សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Sunday, December 22, 2019

លោក ហ៊ុន សែន អញ្ជើញបិទសន្និបាតគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាល​ គណបក្សប្រជាជនកម្ពុជា នៅកោះពេជ្រ!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃអាទិត្យថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩នេះអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពីធីបិទសន្និបាតគណៈចលនាមហាជននៃ
គណៈកម្មាធិការកណ្តាល​ គណបក្សប្រជាជនកម្ពុជា​ ដែលប្រារព្ធធ្វើឡើងនៅសាលមហោស្រព កោះពេជ្រ។

សន្និបាតនេះប្រព្រឹត្តិទៅរយៈពេលពីរថ្ងៃ​ គឺចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ នៅសាល មហោស្រពកោះពេជ្រ​​ ដែល មានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ​គណៈ​ចលនា​មហាជន សមាជិក សមាជិកា ជនបង្គោលគណៈចលនាមហាជនថ្នាក់កណ្តាល​ ជនបង្គោលតាមបណ្តា ក្រសួង- ស្ថាប័ន រាជធានី-ខេត្ត ទូទាំងប្រទេស​។

សន្និបាត​នេះបានធ្វើឡើងដើម្បីបូក​សរុបលទ្ធផលការងារ ឆ្នាំ២០១៩ និងដាក់ទិសដៅការងារបន្ត របស់ខ្លួនក៏ដូចជាការ​​ចែករំលែកព័ត៌មាន បទពិសោធន៍ការងារ និងសមិទ្ធិផល​ការងារ​របស់​គណៈចលនា​មហា​​ជន និងគណៈជំនាញ ដែលបាន​បំពេញកន្លងមក​ ហើយក៏​ដើម្បី​ផ្សព្វផ្សាយពី​ស្ថានភាព​នយោបាយ ជូន​​ដល់ថ្នាក់ដឹកនាំ​គណៈចលនា​មហាជន ​តាម​បណ្តា ក្រសួង-ស្ថាប័ន រាជធានី-ខេត្ត ទូទាំងប្រទេសផងដែរ៕





0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger