សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Wednesday, November 8, 2017

ក្រុមក្បត់គណបក្ស​សង្គ្រោះ​ជាតិមិនហ៊ានចេញមុខដាក់ បញ្ចីឈ្មោះបន្ថែមសមាជិក​គណៈកម្មការ​ជំនាញ​រដ្ឋ​សភា​

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី
លោកម៉ៅ មុន្នីវណ្ណ លោកប៉ុល ហំម និងលោក អូ ច័ន្ទរ័ត្ន ជាតំណាងរាស្ត្រដែលលោក
សម រង្ស៊ីថាក្បត់បក្សប្រឆាំង ហើយកំពុងបំរើនយោបាយហ៊ុន សែន។

ក្រុមក្បត់ គណបក្ស​សង្គ្រោះ​ជាតិដែលកំពុងស្ថិតនៅក្នុងប្រទេសដូចជាលោកប៉ុល ហំម លោក 
ម៉ៅ មុន្នីវណ្ណនិងលោក អូ  ចន្ទរ័ត្នជាដើម  មិនហ៊ានចេញមុខ ​ដាក់​បញ្ជី​តំណាងរាស្ត្រ​របស់​ខ្លួន​ឲ្យ​ឈរ​ឈ្មោះ​សម្រាប់​ការ​បន្ថែម​សមាជិក​គណៈកម្មការ​ជំនាញ​រដ្ឋ​សភា​ទាំង ១០ទេ កាលពីម្សិល មិញ។
ពាក់ព័ន្ធនឹងបញ្ហានេះ ត្រូវបានលោកសុន ឆ័យជាតំណាងរាស្ត្រមួយរូប ដែលកំពុងមានវត្តមាន ក្នុងប្រទេសដែរនោះបាន​លើក​ហេតុផល​ថា បក្ស​ប្រឆាំង​ពុំ​មាន​សំឡេង​គ្រប់គ្រាន់​ដើម្បី​បោះឆ្នោត​ការពារ​បេក្ខជន​ដែល​ខ្លួន​ដាក់​ឲ្យ​សម័យប្រជុំ​រដ្ឋសភា​ជ្រើសតាំង​នៅ​ពេល​ខាង​មុខ
តែបើតាមមន្ត្រីម្នាក់នៅភក្តីភាពជាមួយលោកសម រង្ស៊ីនិងក្រុមមន្ត្រីជំនិតរបស់លោក បានអះអាង ប្រាប់កាសែតជាតិខ្មែរនៅមុននេះបន្តិចថា ក្រុមក្បត់គណបក្សសង្គ្រោះជាតិ ដូចជាលោកម៉ៅ មុន្នីវណ្ណ លោក ប៉ុល ហំម និងលោក អូ ច័ន្ទរ័ត្នជាដើមមិនហ៊ានដាក់បេក្ខភាពតំណាងរាស្ត្របក្ស ប្រឆាំងឲ្យឈរឈ្មោះជាមួយតំណាងរាស្ត្របក្សកាន់អំណាចទេ។
ករណីស្រដៀងគ្នានេះដែរ កាលពីពីខែតុលាការកន្លងមក លោកម៉ៅ មុន្នីវណ្ណតំណាងរាស្ត្របក្ស ប្រឆាំងមណ្ឌលកំពង់ចាម បានក្បត់ថ្នាក់ដឹកនាំរបស់ខ្លួន ហើយបានដាក់បញ្ជីឈ្មោះបេក្ខជន ឈ រឈ្មោះជាសហជិកព្រឹទ្ធសភារបស់គណបក្សសង្គ្រោះជាតិដោយឯកឯង មិនបានពិគ្រោះយោបល់ ពីថ្នាក់ដឹកនាំកំពុងស្ថិតនៅក្រៅប្រទេសឡើយ។ ករណីនេះ ត្រូវបានលោកសម រង្ស៊ីអតីត ប្រធាន គណបក្សសង្គ្រោះជាតិចាត់ទុកលោកម៉ៅ មុន្នីវណ្ណថាជាជនក្បត់បក្ស។
ចំណែកលោក សុន ឆ័យវិញ លើកឡើងថាការណ៏ដែលគណបក្សប្រឆាំងមិនបានដាក់បញ្ជីឈ្មោះ សមាជិកសភាឲ្យឈរឈ្មោះ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភាដោយសារ​តែ​គណៈកម្មាធិការ​នេះ ​បាន​អនុម័ត​បញ្ជី​ឈ្មោះ​របស់​តំណាងរាស្ត្រ​គណបក្ស​កាន់​អំណាច​ឈរ​ជា​បេក្ខជន​សម្រាប់​ជ្រើសតាំង​បន្ថែម​ក្នុង​គណៈកម្មការ​ជំនាញ​ទាំង​១០ របស់​រដ្ឋសភារួចរាល់ហើយ។
អគ្គលេខាធិការ​រដ្ឋ​សភា លោក ឡេង ប៉េងឡុង ឲ្យ​ដឹង​ថា កន្លង​មក​នេះ គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា បាន​ស្នើ​​ដំឡើង​​ចំនួន​សមាជិក​គណៈកម្មការ​ជំនាញ​របស់​រដ្ឋ​សភា​ពី ៩ ទៅ ១១​រូប ក្នុង​ចំណោម​គណៈកម្មការ​ជំនាញ​ទាំង​អស់ ១០ គណៈកម្មការ​នៃ​រដ្ឋសភា។
លោក សុន ឆ័យ អះអាង​ថា គោលបំណង​របស់​គណបក្ស​កាន់អំណាច​ក្នុង​ការ​បន្ថែមចំនួន​សមាជិក​គណៈកម្មការ​ជំនាញ​រដ្ឋសភា​ពី ៩ ទៅ ១១​រូប ក្នុង​គណៈកម្មការ​នីមួយៗ​នេះ គឺ​ដើម្បី​គ្រប់គ្រង​គណៈកម្មការ​ជំនាញ​របស់​រដ្ឋសភា​ទាំង​អស់​តែម្ដង ហើយ​អាច​ជ្រើសរើស​ប្រធាន​គណៈកម្មការ​ថ្មី​ជំនួស​ឲ្យ​ប្រធាន​គណៈកម្មការ​ជំនាញ​រដ្ឋ​សភា​មក​ពី​ខាង​កូតា​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បច្ចុប្បន្ន​គណបក្ស​នេះ​គ្រប់គ្រង​គណៈកម្មការ​ជំនាញ​សរុប​ចំនួន​៥។
ក្រៅ​ពី​របៀបវារៈ​នេះ កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា ក៏​បាន​អនុម័ត​ប្រគល់​សេចក្ដី​ព្រាង​ច្បាប់​សំខាន់​ចំនួន​ពីរ គឺ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​ទូទាត់​ថវិកា​ទូទៅ​របស់​រដ្ឋ​សម្រាប់​ការ​គ្រប់គ្រង ឆ្នាំ​២០១៦ និង​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០១៨ ដល់​គណៈកម្មការ​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ​ធនាគារ និង​សវនកម្ម នៃ​រដ្ឋសភា ពិនិត្យ និង​សិក្សា មុន​នឹង​សម្រេច​ដាក់​ឲ្យ​សម័យ​ប្រជុំ​រដ្ឋសភា​ពេញ​អង្គ​អនុម័ត​ជា​ច្បាប់​នៅ​ពេល​ខាង​មុខ។
នៅក្នុងកិច្ចប្រជុំកាលពីម្សិលមិញដែរ គេសង្កេតឃើញមាន​តែលោកប៉ុល ហំមអនុប្រថានគណ បក្សសង្គ្រោះជាតិនិងជាតំណាងរាស្ត្រមណ្ឌលតាកែវបានទៅចូលកិច្ចប្រជុំគណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា តែលោកមិនបាននិយាយអ្វីជំទាស់នឹងទង្វើរបស់ក្រុមតំណាងរាស្ត្ររបស់ បក្សកាន់អំណាចនោះទេ។ ផ្ទុយទៅវិញលោកប៉ុល ហំមបែរជានិយាយថា លោកជិតដល់ ពេល ចូលនិវត្តន៏ហើយ

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger