សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Monday, October 30, 2017

លោកហ៊ុន សែននៅតែបន្តផែនការរំលាយគណបក្សប្រឆាំង បើទោះបីមានគំនាបពី បរទេស ក៏ដោយ

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី

បើទោះបីជាមានគំនាបនិងការ ថ្កោលទោសពីអន្តរជាតិជាបន្តបន្តាប់ក៏ដោយ ក៏លោកនាយក រដ្ឋមន្ត្រី ហ៊ុន សែននៅតែបន្តផែនការរំលាយ គណបក្សសង្គ្រោះជាតិ តាមរយះប្រព័ន្ធតុលាការ ដែរ។
ជំហរបន្តរំលាយគណបក្សប្រឆាំងនេះចោលនេះ គឺតុលាការ​កំពូល​នឹង​លើក​យក​រឿង​ក្ដី​រំលាយ​គណបក្ស​សង្គ្រោះជាតិ​មក​ជំនុំជម្រះ នៅ​ថ្ងៃ​ទី១៦ វិច្ឆិកា ខាង​មុខ​នេះ។
នៅ​ពេល​នេះ វា​លែង​ទៅ​ជា​មន្ទិល​សង្ស័យ ឬ​ការ​ទន្ទឹង​រង​ចាំ​មើល​ទៀត​ហើយ អំពី​ជោគវាសនា​របស់​គណបក្ស​ប្រឆាំង ដ៏​ធំ​នៅ​កម្ពុជានេះ​ថា តើ​តុលាការ​នឹង​បើក​សវនាការ​នៅ​ពេល​ណា​ឲ្យ​ប្រាកដ​នោះ ស្រប​ពេល​មេធាវី​តំណាង​ដោយ​អាណត្តិ​របស់​ក្រសួង​មហាផ្ទៃ បាន​ប្រគល់​ឯកសារ​ដាក់​បន្ទុក ប្រឆាំង​នឹង​គណបក្ស​សង្គ្រោះជាតិ ចំនួន​២​លើក​រួច​មក​ហើយ ដែល​ស្នើ​ឲ្យ​រំលាយ​បក្ស​ប្រឆាំង ចេញ​ពី​ឆាក​នយោបាយ។
ដីកា​ជូន​ដំណឹង​ស្ដីពី ថ្ងៃ​ជំនុំជម្រះ​លើ​សំណុំរឿង បណ្ដឹង​សុំ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​លោក ឌិត មន្ទីរ ប្រធាន​តុលាការ​កំពូល​បាន​ចុះ​ហត្ថលេខា​រួច​ហើយ។ កាល​បរិច្ឆេទ ដែល​ចុះ​ខុស​ថ្ងៃ​ផង​នោះ ត្រូវ​បាន​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​នៃ​តុលាការ​កំពូល​លោក ឌិត មន្ទីរ សរសេរ​នៅ​ក្នុង​ដីកា​បញ្ជាក់​ថា សូម​អញ្ជើញ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ចូល​រួម​សវនាការ នៅ​ថ្ងៃ​ទី១៦ ខែ​វិច្ឆិកា ពេល​ព្រឹក និង​ភ្ជាប់​មក​ជា​មួយ​នូវ​ឯកសារ​ផ្សេង ជុំវិញ​សំណុំរឿង​នេះ​ផង។
បើ​ទោះ​ជា​បែប​ណា ដីកា​អញ្ជើញ​របស់​លោក ឌិត មន្ទីរ ដែល​ជា​សមាជិក​ជាន់ខ្ពស់​ក្នុង​មជ្ឈិម​បក្ស​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ផង​នោះ ត្រូវ​រង​ការ​រិះគន់​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) យ៉ាង​ព្រោងព្រាត​ថា ឈ្មោះ​ជា​តុលាការ​កំពូល​ផុតលេខ បែរ​ជា​មិន​ចេះ​ធ្វើ​ការ​ទៅ​វិញ។ ប្រភព​ទាំង​នោះ​បន្ត​ថា ថ្ងៃ​បើក​សវនាការ ដាក់​ថា​ថ្ងៃ​ទី១៦ វិច្ឆិកា ទេ ប៉ុន្តែ​បែរ​ជា​ថ្ងៃ​កោះ​អញ្ជើញ​ដែល​ចេញ​លិខិត​នេះ​ដាក់​ថា ថ្ងៃ​ទី២៧ ខែ​វិច្ឆិកា ទៅ​វិញ។ តាមពិតត្រូវសរសេរថ្ងៃ ទី ២៧ តុលា វិញទើបត្រូវ។
ជុំវិញ​រឿង​នេះ លោក សំ សុគង់ ដែល​ជា​មេធាវី តែង​ការពារ​ក្ដី​ឲ្យ​បក្ស​ប្រឆាំង អះអាង​ថា នៅ​ថ្ងៃ​បើក​សវនាការ​នោះ រូប​លោក​ជា​មេធាវី មិន​ទៅ​ចូលរួម​ទេ ព្រោះ​ខាង​គណបក្ស​សង្គ្រោះជាតិ ពុំ​បាន​ស្នើ​សុំ​ឲ្យ​មាន​មេធាវី​នោះ​ឡើយ។ លោក​បន្ត​ថា ម្យ៉ាង​ទៀត​ក្នុង​រឿង​ក្ដី​មួយ​នេះ វា​ពិត​ជា​មាន​ភាព​ស្មុគស្មាញ ហើយ​ក៏​សំណុំរឿង​ទី១​សម្រាប់​រូប​លោក​ដែរ។ ជាង​នេះ​ទៀត ច្បាប់​ថ្មី​ស្ដីពី​វិសោធនកម្ម​គណបក្ស​នយោបាយ​ដែល​ទើប​អនុម័ត​រួច​ហើយ​នេះ ខ្លឹមសារ​នៃ​ច្បាប់​វា​នៅ​ទូលាយ និង​មិន​បាន​បញ្ញត្តិ​ច្បាស់​លាស់​ថែម​ទៀត​ផង។
ចំណែក​លោក សម រង្ស៊ី វិញថ្លែង​ពី​ប្រទេស​អ៊ីតាលី កាល​ពី​ថ្ងៃ​ទី ២៦ តុលា ក្នុង​នាម​ជា​អ្នក​គាំទ្រ​បក្ស​ប្រឆាំង​ថា គម្រោង​នៃ​ការ​រំលាយ​បក្ស​សង្គ្រោះជាតិ ពី​សំណាក់​បក្ស​កាន់​អំណាច​ត្រូវ​បរាជ័យ​ហើយ។ប៉ុន្តែ មន្ត្រី​នាំ​ពាក្យ​កាន់​អំណាច​លោក សុខ ឥសាន អះអាង​ថា ការ​រំលាយ​បក្ស​ប្រឆាំង​នេះ គឺ​មិន​ដើរ​ថយក្រោយ​ឡើយ។
កាល​ពី​ថ្ងៃ​ទី៦ ខែ​តុលា មេធាវី​ចំនួន ៥នាក់​តំណាង​ឲ្យ​ក្រសួង​មហាផ្ទៃ បាន​ដាក់​បណ្ដឹង​ទៅ​តុលា ការ​កំពូល ដើម្បី​ស្នើ​សុំ​ឲ្យ​តុលាការ​ជាន់​ខ្ពស់​នេះ រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ។ ការ​ដាក់​បណ្ដឹង​នេះ នៅ​ក្រោយ​ពេល​គណបក្ស​នយោបាយ​ចំនួន​២គឺគណបក្សហ៊្វុនស៊ិនប៉ិចនិង គណបក្ស យុវជន កម្ពុជា បាន​ស្នើ​ឲ្យ​ក្រសួង​មហាផ្ទៃ កម្ចាត់​បក្ស​ប្រឆាំង​ចេញ​ពី​ឆាក​នយោបាយ។
ដីកា​កោះ​អញ្ជើញ​ដែល​ដាក់​ថា សូម​ឲ្យ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ចូលរួម​នៅ​ថ្ងៃ​សវនាការ​នោះ ក្នុង​ពេល​ដែល​លោក កឹម សុខា កំពុង​ត្រូវ​ឃុំ​ខ្លួន​នៅ​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុង​នៅឡើយ។ ការ​ចេញ​ដីកា​នេះ គឺ​នៅ​មុន​មួយ​ថ្ងៃ ដែល​តុលាការ​ជាន់​ខ្ពស់​នេះ ក៏​នឹង​បើក​លើក​យក​រឿង​ក្ដី​ដាច់​ដោយ​ឡែក​មួយ​ផ្សេង​ទៀត របស់​បក្ស​ប្រឆាំង មក​ជំនុំជម្រះ​ដែរ​នៅ​ថ្ងៃ​ទី៣១ តុលា ពាក់ព័ន្ធ​នឹង​បណ្ដឹង​សាទុក្ខ​ប្រឆាំង​នឹង​ដីកា​ឃុំ​ខ្លួន​លោក កឹម សុខាដែលរដ្ឋាភិបាលចោទថា ក្បត់ជាតិ


0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger