សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Friday, October 20, 2017

លោកកឹម សុខាចេញបញ្ជាមិនឲ្យដាក់ពាក្យបណ្តឹង​ជំទាស់ នឹងការរំលាយគណបក្សCNRP

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី

ប្រធានគណបក្សសង្គ្រោះជាតិ (CNRP)លោក កឹម សុខា ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារត្រពាំង ផ្លុងបានចេញបញ្ជាឲ្យមន្ត្រីគណបក្សប្រឆាំង​មិនចាំបាច់ដាក់ ឯកសារឬពាក្យបណ្តឹងទៅតុលាការ កំពូលដើម្បីជំទាស់នឹងបណ្ដឹងរបស់ក្រសួងមហាផ្ទៃប្ដឹងសុំ រំលាយគណបក្សនោះទេ ដោយ ចាត់​ទុកថា "នេះ​ជារឿង​នយោបាយ"

កាលពីថ្ងៃទី៩ ខែតុលាកន្លងទៅ តុលាការកំពូលបានបង្គាប់ឲ្យគណបក្សសង្គ្រោះជាតិដាក់​ឯកសារ​ត្រៀម​ឆ្លើយតប​នឹង​ពាក្យ​សុំ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ក្នុងអំឡុងពេល​២០​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​៩ ខែ​តុលា។
លោក សំ សុគង់ មេធាវីម្នាក់ ក្នុងចំណោមមេធាវី៧នាក់ដែលការពារក្តី លោក កឹម សុខា អះអាង
ថា កូនក្ដីបានប្រាប់ក្រុមមេធាវីថា គណបក្សសង្គ្រោះជាតិនឹងមិនដាក់ឯកសារត្រៀមទៅតុលាការ កំពូល ដើម្បីតតាំងក្ដីជាមួយក្រុមមេធាវីក្រសួងមហាផ្ទៃនោះទេ ដោយសារការប្ដឹងរំលាយ គណបក្សសង្គ្រោះជាតិនេះជារឿងនយោបាយ។
លោកថា៖ «​រឿងនេះឯកឧត្ដមយល់ឃើញថា​ វាជារឿងនយោបាយ មិនមែនជារឿងទាក់ ទងនឹងផ្លូវ ច្បាប់ អញ្ចឹងហើយឯកឧត្ដមថា មិនចង់ពឹងពាក់មេធាវី ឬក៏មិនផ្ទេរសិទ្ធិឲ្យមេធាវី ដើម្បីតតាំងនៅ ក្នុងសំណុំរឿងរបស់ក្រសួងមហាផ្ទៃនេះទេ ទុកឲ្យអ្នកនយោបាយជាអ្នកដោះស្រាយវិញ»។
 អ្នកពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ មានប្រសាសន៍ថា បើទោះបីជាគណបក្សប្រឆាំង មិនដាក់ឯកសារត្រៀម ក៏មិនបានប៉ះពាល់ដល់ដំណើរការរបស់តុលាការនោះដែរ។
លោកថា៖ «ត្រូវបាត់សិទ្ធិក្នុងការតតាំងនៅតុលាការ ។ ប៉ុន្តែយកល្អគួរតែតតាំង ទៅរកមេធាវីត តាំង ជជែកគ្នាទៅបើមិនចឹងទេតុលាការគេដំណើរការតាមនីតិវិធីទៅ»។
កាលពីថ្ងៃទី៦ ខែតុលា ក្រុមមេធាវីការពារក្ដីឲ្យក្រសួងមហាផ្ទៃបានដាក់ពាក្យប្ដឹងសុំរំលាយគណ បក្សសង្គ្រោះជាតិ ទៅតុលាការកំពូល ។ ការប្ដឹងសុំ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិរបស់ ​ក្រសួង មហាផ្ទៃនេះ ធ្វើឡើងទៅ​តាម​ពាក្យ​បណ្ដឹងរបស់​គណបក្សចំនួន២ ដែលគ្មានអាសនៈនៅក្នុង រដ្ឋសភាគឺ គណបក្ស​ហ៊្វុនស៊ិនប៉ិចរបស់សម្ដេច ក្រុមព្រះ និង​គណបក្ស​យុវជន​កម្ពុជា របស់​លោក ពេជ្រ ស្រស់។
ក្រោយៗមក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនតែងតែព្រមានថាតុលាការកំពូលនឹងរំលាយ គណបក្សសង្គ្រោះជាតិចោល បើរកឃើញថាមេបក្សប្រឆាំងមួយនេះ មានកំហុសក្នុងអំពើ "ក្បត់ជាតិ"៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger