សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Saturday, June 20, 2020

លោក ហ៊ុន ម៉ាណែត អះអាងថា ការទិញរថយន្តយោធា ចំនួន២៩០គ្រឿងមិនប្រើប្រាស់ ថវិកាជាតិទេគឺបានពី សប្បុរសជន សុទ្ធសាត!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី

លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាមេទ័ពជើងគោក កម្ពុជាអះអាងថា ការទិញរថយន្តយោធា ចំនួន២៩០គ្រឿងមិនប្រើប្រាស់ថវិកាជាតិទេ គឺបានពី សប្បុរសជនសុទ្ធសាត។
លោក ហ៊ុន ម៉ាណែត ថ្លែងបែបនេះ ក្នុងពិធីប្រគល់ និងទទួលរថយន្តយោធាចំនួន២៩០គ្រឿង ពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ធ្វើអំណោយដល់កងយោធពលខេមរភូមិន្ទ និងកងនគរបាល ជាតិ នៅថ្ងៃទី១៨ខែមិថុនាឆ្នាំ២០២០។​


លោកបញ្ជាក់ថា ថវិកាចំណយទិញរ ថយន្តទាំងនោះ ទទួលបាន មកពីសប្បុរសជនក្នុងស្រុក ជាពិសេសបានមកពីអ្នកឈ្មួញទិញលក់ដី គឺមិនមែនយកថវិការដ្ឋ និងមូលនិធិដែលគេបរិច្ចាគ ពីកូវីដ១៩នោះទេ។ លោកមិនបានបញ្ជាក់ថា រថយន្តទាំងនេះទិញអស់ថ្លៃប៉ុន្មានទេ។​


លោកបន្តថា ៖ «កើតចេញពីក្រុមហ៊ុនឯកជន ក្នុងមួយឆ្នាំៗគេជួយដល់រដ្ឋាភិបាលរាប់សិបលាន ដុល្លារ ដើម្បីជួយកាត់បន្ថយបន្ទុករដ្ឋាភិបាល ដើម្បីជួយលើកទឹកចិត្តបង្កើនការការពារជាតិ ឡាន២៩០គ្រឿង ខ្ញុំជាមួយនាយឧត្តមសេនីយ៍ នេត សាវឿន ខ្ញុំបានធ្វើការជាមួយក្រុម សប្បុរសជន ដែលគេមានលទ្ធភាព និងពេញចិត្តជួយ ប៉ុន្មានឆ្នាំមុនគេរកស៊ីដីចំណេញ គេចង់ឲ្យមានស្ថិរភាពដីឡើងថ្លៃគេជួយ ឯកឧត្តម នេត សាវឿន គាត់ដឹងច្បាស់»


លោក ហ៊ុន ម៉ាណែត ថ្លែងទៀតថា កន្លងមកមានក្រុមអ្នកវិភាគមួយចំនួន ជាពិសេសអ្នកវិភាគ ខ្មែរនៅអាមេរិក និយាយថា ដំណាក់កាលកូវីដ១៩នេះ រដ្ឋាភិបាលមិនចាំបាច់ទិញរថយន្ត យោធានោះទេ។ ប៉ុន្តែលោកថ្លែងបែបចំអកទៅអ្នកវិភាគវិញថា «មានតែមេទ័ពទេដែលដឹង ពីតម្រូវការទ័ពច្បាស់ នៅក្នុងកាលៈទេសៈនេះ»


លោក ហ៊ុន ម៉ាណែត បន្តថា រថយន្តយោធា២៩០គ្រឿងនោះ រដ្ឋាភិបាលបានកម្មង់ពីក្រុមហ៊ុនចិន កាលពីពាក់កណ្តាលឆ្នាំ២០១៩ និងគ្រោងនាំចូលមកកម្ពុជានៅដើមខែ២ ឆ្នាំ២០២០ ប៉ុន្តែដោយ សារតែជំងឺកូវីដ១៩ ត្រូវបានពន្យារពេលមួយរយៈ ក្រោយមកនៅពាក់កណ្តាលខែមិថុនា ឆ្នាំ២០២០នេះ ខណៈស្ថានភាពកូវីដ១៩ធូរស្រាល កម្ពុជា សម្រេចនាំចូលមកកម្ពុជានៅ ពាក់កណ្តាលខែនេះផងដែរ៕



1 comments:

  1. Susah cari situs judi online yang bisa di percaya...?
    Mari gabung di NAGAQQ: AGEN BANDARQ BANDARQ ONLINE ADUQ ONLINE DOMINOQQ TERBAIK
    Bonus Rollingan 0,5% Setiap minggu
    Bonus Referal 20% Seumur hidup
    Agen Judi Online Terbesar dan Terpercaya se asia
    Daftar dan buktikan sendiri sekarang juga..

    Melayani Deposit Via Pulsa Telkomsel, OVO, DANA, GOPAY, LINK AJA.

    Info Lebih lanjut Kunjungi :
    Website : NAGAQQ
    Facebook : Facebook
    WHATSAPP : +855977509035
    Line : Cs_nagaQQ
    TELEGRAM :+855967014811

    BACA JUGA BLOGSPORT KAMI YANG LAIN:
    Info Naga
    Win Naga
    Story world
    Daftar NagaQQ
    Cerita 18+

    ReplyDelete

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger