សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Sunday, October 13, 2019

បុរសខ្លាំងទី២ ស ខេងដឹកនាំប្រទេសជានាយករដ្ឋមន្ត្រី ស្តីទី ខណៈលោកហ៊ុន សែនចាក ចេញទៅអឺរ៉ុប!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី


បុរសខ្លាំងទី២នៃកម្ពុជា ដែលមានគោរមងារជា «សម្ដេចក្រឡាហោម ស ខេង » ដែលកំពុងកាន់ អំណាចជានាយករដ្ឋមន្ត្រីស្ដីទី នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩នេះបានអញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងត្រួតពិនិត្យ សំណង់អគារសិក្សា វិទ្យាល័យជ្រៃ, អនុវិទ្យាល័យខ្នាចរមាស, វិទ្យាល័យបវេល និងវិទ្យាល័យឃ្លាំងមាស ដែលស្ថិតនៅក្នុងស្រុក
បវេល ខេត្តបាត់ដំបង ។
នេះជាលើកទី២ហើយដែលបុរសខ្លាំងទី២ នៃកម្ពុជាបានកាន់អំណាចជានាយករដ្ឋមន្ត្រីស្តីទី បន្ទាប់ ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនឬបុរសខ្លាំងទី១ នៃកម្ពុជាបានសម្រេចជាផ្លូវការឲ្យ លោក ស ខេងធ្វើជានាយករដ្ឋមន្ត្រី ស្តីទី ខណះលោកមិនស្ថិតនៅក្នុងប្រទេស។

សូមបញ្ជាក់ថា ខណះនេះបុរសខ្លាំង ហ៊ុន សែនកំពុងបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចំនួន៣ ក្នុងតំបន់អឺរ៉ុប៕


0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger