សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Monday, November 6, 2017

លោកលឺ ឡាយស្រេងថាលោកហ៊ុន សែនបរាជ័យក្នុងការ រំលាយគណបក្សសង្គ្រោះជាតិ

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី



អតីត​ឧបនាយករដ្ឋមន្ត្រី លោក លឺ ឡាយស្រេង អះអាង​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន 
អំពាវ នាវ​ឲ្យ​សមាជិក​គណបក្ស​សង្គ្រោះជាតិ​ចុះចូល ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ពង្រឹង​អំណាច​របស់​ខ្លួន​នោះ​ថា គឺ នឹង​មិន​ទទួល​បាន​ជោគជ័យទេ។
លោកលឺ ឡាយស្រេងដែលជាអតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាននិងក្រសួងអភិវឌ្ឍន៏ផងនោះ បាន ចោទលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនថាកំពុងអនុវត្ត​គោល​នយោបាយ​របស់​ខ្មែរក្រហមក្នុងការ
ប៉ុន ប៉ងរំលាយគណបក្សសង្គ្រោះជាតិ។
លោក លឺ ឡាយ ស្រេង អំពាវនាវ​ឲ្យ​លោក ហ៊ុន សែន ពិចារណា​ឡើងវិញ ចំពោះ​ផែនការ​រំលាយ​នេះ ពី​ព្រោះ​ថា លោក​ហ៊ុន សែន នឹង​មិន​ទទួល​បាន​ជោគជ័យ​លើ​ការអនុវត្ត​គោលនយោបាយ​របស់​ខ្មែរក្រហម​នេះ​ទេ។
ទន្ទឹមនេះដែរ សាលា​ដំបូង​រាជធានីភ្នំពេញ​បន្ត​ចំណាត់ការ​រឿង​ក្តី​ប្រឆាំង​លោក លឺ ឡាយ​ស្រេង តាម​បណ្តឹង​លោក​ គី តិច ខណៈលោក​ លឺ ឡាយ​ស្រេង​ចោទប្រមុខគណបក្សប្រជាជនកម្ពុជា ពី​ក្រៅ​ប្រទេសថា កំពុងអនុវត្តគោលនយោបាយដ៏ព្រៃផ្សៃរបស់ខ្មែរក្រហម។
ព្រះរាជអាជ្ញារង​​អម​សាលា​ដំបូង​រាជធានីភ្នំពេញ​លោក សៀង សុខ នៅ​រសៀល​ថ្ងៃ​ទី​០៦ វិច្ឆិកា នេះ​បាន​​កោះ​អញ្ចើញ​មេធាវី​រដ្ឋាភិបាល​គឺ​លោក គី តិច​ ឲ្យ​ចូ​ល​មក​ផ្តល់​ចម្លើយ​បន្ថែម​លើ​ដំណើរឿង​ប្តឹង​លោក លឺ ឡាយ​ស្រេង ពី​បទ​បរិហាកេរ្តិ៍ជា​សាធារណៈនិង​បទ​ប្រមាថ។
បន្ទាប់​ពី​ចេញពីផ្តល់​ចម្លើយ​នៅ​រសៀល​នេះលោក គឺ តិច ថា​លោក​នៅ​តែ​រក្សា​ជំហរ​ដដែល​ក្នុង​ការ​ប្តឹង​ និង​ទារសំណង​ពី​លោក​​ លឺ ឡាយ​ស្រេង បើ​ទោះ​បី​លោក​គ្មាន​វត្តមាន​នៅ​ក្នុង​ប្រទេស​ និង​មេធាវីការ​ពារក្តីក៏​ដោយ​។
លោក​ថា៖ «អាហ្នឹង​លើ​តុលាការ​គេ​អ្នក​ចាត់​ចែងព្រោះ​និតី​វិធី​មាន​គ្រប់ ទោះ​បី​សាម៉ីខ្លួន​គេ​ចខ្លួន​មិន​ចូ​ល​មិន​មាន​មេធាវី​​ក៏​ដោយ​ ក៏​នីតិវិធី​របស់​អយ្យការ​ និង​តុលាការគេ​មាន​វិធាន​ការ​ចាត់​តាម​ហ្នឹង​ទៅ​គឺ​អត់​ឲ្យ​មាន​ការ​រាំង​ស្ទះ​នោះ​ទេ​ដំណើរ​រឿង​​»
កាលពី​ពេល​កន្លង​ទៅ​ថ្មីៗនេះ លោក លឺ ឡាយ​​ស្រេង បានប្រកាស​ថា​លោក​នឹង​មិន​ដាក់​មេធាវី​ការ​ពារក្តី​លើ​បណ្តឹង​នេះ​នោះ​ទេ​ ដោយ​លោក​ថា​តុលាការ​ស្ថិត​ក្រោម​អំណាច​របស់​បក្សប្រជា​ជន​កម្ពុជា និងលោកហ៊ុន សែន។
រដ្ឋាភិបាល​កម្ពុជា​កាលពី​ថ្ងៃ​ទី​២៤ តុលា បាន​សម្រេច​ដាក់​ពាក្យ​ប្តឹង​លោក លឺ ឡាយ​ស្រេង ទៅ​តុលាការ​ដោយ​ថា​បានបរិហា​កេរ្តិ៍បក្ស​ប្រជា​ជន​ជា​សាធារណៈចំពោះ​ខ្លឹមសារ​ដែល​លោក​បាន​​សន្ទនា​ឯក​ជនតាម​ទូរស័ព្ទពាក់​ព័ន្ធ​នឹងវិសោធកម្ម​ច្បាប់​បោះ​ឆ្នោត​ចំនួន​៤ និង​ការ​ប្តឹង​រំលាយ​បក្ស​សង្គ្រោះ​ជាតិ ហើយ​ត្រូវ​បាន​បែក​ធ្លាយ​តាម​រយៈប្រព័ន្ធ​ទំនាក់​ទំនង​សង្គម​រវាងរូបលោកនិង អ្នកស្រី គី លំអងអតីតតំណាងរាស្ត្រគណបក្សហ៊្វុនស៊ិនប៉ិច​៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger