លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសតាមហ្វេសប៊ុក ថាបក្សកាន់អំណាចរបស់លោក
នឹងប្រមូលយកអសនះឃុំ-សង្កាត់ របស់បក្សប្រឆាំងទាំងអស់។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃនេះប្រកាសថាគណបក្សប្រជាជនកម្ពុជារបស់លោកនឹង ប្រមូលយកអាសនៈ ក្រុមប្រឹក្សាឃុំ-សង្កាត់ ទាំងអស់ នៅកន្លែងដែលមានការឈរឈ្មោះតែពីរ
បក្ស ឬមានច្រើនតែគណបក្សផ្សេងៗប្រកាសមិនទទួលយកអាសនៈទាំងនេះ។
លោកហ៊ុន សែនបានប្រកាសបែបនេះ នៅក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួននៅក្នុងថ្ងៃទី ០៤ ខែ វិច្ឆិកានេះ ថាគណបក្សប្រជាជនកម្ពុជានឹងយកអសនៈក្រុមប្រឹក្សាឃុំ-សង្កាត់ទាំងអស់របស់ គណ បក្សសង្គ្រោះជាតិ នៅពេលដែលគណបក្សមួយនេះត្រូវបានរំលាយតាមការសម្រេចរបស់តុលាការ កំពូល និងមិនមានបក្ស ណាទទួលយក។
លោក ហ៊ុន សែន បន្តថាបន្ទាប់ពីគណបក្សសង្គ្រោះជាតិរំលាយ ហើយអាសនៈទាំងអស់នឹងត្រូវ បានបែងចែកទៅឲ្យគណបក្សតូចៗផ្សេងទៀត តែដោយគណបក្សតូចៗចំនួន ២ បដិសេធមិន ទទួលយកអាសនៈក្រុមប្រឹក្សាឃុំ-សង្កាត់ ដូច្នេះហើយគណបក្សប្រជាជននឹងប្រមូលយកអាសនៈ ទាំងនោះ។
ជាមួយគ្នានោះលោក ហ៊ុន សែន បានអំពាវនាវឲ្យក្រុមប្រឹក្សាឃុំ-សង្កាត់មកពីគណបក្សប្រឆាំងដ៏ធំនេះឲ្យចូលរួមជាមួយគណបក្សប្រជាជនដើម្បីបានបន្តបម្រើប្រជាពលរដ្ឋ ហើយលោកហ៊ុន សែន ធានារក្សាតំណែងរបស់ពួកគេដដែល ជៀសជាងការបាត់បង់ដំណែងពេល គណបក្ស សង្គ្រោះជាតិរលាយ។
ភ្លាមៗនេះ សារព័ត៌មានជាតិខ្មែរមិនអាចទាក់ទងមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោកប៉ុល ហំមដើម្បីប្រតិកម្មនឹងការប្រកាសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែននៅថ្ងៃនេះបានទេ៕

0 comments:
Post a Comment