លោកថា៖ «ដោយសារតែគេមិនអាចរំលាយគណបក្សសង្គ្រោះជាតិបាន ឥឡូវនេះ គេប្រើយុទ្ធ​សាស្ត្រមួយ​ទៀត គឺគេបំបែក គឺគេសម្លុត គេអូសទាញគ្នាយើង ទៅមិនរួចទេ បើបានមនុស្សម្នាក់ ​ពីរនាក់ មិនមែ​នតំណា​​​ងឲ្យ​​​គណបក្សសង្គ្រោះជាតិទេ»
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មួយរយៈចុងក្រោយនេះ បានអំពាវនាវថា តំណាងរាស្ត្រនិងក្រុម ប្រឹក្សា ឃុំ-សង្កាត់របស់គណបក្សសង្គ្រោះជាតិ បើចង់រក្សាតំណែងនៅដដែល ត្រូវប្រកាសចុះ​ចូល​គណ​ប​ក្សរប​ស់​លោក ដោយថា គណបក្សប្រឆាំងមួយនេះ នឹងត្រូវរំលាយនៅពេលខាងមុខ តាម អំណាច​តុ​លាកា​​រកំ​ពូល។
ព្រះមហាក្សត្រ កាលពីថ្ងៃទី២៥ ខែតុលានេះ ក៏បានឡាយព្រះហស្ថលេខារួចហើយដែរលើច្បាប់ បោះឆ្នោតចំនួន៤ ដែលតំណាងរា​ស្ត្របក្ស​កាន់អំណាច ស្នើធ្វើវិសោធនកម្ម ដើម្បីបើកផ្លូវឲ្យដក ហូតអាសនៈបក្សប្រឆាំងទាំង៥៥។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានអះអាងដោយសំដីស្លូតៗថា អ្វី ដែលលោក សម រង្ស៊ី និ​យា​យ លោកថា ខុសពីការពិតទាំងអស់។
លោកថា៖ «អាហ្នឹងគាត់ថាទេ។ ខ្ញុំថា តាំងពីដើមមក សម រង្ស៊ី អ្នកប្រឆាំង អញ្ចឹងទេ គាត់និយាយ ស្អី ផ្ទុយ​ពីការពិ​ត ប៉ុណ្ណឹងយល់ហើយ មិនបាច់អីវែងឆ្ងាយទេ»
កម្តៅនយោបាយនៅកម្ពុជានាពេលនេះ ត្រូវបាន ប្រទេសមហាអំណាចខាងលោកសេរី រួមមាន សហរដ្ឋអាមេរិក សហភាពអឺរុប អង្គការសហភាពអន្តរសភា IPU ដែលមានសមាជិក១៧៣ ប្រទេសផងនោះ បានអំពាវនាវឲ្យដោះលែងមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា និងបានគំរា​មដាក់ទណ្ឌ​កម្ម ដោយថា បើបក្ស​ប្រឆាំ​ ងដ៏ធំជាងគេមួយ​នៅ​​​​កម្ពុជា ត្រូ​វបានលោកហ៊ុន សែនរំ​លាយចោល​មែន​នោះ។
គួរគត់សំគាល់ផងដែរថា នៅមួយរយះនេះ កាសែតជាតិខ្មែរសង្កេតឃើញថាលោកហ៊ុន សែន មានឥរិយាបទស្លូតបូតបន្តិចវិញ បន្ទាប់ពីមានការព្រមានចុងក្រោយរបស់សមាជិកព្រឹទ្ធសភា អាមេរិក លោក ថេត គ្រូសមក៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger