សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Sunday, January 26, 2020

សម្តេចតេជោ ហ៊ុន សែន៖ ពលរដ្ឋឆ្លៀតយកឱកាសកំសាន្ត សប្បាយ ជួបជុំគ្រួសារមិនថាថ្ងៃចូលឆ្នាំ ឬថ្ងៃបុណ្យទានទេ!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ប្រទេសកម្ពជា សព្វថ្ងៃ មិនថាថ្ងៃចូលឆ្នាំ ឬថ្ងៃបុណ្យទានដទៃទេ គឺពលរដ្ឋឆ្លៀតយកឱកាសកំសាន្តសប្បាយ ជួបជុំគ្រួសារ ដែលធ្វើឱ្យជីវិតសុខភាពកាន់តែស្រស់ថ្លា។
ការលើកឡើងរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងតាមបណ្តាញសង្គម Facebook នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០នេះ ស្របពេលដែល ប្រជាពលរដ្ឋកម្ពុជាជាច្រើន បានចូល រួមរីករាយ និងធ្វើដំណើរកម្សាន្តនៅក្នុងឱកាសបុណ្យចូលឆ្នាំចិន ឆ្នាំ២០២០នេះ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ស្រុកទេសមានសុខសន្តិភាព សំបូរសប្បាយ រីឯ ឱកាសក៏មានកាន់តែច្រើន ជាពិសេសបងប្អូនជនរួមជាតិក៏មានជម្រើសច្រើន ក្នុងការធ្វើឱ្យជី
វិតរស់នៅមានសេចក្តីសុខ រីកចម្រើន និងមានសុភមង្គល។
សម្តេចបានបន្តទៀតថា «ព្រោះកម្ពុជាកន្លងមកជាច្រើនរយឆ្នាំមកហើយ ដែលបានឆ្លងកាត់ ភ្នក់ភ្លើងសង្រ្គាម និងរបបប្រល័យពូជសាសន៍ដែលបានបំផ្លាញជីវិតមនុស្ស បំផ្លាញឱកាស ពេលវេលានឹងអ្វីៗគ្រប់យ៉ាងទម្រាំយើងមានឱកាសត្រឡប់មកវិញ នៅពេលនេះក្រោម ម្លប់សន្តិភាព»។
សម្តេចតេជោ បានជូនពរបងប្អូនជនរួមជាតិជួបតែសំណាងល្អក្នុងថ្ងៃចូលឆ្នាំចិន និងបានសម្រាក ជួបជុំគ្រួសារក្នុងថ្ងៃអាទិត្យនេះផងដែរ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger