សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Saturday, November 4, 2017

លោកហ៊ុន សែនបង្ហើបពីគម្រោងហាមមន្ត្រីបក្សប្រឆាំង១០០នាក់ មិនឲ្យធ្វើនយោបាយរយះ ពេល៥ឆ្នាំ

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី


លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃនេះបានបង្ហើបថាមន្ត្រីជាន់ខ្ពស់ មកពីគណបក្ស សង្គ្រោះ ជាតិប្រមាណ១០០នាក់នឹងត្រូវបានហាម​ឃាត់មិនឲ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ បន្ទាប់ពី គណបក្សប្រឆាំងមួយ​នេះ ត្រូវបានរំលាយចោលដោយតុលាការកំពូលនៅពេលខាងមុខ។
លោកហ៊ុន សែនបានបង្ហើបបែបនេះនៅក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួននៅក្នុងថ្ងៃទី ០៤ ខែ វិច្ឆិកា នេះថា ​ការរំលាយ​គណបក្សសង្គ្រោះជាតិគឺជាសមត្ថិកិច្ចរបស់តុលាការ ហើយបន្ទាប់ពី គណបក្សប្រឆាំងធំមួយនេះរលាយអាច​នឹង​មានមន្រ្តីជាន់ខ្ពស់ជាង ១០០នាក់ត្រូវបានហាម ឃាត់ មិនឲ្យធ្វើនយោបាយរយៈពេល ៥ឆ្នាំផងដែរ។
លោកលើកឡើងថា៖ «មិនមែនគ្រាន់តែរំលាយគណបក្សមួយចប់ត្រឹមប៉ុណ្ណឹងទេ ប្រហែល ជា មានមនុស្សជាង ១០០នាក់ នឹងត្រូវបានហាមឃាត់ពីសិទ្ធិធ្វើនយោបាយរយៈពេល ៥ឆ្នាំ ដោយ ក្នុងនោះខ្ញុំគួរតែនិយាយប្រាប់ថា អ្វី​ដែល​មេធាវីរបស់ក្រសួងមហាផ្ទៃធ្វើការ គឺទាម ទារឲ្យមាន ការកាត់សិទ្ធិនយោបាយចំពោះគណអចិន្ត្រៃយ៍ និង គណនា​យកដូច្នេះ តំណាងរាស្រ្តស្ទើរតែ ទាំងអស់ដែលស្ថិតក្នុងសមាជិកគណៈនាយកនឹងត្រូវកាត់សិទ្ធិរយៈពេល ៥ឆ្នាំ»
ជាមួយគ្នានោះដែរ លោក ហ៊ុន សែន ក៏បានលើកឡើងដដែលថាចំពោះតំណាងរាស្រ្ត ណា ដែល មកចុះចូលជា​មួយបក្ស​កាន់​អំណាចមុនការរំលាយបក្សប្រឆាំង​ នោះនឹង ត្រូវបានរក្សា តំណែង ជាតំណាងរាស្រ្តដដែលក្នុងក្របខណ្ឌបក្ស​ប្រជាជនដែលនឹងទៅ ឈរឈ្មោះ​កន្លែង​​​កៅអីដែល អវត្តមានបក្ស​នយោបាយ។
លោក ហ៊ុន​ សែន ក៏បានបញ្ជាក់ដែរថាការសម្រេចរំលាយគណបក្ស​ប្រឆាំងនៅថ្ងៃទី ១៦ ខែ វិច្ឆិកាខាងមុខ​គឺ​អំណាច​របស់​​តុលាកា​រ​​ដែលលោកមិនមាន​សិទ្ធិ​ជ្រៀត​ជ្រែតនោះទេ​​។
ភ្លាមៗនេះ លោកសម រង្ស៊ីអតីតប្រធានគណបក្សសង្គ្រោះជាតិកំពុងរស់នៅនិរទេសខ្លួនក្រៅ ប្រទេស មិនទាន់ប្រតិកម្មនឹងសាររបស់លោកហ៊ុន សែនបែបនេះទេ។ ចំណែកលោកប៉ុល ហំម អនុព្រធានគណបក្សនិងជាតំណាងរាស្ត្រមណ្ឌលតាកែវ ក៏មិនអាចទាក់ទងឲ្យឆ្លើយតបនឹង ការ លើឡើងរបស់លោកហ៊ុន សែនបានដែរ។ ក៏ប៉ុន្តែតាមប្រភពក្រៅផ្លូវការពីគណបក្សសង្គ្រោះជាតិ
ឲ្យដឹងថាលោកប៉ុល ហំមនិងមន្ត្រីមួយចំនួនទៀតដែលភាគច្រើនមកពីកូតាគណបក្សសិទ្ធិមនុស្ស បានត្រៀមខ្លួនចុះចូលជាមួយគណបក្សប្រជាជនកម្ពុជារួលរាល់ហើយ ក្នុងនោះក៏មានលោកម៉ៅ មុន្នីវណ្ណផងដែរ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger