សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Sunday, March 10, 2019

លោកសម រង្សុីនៅតែបន្តអះអាងថាលោក ហ៊ុន សែនមិនអាច បំបែកលោកកឹម សុខាចេញពី លោកបានឡើយ

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី


មេដឹកនាំ​គណបក្ស​ប្រឆាំង​លោក​ សម រង្ស៊ី បញ្ជាក់​ជាថ្មី​ថា ​លោក​ ហ៊ុន​ សែន​ មិន​អាច​បំបែក​លោក កឹម សុខា​ ប្រធាន​គណបក្ស​ សង្គ្រោះ​ជាតិ​ និង​លោក​បាន​នោះ​ទេ។ ការ​បញ្ជាក់​បែបនេះ​ដោយសារ​មន្ត្រី​គណបក្សប្រជាជន​កម្ពុជា​ប្រាប់​ទៅ​ក្រុម កឹម សុខា និយម និង​កូន​ស្រី​លោក កឹម សុខា​ ឱ្យ​ឆាប់​ដាក់​ពាក្យ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ។
លោក សម​ រង្ស៊ី​ លើក​ឡើង​នៅលើហ្វេសប៊ុករបស់លោកថា ទោះជាលោក កឹម​ សុខា​ ត្រូវ​បាន​លោក​ ហ៊ុន​ សែន​ ចាប់​យក​ធ្វើជា​ចំណាប់មេដឹកនាំ​គណបក្ស​ប្រឆាំង​លោក​ សម រង្ស៊ី បញ្ជាក់​ជាថ្មី​ថា ​លោក​ ហ៊ុន​ សែន​ មិន​អាច​បំបែក​លោក កឹម សុខា​ ប្រធាន​គណបក្ស​ សង្គ្រោះ​ជាតិ​ និង​លោក​បាន​នោះ​ទេ។ ការ​បញ្ជាក់​បែបនេះ​ដោយសារ​មន្ត្រី​គណបក្សប្រជាជន​កម្ពុជា​ប្រាប់​ទៅ​ក្រុម កឹម សុខា និយម និង​កូន​ស្រី​លោក កឹម សុខា​ ឱ្យ​ឆាប់​ដាក់​ពាក្យ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ។

លោក សម​ រង្ស៊ី​ លើក​ឡើង​ថា​ ទោះ​ជា​លោក កឹម​ សុខា​ ត្រូវ​បាន​លោក​ ហ៊ុន​ សែន​ ចាប់​យក​ធ្វើជា​ចំណាប់​ខ្មាំង​នយោបាយ​ និង​ឃុំខ្លួន​ក្នុង​ផ្ទះ​យ៉ាង​ណា​ក៏​ដោយ​ក៏​លោក​ កឹម​ សុខា​ នៅ​តែ​ស្មោះត្រង់​ចំពោះ​គណបក្ស​ សង្គ្រោះ​ជាតិ​ ដដែល។
លោក​បន្ត​ថា​ ក្រោម​សម្ពាធ​អន្តរជាតិ​ ដែល​ជា​ការ​ដាក់ទណ្ឌកម្ម​ពាណិជ្ជកម្ម​ដ៏​ធ្ងន់ធ្ងរ​ពី​សហភាព​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក​នឹង​ធ្វើ​ឱ្យ​របប​ទីក្រុង​ភ្នំពេញ​ដោះ​លែងលោក កឹម សុខា ក្នុង​ពេល​ឆាប់ៗ នេះ​ហើយ​អនុញ្ញាត​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ដំណើរការ​ឡើងវិញ។ នេះ​បើ​តាមការ​សរសេរ​របស់​លោក​ សម រង្ស៊ី នៅ​លើ​ហ្វេសប៊ុក​របស់​លោក​ថ្ងៃ​ទី៩ ខែ​មីនា។
លោក​ប្រាប់​ទៅ​មន្ត្រី​គណបក្ស​ សង្គ្រោះ​ជាតិ​ ដែល​ជាប់​បម្រាម​ទាំង​អស់​មិន​ចាំបាច់​ទៅ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ពី​របប​ក្រុង​ភ្នំពេញ​ទេ ព្រោះ​ពួក​នឹង​ទទួល​បាន​សិទ្ធិ​នេះ​ជា​ស្វ័យប្រវត្តិ​ក្នុង​ពេល​ឆាប់ៗ នេះ។
លោក​ចោទប្រកាន់​និងព្រមាន​ថា​ ការ​ទៅ​សុំ​សិទ្ធិ​ពី​លោក​ ហ៊ុន​ សែន​ ដើម្បី​ធ្វើ​នយោបាយ​ឡើង​វិញ​ក្នុង​កាលៈទេសៈ​ ដែល​លោក កឹម សុខា នៅ​ជាប់ឃុំឃាំង​ និង​គណបក្ស​ សង្គ្រោះ​ជាតិ ​មិន​ទាន់​បាន​ដំណើរ​ការ​ឡើង​វិញ​បែបនេះ​ គឺ​ជា​ការ​ចុះ​ចូល​ជាមួយ​លោក ហ៊ុន សែន។ ការ​លើកឡើង​របស់​លោក​សម​ រង្ស៊ី​ ជា​ការ​ឆ្លើយតបទៅនឹង​មន្រ្តី​គណបក្ស​កាន់អំណាច។
អ្នក​នាំ​ពាក្យ​គណបក្សប្រជាជន​កម្ពុជា​លោក សុខ ឥសាន សរសេរ​នៅ​លើ​ប្រពន្ធ​តេឡេក្រាម​ថា នៅ​ពេល​នេះ​ជា​ឱកាស​សម្រាប់​ក្រុម កឹម​ សុខា​និយម​ ជា​ពិសេស​កូន​ស្រី​ កឹម សុខា​ ដើម្បី​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ។ លោក​បន្ត​ថា​ លោក​ កឹម​ សុខា ​និង​លោក​ សម​ រង្ស៊ី​ មិនមែន​ជា​មនុស្ស​តែ​មួយ​ទៀត​ទេ​ ព្រោះ​លោក​ សម​ រង្ស៊ី​ តែង​ជាន់​ពន្លិច​លោក​លោក​ កឹម​ សុខា។
មកទល់​ពេល​នេះ​មាន​អតីត​មន្ត្រី​គណបក្ស សង្គ្រោះ​ជាតិ ៣រូប បាន​ចុះ​ធ្វើ​នយោបាយ​ឡើង​វិញ។ ពីរ​នាក់​ក្នុង​ចំណោម ៣នាក់​នោះ​ធ្លាប់​រិះគន់​គណបក្ស សង្គ្រោះ​ជាតិ។ អ្នក​ស្គាល់​មនុស្ស​ពីរ​នាក់​នោះ​ច្បាស់​អះអាង​ថា​ ពួក​គេ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ ដើម្បី​ការពារ​ផល​ប្រយោជន៍​ផ្ទាល់​ ដើម្បី​អាច​លក់​ដី។
អ្នកវិភាគ​នយោបាយ​ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​លោក​ គឹម​ សុខ​ យល់​ថា​គណបក្ស​ប្រឆាំង​ត្រូវ​ពង្រឹង​វិន័យ​ផ្ទៃក្នុង​របស់​គណបក្ស​ ហើយ​ធានា​ថា​ បក្ស​នេះ​ដើរ​លើ​បន្ទាត់​តែ​មួយ​ គឺ​រួម​គ្នា​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ លោក​បន្ត​ថា ដើម្បី​ទប់​ស្កាត់​មិន​ឱ្យ​មន្ត្រី​គណបក្ស សង្គ្រោះ​ជាតិ រត់​ទៅ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ពី​របប​ក្រុង​ភ្នំពេញ​លុះ​ត្រា​ណា​មេ​ដឹក​នាំ​កំពូល​នៃ​គណបក្ស​នេះ​ចេះ​ធ្វើ​ការ​ជា​មួយ​គ្នា​ដោយ​តម្កល់​ផល​ប្រយោជន៍​ជាតិ​ជា​ធំ៖ «ប្រជាធិបតេយ្យ​ណា​ក៏​ដោយ​ ត្រូវ​មាន​វិន័យ​បើ​អត់​វិន័យ​ទៅ​ជា​អនាធិបតេយ្យ​ទៅ​ជា​ការ​បង្ហាញ​ទៅ​ជា​ជម្លោះ​បែកបាក់​ហើយ​ម៉្លោះ​ហើយ ​ត្រូវ​មាន​វិន័យ​ផ្ទៃក្នុង​ឱ្យ​ច្បាស់​ហើយ​វិន័យ​ផ្ទៃក្នុង​ហ្នឹង​ គឺ​ផ្ដើម​ចេញពី​ការ​ជជែក​គ្នា​ក្នុង​ផ្ទៃ​ក្នុង​កំណត់​ផ្ទៃក្នុង​ឱ្យ​ច្បាស់»
ក្រោយ​ការ​យុទ្ធនាការ​របស់​របប​លោក​ហ៊ុន​ សែន​រំលាយ​បក្ស​ សង្គ្រោះ​ជាតិ​ កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ ២០១៧​ មក​ យ៉ាង​ហោច​ណាស់​ក៏​មាន​មន្ត្រី​បក្ស​ប្រឆាំង​ប្រមាណ​ជិត ៨០នាក់​ បាន​ភៀស​ខ្លួន​ទៅ​លាក់​ខ្លួន​នៅ​ទី​សុ​វត្ថ​ភាព ​ដើម្បី​ជៀស​ពី​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​របស់​គណបក្ស​កាន់​អំណាច​ និង​របប​លោក​ ហ៊ុន​ សែន៕



2 comments:

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger