សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Saturday, January 11, 2020

សម្តេចតេជោបញ្ជាក់ថា«ការនាំគ្នាចងចាំ និងគិតដល់សន្តិភាព គ្រប់នាទី គឺនឹងធ្វើឱ្យប្រទេសយើង កាន់តែមានសុវត្ថិភាព ស្ថិរភាព និងសន្តិភាពយូរអង្វែង!»

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលជាកំពូលស្ថាបនិកសន្តិភាព នៅកម្ពុជានៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២០នេះ បានថ្លែងថា ការនាំគ្នាចងចាំ និងគិតដល់សន្តិភាព គ្រប់នាទី គឺនឹងធ្វើឱ្យប្រទេសយើងកាន់តែមានសុវត្ថិភាព ស្ថិរភាព និងសន្តិភាពយូរអង្វែងដែលជា បំណងប្រាថ្នារបស់ពលរដ្ឋខ្មែរគ្រប់ៗរូប។
តាមរយៈ Facebook សម្តេចតេជោ ហ៊ុន សែន បានថ្លែងអរគុណជនរួមជាតិ ដែលបានចូលរួមលើក តម្កើងសន្តិភាព តាមរយៈការចារិកទុកនូវពាក្យស្លោកដែលនឹងដក់ជាប់ជាមួយពលរដ្ធ និងអ្នកដឹក នាំកម្ពុជាគ្រប់ជំនាន់គឺ «អរគុណសន្តិភាព»។

សម្តេចបានបញ្ជាក់ដូច្នេះថា៖ «ម៉្យាងវិញទៀត ការនាំគ្នាចងចាំនិងគិតដល់សន្តិភាពគ្រប់នាទី គឺនឹងធ្វើអោយប្រទេសយើងកាន់តែមានសុវត្ថិភាព ស្ថិរភាព និងសន្តិភាពយូរអង្វែងដែលជាបំណង ប្រាថ្នារបស់ពលរដ្ធខ្មែរគ្រប់ៗរូប។ មានសន្តិភាព ទើបមានអ្វីៗគ្រប់យ៉ាងមកទល់សព្វថ្ងៃ»។
ឆ្លៀតឱកាសថ្ងៃចុងសប្តាហ៍នេះ សម្តេចតេជោ ហ៊ុន សែន ក៏បានជូនពរការធ្វើដំណើររបស់ ប្រជាពលរដ្ឋមានសុវត្ថិភាពគ្រប់ទីកន្លែង និងបានសប្បាយរីករាយជួបជុំក្រុមគ្រួសារក្នុងថ្ងៃសម្រាក ចុងសប្តាហ៍ទាំងអស់គ្នា។
ការលើកឡើងរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងស្របពេលដែលលោកចាងហ្វាង កាសែតជាតិខ្មែរលោក រស់ សុឃិត និងប្រជាពលរដ្ឋជាច្រើន ជាពិសេសអ្នកប្រើប្រាស់បណ្តាញ សង្គម Facebook បានបង្ហោះទស្សនៈផ្សេងៗដោយផ្តល់តម្លៃថ្លៃថ្លា និងនឹកឃើញដល់គុណ សន្តិភាពរបស់ប្រទេសកម្ពុជា នៅពេលដែលមានការបាញ់គ្នាទៅវិញទៅមករវាងអាមេរិក និងអឺរ៉ុង កាន់តែខ្លាំងប​ណ្តាលឱ្យមានមនុស្សស្លាប់ជាច្រើននាក់។
កម្ពុជាធ្លាប់បានឆ្លងកាត់សង្គ្រាមរ៉ាំរ៉ៃរាប់ទសវត្ស ជាពិសេសនៅដំណាក់កាលក្រោយសម័យ សង្គមរាស្ត្រនិយម។ សង្គ្រាមរ៉ាំរ៉ៃនេះ បានចាប់ផ្តើមកើតឡើងចាប់តាំងពីមានរដ្ឋប្រហារ ទម្លាក់សម្តេច នរោត្ត សីហនុ នៅថ្ងៃ១៨ ខែមីនា ឆ្នាំ១៩៧០ និងបន្តធ្វើឱ្យកម្ពុជាវិនាសហិនហោច ស្ទើរតែទាំងស្រុងនៅពេលខ្មែរក្រហមវាយផ្តួលរំលំរបប «លន់ នល់» ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដែលរបបកម្ពុជាប្រជាធិបតេយ្យ ក្រោមការដឹកនាំរបស់ «ប៉ុលពត» បានសម្លាប់ប្រជាជនខ្មែរស្លូត ត្រង់រាប់លាននាក់។
ទម្រាំបានសន្តិភាពពេញលេញរយៈពេលជាង២១ឆ្នាំមកនេះ ថ្នាក់ដឹកនាំកម្ពុជាសម្តេចតេជោ បានខិតខំយ៉ាងខ្លាំង និងយ៉ាងលំបាកក្នុងការស្វះស្វែងបញ្ចប់សង្រ្គាម ហើយយុទ្ធជនជំនាន់មុន ក៏បានបូជាសាច់ស្រស់ឈាមស្រស់អស់មិនតិចនោះដែរ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger