លោកវីលៀម ហៃដធិ៍ ឯកអគ្គរដ្ឋទូតអាមេរិកព្រមាន លោកនាយករដ្ឋមន្ត្រី ហ៊ុន
សែន
ដោយកាត់ផ្តាច់ជំនួយសម្រាប់បោស សម្អាតគ្រាប់បែក និងគ្រាប់មីនមិនទាន់ផ្ទុះ
នៅកម្ពុជា។
នៅកម្ពុជា។
សហរដ្ឋអាមេរិកនៅពេលនេះបានសំរេចកាត់ផ្តាច់ជំនួយមនុស្សធម៌ដល់កម្ពុជាសម្រាប់បោស
សម្អាតគ្រាប់បែក និងគ្រាប់មីនមិនទាន់ផ្ទុះ ដែលបន្សល់ទុកដោយសង្គ្រាមនៅលើទឹកដីកម្ពុជា
ចាប់ពីដើមខែមករា ឆ្នាំ២០១៨ខាងមុខនេះ បន្ទាប់ពីមានការវាយប្រហារមកលើប្រទេសមហា អំណាច
មួយនេះមិនចេះឈប់ពីសំណាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
នៅថ្ងៃទី០៦ខែវិចិ្ឆកា អង្គការNPAរបស់អាមេរិក ដែលជាអង្គការដៃគូរជាមួយស៊ីម៉ាក់បានផ្តល់
ព័ត៌មានថាស្ថានទូតអាមេរិកបានសម្រេចកាត់ផ្តាច់ជំនួយមនុស្សធម៌របស់ខ្លួនមកស៊ីម៉ាក់ចាប់
ពីដើមខែមករាឆ្នាំ ២០១៨តទៅ ដោយមិនបញ្ជាក់ហេតុផលអ្វីច្បាស់លាស់នៅឡើយទេ។
នេះបើតាមហ្វេសប៊ុករបស់លោក ហេង រតនា ប្រធានមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា
(CMAC) ។
លោក ហេង រតនា បន្តថា កិច្ចប្រតិបតិ្តការបោសសម្អាតគ្រាប់សំណល់ជាតិផ្ទុះពីសង្គ្រាមរបស់
អាមេរិកនេះបាននិងកំពុងទទួលលទ្ធផលនិងប្រសិទ្ធិភាពយ៉ាងល្អប្រសើរ។លោកថា លោកមាន
ការសោកស្តាយណាស់ចំពោះការកាត់ផ្តាច់ជំនួយនេះ។
លោកបន្តថា ៖« ខ្ញុំមានការសោកស្តាយនិងខកចិត្តយ៉ាងខ្លាំងចំពោះការបញ្ចប់ជំនួយ
យ៉ាង តល់ ក្រហល់នេះ ជាពិសេសទន្ទឹងពេលដែលកម្ពុជាកំពុងរុករកឃើញនិងទទួលផលប៉ះពាល់យ៉ាង
ធ្ងន់ធ្ងរដោយសារសំណល់អាវុធគីមីរបស់អាមេរិក ដែលរដ្ឋាភិបាលអាមេរិកត្រូវទទួលខុសត្រូ»។
សូមរំលឹកថា កន្លងមកស៊ីម៉ាក់និងភាគីអាមេរិក (ក្រសួងការបរទេសអាមេរិក)
បានឯកភាពគ្នាក្នុង
ការគាំទ្រកំលាំងស៊ីម៉ាក់ឱយជួយបោសសម្អាតគ្រាប់សំណល់ជាតិផ្ទុះរបស់សហរដ្ឋអាមេរិកនៅ
លើទឹកដីកម្ពុជា មានដូចជាគ្រាប់បែកទំលាក់ពីលើយន្តហោះ គ្រាប់បែកចង្កោម និងគ្រាប់យុទ្ធទណ្
ឌ័មិនទាន់ផ្ទុះជាច្រើនទៀត។
ក៏ប៉ុន្តែនៅរយះពេលចុងក្រោយនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន
សែនបើកការវាយប្រហារទៅលើ សហរដ្ឋអាមេរិកឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ
ដែលនេះក៏ជាបញ្ហាមួយជំរុញឲ្យ សហរដ្ឋ អាមេរិកផ្តាច់ជំនួយដ៏មានសារះសំខាន់នេះពីកម្ពុជា៕

0 comments:
Post a Comment