សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Saturday, January 19, 2019

បុរសខ្លាំង ហ៊ុន សែននឹងទៅបំពេញទស្សនកិច្ចនៅចិន ចំនួន៤ថ្ងៃចាប់ពីថ្ងៃអាទិត្យស្អែកនេះ

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី


បុរសខ្លាំង ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងទៅបំពេញទស្សនកិច្ចនៅចិនចំនួន៤ថ្ងៃចាប់ពី ថ្ងៃអាទិត្យស្អែកនេះ ហើយគ្រោងចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួ​ន។
បុរសខ្លាំងនៃកម្ពុជា អះអាងនៅលេីហ្វេសប៊ុករបស់លោកនៅ ថ្ងៃនេះថា ចាប់ផ្តើមចាកចេញពី កម្ពុជានៅថ្ងៃទី២០ស្អែកនេះ និងបញ្ចប់ទស្សនកិច្ចនៅថ្ងៃទី២៣ខែមករា។ លោកបញ្ជាក់ថា មាន កិច្ចព្រមព្រៀងមួយចំនួនបានត្រៀមរួចហើយ សម្រាប់ចុះពេលទៅដល់ចិន។
លោកនាយករដ្ឋមន្ត្រីក៏បានលើកឡើងពីការទំនាក់ទំនងល្អ និងការជួយជ្រោមជ្រែងពីចិនដល់ កម្ពុជានាពេលកន្លងមក។​
បុរសខ្លាំង ហ៊ុន សែនបន្តថា ៖«មិត្តចិនមានទំនាក់ទំនងល្អដូចជាបងប្អូន និងបានជួយកម្ពុជាយើង យ៉ាងច្រើនចាប់តាំងពីជំនាន់សម្តេចតាមកទល់សព្វថ្ងៃនេះ។ កម្ពុជា សូមអរគុណមិត្តចិន ចំពោះ ការជួយជ្រោមជ្រែងទាំងឡាយ ដែលបានធ្វើអោយកម្ពុជារីកចម្រើនមកទល់សព្វថ្ងៃ។»
ក្រោយការបោះឆ្នោតឆ្នាំ២០១៨ ចិនជាប្រទេសមួយដែលចេញមុខក្នុងការទទួលស្គាល់លទ្ធផលនៃ ការបោះឆ្នោត ខណៈសហរដ្ឋអាមេរិក និងអឺរ៉ុបចេញមុខមិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោត នេះទេ៕​


0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger