ភ្នំពេញ)៖ បុរសខ្លាំង ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា(CPP)និងជានាយករដ្ឋមន្ត្រី នៅ ព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩នេះ ដឹកនាំមន្ត្រីថ្នាក់ដឹកនាំនិងសមាជិក សមាជិការាប់ម៉ឺននាក់ ប្រារព្ធពិធីអបអរសាទរខួបគម្រប់ ៦៨ឆ្នាំ ថ្ងៃកំណើតបក្សកាន់អំណាចមួយនេះ។ ពិធីអបអរសាទរ នេះ ត្រូវធ្វើឡើងនៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ។
យោងតាមប្រភពពីអ្នករៀបចំពិធីនេះ បានឱ្យ ដឹងថា ពិធីអបអរសាទរថ្ងៃកំណើតបក្សប្រជាជននៅ ថ្ងៃនេះ មានអ្នកចូលរួមចន្លោះពី៨ ទៅ១០ម៉ឺននាក់។ អង្គមេទ្ទិញអបអរខួបកំណើតបក្សកាន់អំណាចនេះ រំលេចឱ្យឃើញនូវភាពសំខាន់និងគុណតម្លៃ របស់គណបក្សប្រជាជនកម្ពុជា តាំងពីថ្ងៃបង្កើតឡើងរហូតមកដល់បច្ចុប្បន្នដែលមានអាយុកាល ៦៨ឆ្នាំហើយ៕

0 comments:
Post a Comment