លោកមេធាវី រីឆាត រ៉ូជើរ (Richard
Rogers)កំពុងព្យាយាមទាញករណីចាប់ខ្លួនលោក
កឹម សុខាភ្ជាប់នឹងបទឧក្រិដ្ឋព្រហ្មទណ្ឌអន្តរជាតិ។
កឹម សុខាភ្ជាប់នឹងបទឧក្រិដ្ឋព្រហ្មទណ្ឌអន្តរជាតិ។
ខណះកូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនគឺលោកឧត្តមសេនីយ៏ឯកហ៊ុន ម៉ាណែត
បានវាយតម្លៃជាទូទៅថាក្រុមមនុស្សឬក្រុមប្រទេសដែលកំពុងតាមយាយីឪពុករបស់លោកដែល
ជានាយករដ្ឋមន្ត្រីនៃកម្ពុជាជាង៣២ឆ្នាំនោះ គឺសុទ្ធតែក្រុមចចកដេញតាមព្រូសឥតឈប់ឈរចាប់ តាំងពីសមត្ថកិច្ចរដ្ឋាភិបាលបានចាប់ខ្លួនលោក កឹម សុខាប្រធានគណបក្សសង្គ្រោះជាតិកាល ពីរាត្រីថ្ងៃ ទី ៣ កញ្ញាមក។
ចាប់តាំងពីពេលនោះមកគឺពិតជាមានប្រតិកម្មនិងព្រមានធ្ងន់ៗមកលើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែននិងរដ្ឋាភិបាលកម្ពុជាពីសំណាក់សហគមន៏អន្តរជាតិ ដូចជាបណ្តាប្រទេសចំនួន១៧៣ នៅ ក្នុងសហភាពអឺរ៉ុបទាំងមូល ព្រមទាំងសហរដ្ឋអាមេរិក និងអូស្ត្រាលីដែលមិនមែនស្ថិតនៅ ក្នុងទ្វីបអឺរ៉ុបផងដែរ តែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនមិនព្រមចុះញ៉មនឹងការគំរាមពីបរទេសទាំងអស់នោះទេ។ ហើយនៅពេលថ្មីៗនេះ លោកហ៊ុន ម៉ាណែតជាកូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុនសែននិងជាមន្ត្រីយោធាជាន់ខ្ពស់កម្ពុជាបានបញ្ចេញទ្រឹស្តីដ៏មានឥទ្ធិពលរបស់អតីតនាយក
រដ្ឋមន្ត្រី នៃចក្រភពអង់គ្លេស លោក វីនស្តុន ឆឺចឆៀល(Winston Churchill) ដែលធ្លាប់មាន ប្រសាសន៏ថា៖ "អ្នក នឹងមិនអាចទៅដល់គោលដៅរបស់អ្នកទេ បើអ្នករវល់តែឈប់ ដើម្បី រើស ដុំថ្មគប់ឆ្កែទាំងអស់ដែល ព្រូសដាក់អ្នកនៅតាមផ្លូវនោះ"។ ហេតុដូច្នេះអ្នកត្រូវផ្តោតអារម្មណ៏ បន្ត
ដំណើរទៅមុខ ឆ្ពោះទៅរក គោលដៅដែលអ្នកត្រូវទៅ។ លោកហ៊ុន ម៉ាណែតដែលបាន បញ្ចប់ ការសិក្សានៅសហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេស ទំនងជា ចង់ចាត់ ទុកបណ្តាប្រទេសចំនួន ១៧៣ នៅសហភាពអឺរ៉ុប ព្រមទាំងសហរដ្ឋអាមេរិក និងសមាជិកព្រឹទ្ធសភាអាមេរិក លោក ថេត គ្រូស (Ted Cruz) គឺជាសហ្វូងឆ្កែដែលកំពុងតាមព្រូសដាក់ឪពុក របស់ លោកដែលជានាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជាបច្ចុប្បន្ន ហើយកំពុងរងនូវការព្រមាននិងសម្ពាធ យ៉ាងខ្លាំងពីសហគមន៏ អន្តរជាតិនាពេលនេះ។
ទោះបីជាយ៉ាងណាក្តី នៅពេលនេះមានអ្នកច្បាប់អន្តរជាតិ ដែលជាមេធាវីប្រចាំការរបស់ គណ
បក្សសង្គ្រោះជាតិនៅក្រៅប្រទេស គឺលោក រីឆាត រ៉ូជើរ (Richard Rogers) ចាត់ទុកអំពើនៃការធ្វើ ទុក្ខបុកម្នេញផ្នែកនយោបាយមកលើបក្សសង្គ្រោះជាតិ ពីសំណាក់រដ្ឋាភិបាលលោក ហ៊ុន សែន ថាគឺជាធាតុផ្សំគ្រប់គ្រាន់នៃបទល្មើសប្រឆាំងមនុស្សជាតិ ដែលតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) មានដែនសមត្ថកិច្ចដើម្បីចាត់ការបាន។ ប៉ុន្តែ រដ្ឋាភិបាលកម្ពុជាឆ្លើយតបថា តុលាការអន្តរជាតិមួយ នេះ គ្មានយុត្តាធិការ(សិទ្ធិអំណាច)លើអធិបតេយ្យភាពរបស់កម្ពុជា បាននោះទេ។
មេធាវីជនជាតិអង់គ្លេស លោក រីឆាត រ៉ូជើរ (Richard Rogers) ដែលទើបតែជួបព្រះរាជអាជ្ញារងនៃតុលាការព្រហ្មទណ្ឌអន្តរជាតិ កាលពីខែមុន បានអះអាងជាសាធារណះ កាលពីថ្ងៃទី២ ខែវិច្ឆិកា
ថាភស្តុតាងនៃការប្រព្រឹត្តិរំលោភសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា ពីសំណាក់មន្ត្រីបក្សកាន់អំណាចមកលើសំឡេងប្រឆាំង កាន់តែបង្ហាញឲ្យឃើញច្បាស់ និងកើនឡើងច្រើនជាងមុន សម្រាប់ជាមូលដ្ឋានពិចារណារបស់តុលាការអន្តរជាតិ។
លោកបញ្ជាក់ថា៖ «បទឧក្រិដ្ឋជាច្រើនពាក់ព័ន្ធនឹងការបង្ក្រាបបក្សប្រឆាំងក្នុងពេលថ្មីៗនេះ គឺជាធាតុផ្សំនៃបទល្មើសក្នុងចំណាត់ថ្នាក់ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ បើយើងពិនិត្យមើលបទឧក្រិដ្ឋដែលផ្សំបញ្ចូលគ្នាតាំងពីការបណ្ដេញពលរដ្ឋពីលំនៅឋាន ការធ្វើទុក្ខបុកម្នេញលើអ្នកប្រឆាំង ការធ្វើឃាតអ្នកដែលហ៊ាននិយាយរិះគន់រដ្ឋាភិបាល និងការចាប់ខ្លួន និងដាក់ពន្ធនាគារសកម្មជនបក្សប្រឆាំង ដែលទាំងអស់ជាឧក្រិដ្ឋកម្មធ្ងន់ធ្ងរដែលស្ថិតក្នុងប្រភេទនៃឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ ទាំងនេះឯងហើយ ដែលតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC មានយុត្តាធិការលើអ្វីដែលកំពុងកើតឡើងនៅប្រទេសកម្ពុជា»។
លោក រីឆាត រ៉ូជើរ លើកឡើងបន្ថែមថា រឿងក្ដីដែលតុលាការព្រហ្មទណ្ឌអន្តរជាតិ អាចពិចារណា
គឺរួមមានករណីដូចអ្វីដែលកំពុងកើតមាននៅកម្ពុជា ដែលក្រុមអ្នកមានអំណាចជិះជាន់សង្កត់សង្កិន និងធ្វើបាបអ្នកប្រឆាំងទោះក្នុងតម្លៃណាក៏ដោយ ដើម្បីបន្តក្រាញអំណាច។ លោកអះអាងថា ការធ្វើទុក្ខបុកម្នេញនេះ កំពុងតែបង្កើនសន្ទុះយ៉ាងខ្លាំងរហូតដល់រដ្ឋាភិបាលបណ្ដេញអង្គការសង្គមស៊ីវិល បិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងប៉ុនប៉ងរម្លាយគណបក្សប្រឆាំងចោលទាំងស្រុង ដែលស្ដែងឲ្យឃើញអំពីគោលបំណងរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការដឹកនាំប្រទេសកម្ពុជា តាមបែបឯកបក្ស និងផ្តាច់ការដ៏សាហាវបំផុត។
រឿងដែលសំខាន់មួយទៀតដែលលោក រីឆាត រ៉ូជើរ មើលឃើញថា តម្រូវឲ្យតុលាការព្រហ្មទណ្ឌអន្តរជាតិ ធ្វើអន្តរាគមន៍ដែរនោះ គឺដោយសារសហគមន៍អន្តរជាតិ និងពលរដ្ឋខ្មែរនៅក្រៅប្រទេសបានបន្តថ្កោលទោសទង្វើរបស់រដ្ឋាភិបាលកម្ពុជា ពាក់ព័ន្ធនឹងការយកប្រព័ន្ធតុលាការមកធ្វើជាឧបករណ៍បម្រើនយោបាយបក្សកាន់អំណាច។
លោកបញ្ជាក់ថា នៅពេលប្រព័ន្ធយុត្តិធម៌ជាតិ មិនអាចបំពេញមុខងារក្នុងការថែរក្សា និងការពារយុត្តិធម៌ជូនប្រជាពលរដ្ឋខ្លួនឯងបាន គឺទាល់តែអន្តរជាតិជួយ។
លោកបន្តថា៖ «នៅក្នុងប្រទេសកម្ពុជា សព្វថ្ងៃនេះ កុំសង្ឃឹមសូម្បីតែប៉ុនសរសៃសក់ ថានឹងមានយុត្តិធម៌ចំពោះឧក្រិដ្ឋកម្មនៃការធ្វើទុក្ខបុកម្នេញមកលើសំឡេងប្រឆាំងឲ្យសោះ ព្រោះអីរដ្ឋាភិបាលមានឥទ្ធិពលបញ្ជាលើប្រព័ន្ធតុលាការ។ តុលាការកម្ពុជា លែងមានមុខងារបម្រើប្រជាពលរដ្ឋខ្មែរទូទៅបាន។ តុលាការកម្ពុជា ជាតុលាការបម្រើបក្សកាន់អំណាច ហើយចៅក្រម និងព្រះរាជអាជ្ញាសុទ្ធតែជាតួអង្គដែលជាប់ពាក់ព័ន្ធនៅក្នុងការប្រព្រឹត្តឧក្រិដ្ឋរួមនេះ»។
តុលាការព្រហ្មទណ្ឌអន្តរជាតិ ជាតុលាការអចិន្ត្រៃយ៍អន្តរជាតិ ដែលមានសមត្ថកិច្ចស៊ើបអង្កេត និងផ្ដន្ទាទោសអ្នកដែលជាប់ចោទពីបទប្រព្រឹត្តឧក្រិដ្ឋកម្មធ្ងន់ធ្ងរ រួមមានឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ ធាតុផ្សំមួយក្នុងបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ គឺការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ ដូចជាការធ្វើបាបបក្សប្រឆាំងនេះជាដើម។
ទោះជាយ៉ាងនេះក្តី មន្ត្រីអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោកសុខ ឥសានយល់ឃើញថាអ្វីដែលជាចំណាត់ការរបស់រដ្ឋាភិបាលកម្ពុជា មកលើលោកកឹម សុខាបេធានគណបក្សប្រឆាំង គឺជាកិច្ចការផ្ទៃក្នុងរបស់កម្ពុជាហើយកម្ពុជាមិនអាចធ្វើតាមបរទេសបានទេ៕

0 comments:
Post a Comment