សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Sunday, November 12, 2017

អ្នកបើកបរថយន្ដដឹកកម្មករ​ក្រឡាប់ រងរបួសកម្មការនីជិត១០០ នាក់នៅសុ្រកជើងព្រៃ ត្រូវបានចាប់ខ្លួន

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី
អ្នកបើកបររថយន្ដឈ្មោះ ឆៃ គីមហេង ត្រូវបានចាប់ខ្លួននៅវេលា ថ្ងៃទី១១ ខែវិច្ឆិកា។

ព្រះរាជអាជ្ញាខេត្តកំពង់ចាម លោក ហ៊ួត វុទ្ធី បានបញ្ជាឲ្យចាប់ខ្លួនអ្នកបើកបររថយន្ដដឹកកម្មករ បណ្ដាលឲ្យក្រឡាប់ហើយរងរបួសជិត១០០នាក់ នៅស្រុកជើងព្រៃ​ហើយលោកឧត្តមសេនីយ៍ត្រី ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានឲ្យដឹងនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ អ្នកបើកបររូបនោះត្រូវបានចាប់ខ្លួនហើយ។
លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា អ្នកបើកបររថយន្ដឈ្មោះ ឆៃ គីមហេង ត្រូវបានតាម រកឃើញ និងចាប់ខ្លួននៅវេលាម៉ោង០១៖៣០នាទី ថ្ងៃទី១១ ខែវិច្ឆិកានេះតែម្ដង បន្ទាប់ពីទទួលបាន បញ្ជាពីលោកព្រះរាជអាជ្ញាខេត្ត។
សូមជម្រាបថា គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោងប្រមាណ៧ព្រឹក ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧ បង្កឡើងដោយ រថយន្តម៉ាកហ៊ឺយ៉ាន់ដាយ ខ្លួនឯងតែម្ដង ពាក់ស្លាកលេខ កំពង់ចាម​3A-4553 បើកបរដោយឈ្មោះ ឆៃ គីមហេង ទីលំនៅភូមិពោធិ៍ស្ទាង ឃុំសណ្ដែក ស្រុក បាធាយ ខេត្តកំពង់ចាម។
បើតាមលោកឧត្តមសេនីយ៍ត្រី ឯម កុសល មុនពេលកើតហេតុរថយន្ដខាងលើ បានដឹកកម្មករ រោងចក្របើកពីទិសខាង​លិចទៅកើត ចូលរោងចក្រជូហួយ លុះមកដល់ចំណុចកើតហេតុ បានបត់ ឆ្វេងបម្រុងចូលរោងចក្រជូហួយ ប៉ុន្ដែពេលបត់ចូលនោះអ្នកបើកបរបួងចង្កូតខ្លាំងពេក ក៏បណ្ដាល ឲ្យក្រឡាប់ខ្លួនឯងតែម្ដង។​
ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទាំងព្រឹកព្រលឹមនេះ បណ្ដាលឲ្យកម្មការិនី​ចំនួន៩២ នាក់រងរបួស ក្នុងនោះ កម្មការនី នៅរោងចក្រ​ខាលីនតុន ចំនួន​៥២​នាក់ ក្នុងនោះ​មានផ្ទៃពោះ​ចំនួន៤នាក់ និង កម្មការនី នៅរោងចក្រជូហួយ ចំនួន​៤០​នាក់ បានបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យ​ភ្នំពេញ ចំនួន​០៣នាក់ បញ្ជូនទៅមន្ទីរពេទ្យខេត្ត០៥​នាក់ និងនៅមន្ទីរពេទ្យស្រុកជើងព្រៃ ចំនួន​៨៣​នាក់ ជា កម្មការិនី នៅ​ឃុំសណ្តែក ឃុំត្រប់ និង​ឃុំទំនប់ ស្រុកបាធាយ​​ប៉ុន្ដែទោះជាយ៉ាងណា ក្រោយកើត ហេតុភា្លមៗ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកជើងព្រៃ ដែលដឹកនាំដោយលោក ប្រាក់ សុគន្ធ អធិការនគរបាលស្រុក បានបញ្ជូនជនរងគ្រោះទាំងអស់​ទៅសង្គ្រោះនៅមន្ទីរពេទ្យ បង្អែកស្រុកជើងព្រៃ ​ចំណែកជនរងគ្រោះដែលរបួសធ្ងន់ចំនួន៤នាក់​ បានបញ្ជូនទៅសង្គ្រោះនៅ មន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ៕
\

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger