សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Monday, April 1, 2019

បុរសខ្លាំងហ៊ុន សែនមិនអនុញ្ញាតឲ្យសម រង្សុីវិលចូលស្រុកវិញ ដាច់ខាត ដោយសារ ប្រមាថ ប្រពន្ធកូន!!!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី


(ភ្នំពេញ)៖ បុរសខ្លាំង ឬសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសជាថ្មីម្តង ទៀតថា សម្តេចនឹងមិនអត់ឱនឱ្យ មេដឹកនាំក្រុមប្រឆាំងដែលសំដៅទៅកាន់ លោក សម រង្ស៉ី នោះជាដាច់ខាត ដោយសារតែមេដឹកនាំចលនាខុសច្បាប់រូបនេះ បានប្រមាថកិត្តិយសភរិយា និងកូនរបស់សម្តេចយ៉ាងធ្ងន់ធ្ងរ។
បុរសខ្លាំងចោទថាក្រុមប្រឆាំងក្រោមការដឹករបស់ លោក សម រង្ស៉ី បានធ្វើយុទ្ធនាការបំភ្លៃជាច្រើន ឆ្នាំថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា គឺជាប្រពន្ធរបស់ មេដឹកនាំវៀតណាម ឡេដឹកថូ។ ជាមួយគ្នានេះ ពួកគេក៏បានឃោសនាភូតកុហកទៀតថា លោក ហ៊ុន ម៉ាណែត ដែលជាកូនច្បងរបស់សម្តេចតេជោ គឺជាកូនប្រុសរបស់មេដឹកនាំវៀតណាម ថែមទៀត។
ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតវិទ្យាស្ថានវ៉ាន់ដា នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩ នេះ សម្តេចតេជោ ហ៊ុន សែន បានសម្តែងការខឹងសម្បារយ៉ាងខ្លាំង ចំពោះលោក សម រង្ស៉ី ហើយចាត់ទុកថា ការជេរប្រមាថមកលើសម្តេចកន្លងមក គឺមានការណែនាំដោយ លោក សម រង្ស៉ី។
សម្តេចបានបញ្ជាក់ជំហរយ៉ាងដូច្នេះថា៖ «រហូតដល់ការប្រមាថមួយ ដែលខ្ញុំមិនអាចអត់ឱនឱ្យពួក "អាឆ្កែ" អស់ហ្នឹង ប្រមាថស្អីគឺប្រមាថប្រពន្ធខ្ញុំទៅជាប្រពន្ធរបស់មេដឹកនាំវៀតណាម និងប្រមាថ ហ៊ុន ម៉ាណែត ក្លាយទៅជាកូនរបស់មេដឹកនាំវៀតណាម រឿងមួយនេះ ហ្អែងត្រូវចាំមួយជីវិតអញ មិនអត់ឱនឱ្យហ្អែងទេ ហ្អែងត្រូវចាំៗ អញបញ្ជូនឃ្លីបហ្នឹង ទៅឱ្យស្ថានទូតគ្រប់គ្នាថា រឿងហ្នឹង ហើយដែលអញមិនអត់ឱនឱ្យហ្អែង»

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger