សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Thursday, October 19, 2017

សភាអន្តរជាតិ IPU ដាក់សម្ពាធឲ្យលោកហ៊ុន សែនដោះលែង លោកកឹម សុខា

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី

អង្គការអន្តរជាតិ​ដែលធ្វើការផ្នែក​ពង្រឹង​សមត្ថភាពស្ថានប័នរដ្ឋសភានៅតាមតាមបណ្តាប្រទេស នានា ដើម្បីលើកស្ទួយលទ្ធិ ប្រជា​ធិប តេយ្យ និងការអភិវឌ្ឍន៏ប្រកបដោយការគោរពសិទ្ធិមនុស្ស បានជំរុញឲ្យរដ្ឋាភិបាលកម្ពុជា​ដោះ លែង លោក កឹម សុខា មេដឹ​កនាំ​​គណបក្សប្រឆាំងដ៏ធំនៅ កម្ពុជា។​
នៅក្នុងវីដេអូនៃកិច្ចប្រជុំកាលពីម្សិលមិញ សមាជិក​សហភាពអន្តរសភា (IPU=Inter-Parliamentary Union) បានអ​នុម័​តសេ​​ច​ក្តីសម្រេចមួយដែលថ្កោលទោសរដ្ឋាភិបាលកម្ពុជា ដោយចោទថា បាន ចាប់ខ្លួនលោក កឹម សុខា ធ្វើឡើ​ងដោ​យខុ​ស​ច្បាប់ និងកំពុងមានការរំលោភសិទ្ធិមនុស្សមួយចំនួន ទៀត។​ សេចក្តីសម្រេច​ក៏បានលើក​ឡើងពីការ​បង្កើតគណៈ​កម្មការ​​ដើម្បី​ស្រា​វជ្រាវបញ្ហាទាំងនេះ នៅកម្ពុជាផងដែរ។​
មុន​ការប្រកាសអនុម័ត សមាជិកម្នាក់ឡើងអានសេចក្តីថ្លែងការណ៍ និងបានសម្តែងការព្រួយបារម្ភ ចំពោះស្ថា​នភាព​ន​យោបាយ និង​សិទ្ធិមនុស្សនៅកម្ពុជា។ ទន្ទឹមនឹងជំរុញឲ្យមានការពង្រឹងការអនុវត្តច្បាប់និងគោរពសិទ្ធិ​មនុស្ស​ ក៏មានកា​រជំ​​រុ​ញឲ្យ​ដោះ លែងលោក កឹម សុខា ដោយបញ្ជាក់ថា ការថ្លែងរបស់មេបក្សប្រឆាំងរូបនេះកន្លងមកមាន ភាព ច្បាស់លាស់​មិនប៉ះ​ពាល់​ផ្លូវច្បាប់នោះទេ។​
លោកថ្លែងជាភាសាអង់គ្លេសក្នុងន័យថា៖​ «យើងជំរុញឲ្យអាជ្ញាធរកម្ពុជា ត្រូវដោះលែងជាបន្ទាន់ និងទម្លាក់​ចោលសំណុំ​រឿងប្រ​ឆាំងមេដឹកនាំគណបក្សប្រឆាំងនេះ និងមន្ត្រី រួមទាំងសកម្មជន​នយោបាយ​ផ្សេងៗទៀត ដើម្បីឲ្យ​មាន​លទ្ធ​ភា​ព​ពេ​ញលេញ​ក្នុងការចូលរួមដំណើរការបោះឆ្នោត​»
បន្ទាប់ពីស្តាប់សេចក្តីថ្លែងការណ៍ដែលឡើងអានដោយតំណាងម្នាក់រួចហើយ ក៏មានការចាក់វីដេអូ​​ដែលថ្លែ​ងសា​រដោ​យ​លោក​ស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិ​ ដើម្បីជំរុញឲ្យអន្តរ​ជាតិជួ​យស្តារស្ថាន​ភាពនយោ​បាយនៅ​កម្ពុជា។
ក្រោ​យ​ទ​ស្ស​នាវីដេអូលោកស្រី មូរ សុខហួរ ហើយ សមាជិកសហភាព​អន្តរសភាបានលើកដៃ ហើយប្រធានអង្គ​ប្រជុំ​ក៏បា​ន​សម្រេ​​​​ចអនុ​ម័ត​លើសេចក្តីថ្លែងការណ៍នោះ។ ចំណែក​មន្ត្រីតំណាង រដ្ឋាភិបាល​កម្ពុជា​ដែ​លមានវត្ត​មាននៅ​ក្នុងកិច្ច​​ប្រជុំនេះមិ​នលើ​កដៃទេ។
ប៉ុន្តែលោកនាយករដ្ឋមន្ត្រី ហ៊ុន​ សែន កាលពីថ្ងៃពុធម្សិលមិញ បានច្រានចោល ទៅនឹងការអំពាវ នាវ របស់​ស្ថាន​ទូតស​ហ​រដ្ឋអាមេរិក ដែលអាមេរិចអំពាវនាវថ្មីទៀតឲ្យដោះលែង មេដឹកនាំបក្ស ប្រឆាំងលោក កឹម សុខា ដោយ​ថាកា​រដែ​លរដ្ឋា​ភិ​បាលកម្ពុជា ចង់រំលាយបក្សប្រឆាំង រំលោភ ឆន្ទៈម្ចាស់ឆ្នោតនោះ។
លោកថា៖ «សម្រាប់អ្នកទាំងឡាយ ដែលបកស្រាយថា ការផ្តន្ទាទោស ចំពោះមេបក្សប្រឆាំង ដែលប្រព្រឹត្តិអំពើក្បត់ជាតិ និងបក្សនយោបាយ ដែលប្រព្រឹត្តិជាប្រព័ន្ធនៃអំពើក្បត់ជាតិ ដែល អាចនឹងត្រូវរំលាយ ដោយតុលាការថាក្បត់ឆន្ទៈរាស្រ្ត នោះតើអ្នកមា​ន​​បា​ននឹកឃើញ​កាលពីអ្នក​បានផ្តួលរំលំសម្តេច នរោត្តម ព្រះសីហនុ ហើយរហូ​ត​ទៅដ​ល់​រំលាយរ​បបរាជានិ​យមអាស្រ័​យធម្មនុញ្ញនៅកម្ពុជា តើកាលនោះ អ្នកបានគិតពីឆន្ទៈរាស្រ្តទេ?»
ទោះជាយ៉ាងណា សភាIPU លើកឡើងថា ខ្លួនសម្តែងការព្រួយបារម្ភយ៉ាងជ្រាលជ្រៅអំពី ការកើន ឡើងនៃការគាបសង្កត់ និង​ការកើន​ឡើ​ង​​​​​នូ​វការរំលោភបំពានសិទ្ធិមនុស្ស មកលើសមាជិកសភា គណបក្សប្រឆាំង នៅប្រទេស៣ផ្សេងទៀត រួមទាំងកម្ពុជាផងដែរ។ IPU ក៏បានលើកឡើងពីការប ង្កើតគណៈកម្មការ ដើម្បីស្រាវជ្រាវស្ថានភាពសិទ្ធិមនុស្ស បញ្ជូនទៅកាន់ប្រទេសទាំង៤នៅ ពេល ឆាប់ៗនោះរួមមាន​ ប្រទេសតួកគី វ៉េណេស៊ុយអេឡា ម៉ាល់ឌីវ និងកម្ពុជា។
នៅពេលទំនាក់ទំនងតាមទូរសព្ទ លោក សុខ ឥសានអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ឆ្លើយ តបថា នេះគ្រាន់តែជាការសម្តែងមតិរបស់ពួកគេ ប៉ុណ្ណោះ

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger