សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Tuesday, September 18, 2018

ក្រសួងវប្បធម៌ស្នេីឲ្យស្ថាប័នពាក់ព័ន្ធផ្អាកទទួលយកតារាសម្តែង កញ្ញាសេង សូណា ឡេីងឆាក សម្តែងនានា

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី

(ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអំពាវនាវឲ្យស្ថាប័នពាក់ព័ន្ធ ដូចជាស្ថានីយ៍ ទូរទស្សន៍នានា ព្រមទាំងអាជីវករដែលមានមុខរបរពាក់ព័ន្ធ និងវិស័យសិល្បៈវប្បធម៌ ឲ្យផ្អាក ទទួលយកតារាសម្តែង កញ្ញា សេង សូណា ចូលរួមសម្ដែង។ នេះបើតាមលិខិតរបស់ក្រសួងវប្បធម៌ ផ្ញើជូនទៅប្រធានសមាគមទូរទស្សន៍កម្ពុជា ដែលអ្នកសារ ព័ត៌មាន ទទួលបាននៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨នេះ។
ក្រសួងវប្បធម៌ បានបញ្ជាក់ថា «ផ្អែកតាមស្មារតីនៃកិច្ចប្រជុំ របស់ក្រុមប្រឹក្សាពិន័យ និងលើក សរសើរ នៃក្រមសីលធម៌នៃអ្នកសិល្បៈ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ បានសម្រេចដាក់ ពិន័យផ្អាកតារាសម្ដែង កញ្ញា សេង សូណា មិនឲ្យធ្វើសកម្មភាពពាក់ព័ន្ធ នឹងវិស័យសិល្បៈគ្រប់ រូបភាព រួមមាន៖ ការសម្ដែង ថតខ្សែភាពយន្ដ ខារ៉ាអូខេ ស្ព័ត ច្រៀងបង្ហាញមុខនៅតាមកញ្ចាក់ ទូរទស្សន៍...ជាដើម រយៈពេល១ឆ្នាំ គិតចាប់ពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ ដល់ថ្ងៃទី១៧ ខែ សីហា ឆ្នាំ២០១៩»
បើតាមលោក ថៃ នរៈសត្យា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់ឲ្យដឹងថា «ដោយមូលហេតុតារាសម្ដែងរូបនេះ តែងតែនៅបន្ដការប្រើប្រាស់ សម្លៀកបំពាក់ និងឥរិយាបថ ធ្វើឲ្យប៉ះពាល់ ដល់ទំនៀមទម្លាប់ ប្រពៃណីដ៏ល្អផូរផង់របស់ជាតិ តាមរយៈការថតខ្សែភាពយន្ដ និងបណ្ដាញព័ត៌មាន»
ភ្លាមៗនេះ សារព័ត៌មានជាតិខ្មែរមិនអាចទាក់ទង តារាសម្តែង កញ្ញា សេង សូណាដេីម្បីបកស្រាយ ពីវិធានការរបស់ក្រសួងវប្បធម៌ខាងលេីនេះបានទេ៕


0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger