សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Saturday, November 11, 2017

ប្រមុខរដ្ឋាភិបាលកម្ពុជាបានស្នើឲ្យដាក់បញ្ចូលប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ាចូល​ជាសមាជិក​APEC

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី


ប្រមុខរដ្ឋាភិបាលកម្ពុជាបានស្នើឲ្យដាក់ បញ្ចូលប្រទេសអាស៊ានចំនួនបីមាន កម្ពុជា ឡាវ និង មីយ៉ាន់ម៉ា ចូល​ជាសមាជិក ​នៃ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី-​ប៉ាស៊ីហ្វិក(APEC) ដើម្បីឲ្យ អាស៊ាន មានឱកាសរួមចំណែក​យ៉ាង​សកម្ម ​និង​ពេញ​លេញនៅក្នុងកិច្ច​សហប្រតិបត្តិការ​នេះ។
លោកនាយករដ្ឋមន្រ្តី ហ៊ុ​ន សែន បានលើកឡើងបែបនេះ ខណៈលោកចូលរួមក្នុងកិច្ច​សន្ទនា ក្រៅផ្លូវការរវាង​ថ្នាក់​ដឹកនាំអាស៊ាន-APEC នៅក្នុងទីក្រុង ដាណាំង ប្រទេសវៀតណាម កាលពីថ្ងៃ ទី ១០ ខែ វិច្ឆិកាម្សិលមិញ។
ក្នុងកិច្ចសន្ទនាក្រៅផ្លូវការនោះលោក ហ៊ុន សែន បានលើក​ឡើង​ថាអាស៊ាន និង APEC គឺជាដៃគូ យ៉ាង សំខាន់ និងមានគោលដៅរួមដូចគ្នាដើម្បីជំរុញកំណើន​ ​និង​ការអភិវឌ្ឍ​ន៏ប្រកបដោយចីរភាព ព្រមទាំងការធ្វើ សមាហរណកម្ម ចូលទៅក្នុងសេដ្ឋកិច្ចពិភពលោក។
លោក ហ៊ុន សែន បានលើកឡើងថាការចូលរួមរបស់អាស៊ានជាមួយនឹង APEC នៅមាន​កម្រិត​មិនទាន់ពេញលេញ​នៅឡើយ ដោយសារប្រទេសអាស៊ាន ចំនួនបីមាន កម្ពុជា ឡាវ និងមីយ៉ាន់ម៉ា នៅមិនមែនជា​សមាជិករបស់ APEC នៅឡើយ។លោក​បានស្នើដល់ថ្នាក់ដឹកនាំនៃប្រទេស APEC ទាំងអស់ពិចារណាដាក់បញ្ចូលប្រទេសទាំងបីនេះ ជា​សមាជិក APEC ដើម្បីឲ្យអាស៊ាន មាន ឱកាសចូលរួមចំណែកយ៉ាងសកម្មនិងពេញលេញ ក្នុងការសម្រេចបាននូវ​គោល​ដៅរួម និងភាពរុង រឿងក្នុងតំបន់។
កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី-​ប៉ាស៊ីហ្វិក( APEC )ផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច និង ពាណិជ្ជកម្ម មានប្រទេសចំនួន​២១ជាសមាជិក​ក្នុងនោះរួមមានទាំង អាមេរិក ចិន រុស្ស កាដាណា អូស្ត្រាលី និង សមាជិកអាស៊ានចំនួន​៧ លើកលែងតែ កម្ពុជា ឡាវ និង មីយ៉ាន់ម៉ា។
ទោះជាយ៉ាងណាសំណើររបស់មេដឹកនាំកម្ពុជាលើកឡើងនេះ នៅមិនទាន់មានការឆ្លើយតប ពីប្រទេសជាសមាជិក របស់ APEC នៅឡើយទេ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger