សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Thursday, November 9, 2017

ព្រះមហាក្សត្រយាងជាអធិបតីនៃពិធិបុណ្យឯករាជ្យជាតិ​លើកទី៦៤ នៅព្រឹកនេះ

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី


ព្រះមហាក្សត្រសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នៅព្រឹកនេះបានយាងជាអធិបតីនៃ ពិធី បុណ្យឯករាជ្យជាតិ​លើកទី៦៤ ដែលជាការរំឭកខួបទទួល បានឯករាជ្យពីអាណានិគមនិយមបារាំង នៅវិមានឯករាជ្យដូចឆ្នាំមុនៗ ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់នៃគណបក្សប្រជាជនកម្ពុជានិងមន្ត្រីរាជការនៅតាមបណ្តា
ក្រសួង ស្ថាប័ននានា រួមទាំងសិស្សានុសិស្ស និង ប្រជាពលរដ្ឋរាប់រយនាក់ផងដែរ។​
នៅក្នុងពិធីព្រឹកនេះ មានការរៀបចំឈរមានរបៀបរៀបរយទៅតាមផ្នែក​តាមស្ថាប័ននីមួយៗ។​​ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លោកហេង សំរិន  ប្រធានរដ្ឋសភា លោក សាយ ឈំ ប្រធាន ព្រឹទ្ធភា លោក ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួង មហាផ្ទៃ បានឈរនៅក្បែរគ្នា ហើយជាអ្នកទទួលការយ៉ាងមកដល់របស់ព្រះមហាក្សត្រមុនគេ។ ចំណែកលោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ តំណាងឲ្យកងយោធពលខេមរះភូមិន្ទទាំង មូល​បានដង្ហែតាមព្រះមហាក្សត្រ ខណះទ្រង់យាងសួរសុខទុក្ខអ្នកមកចូលរួមពិធីនាព្រឹកនេះ។
ចំណែកមន្ត្រីកងទ័ព មន្ត្រី​ក្រសួងស្ថាប័នផ្សេងៗទៀត ឈរនៅតាមផ្នែករៀងៗខ្លួន ជុំវិញវិមាន ឯករាជ្យ។ នៅក្នុងពិធីនេះ ក៏មានវត្តមានមន្ត្រីស្ថានទូតនានាចូលរួមដោយឈរនៅក្នុងពិធីនេះដែរ។ ចំណែក​ព្រះមហាក្សត្រព្រះអង្គយ៉ាងសំណេះសំណាល​ជាមួយមន្ត្រីដែលឈរជុំវិញវិមានឯករាជ្យ បន្ទាប់មកទើបដល់កម្មវិធីគោរពទង់ជាតិ ដាក់កម្រងផ្កា និង អុជទៀនជ័យ ដើម្បីចាប់ផ្តើមពិធី ដោយមានសម្តេចសង្ឃផុតលេខទាំងគណះ គឺសម្តេចសង្ឃរាជ ទេព វង្ស និងសម្តេចសង្ឃរាជ
ប៊ូ គ្រីផងដែរ៕​

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger