សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Friday, March 24, 2023

មន្ត្រី​គណបក្ស​ភ្លើង​ទៀន​៣នាក់​ និងលោក សៀម ភ្លុកត្រូវបានចាប់ខ្លួន ដាក់ពន្ធនាគារព្រៃសនៅព្រឹកមិញនេះ!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី








សមត្ថកិច្ចចាប់ខ្លួន​មន្ត្រី​គណបក្ស​ភ្លើង​ទៀន​ ៣នាក់​ នៅ​ព្រឹក​ថ្ងៃ​ទី២៤ មីនា ឆ្នាំ២០២៣នេះ ដោយ​ចោទ​ពី​រឿង​ក្លែង​បន្លំ​ឯកសារ​ក្នុង​ការ​បង្កើត​គណបក្ស​បេះដូង​ជាតិ ជាមួយលោកសៀម ភ្លុក ពី​ឆ្នាំ​២០២១ កន្លង​ទៅ។

នេះ​ជាការ​ចាប់ មន្ត្រីសំខាន់​ៗរបស់​បក្ស​ភ្លើង​ទៀន​បន្ថែម​ទៀត ដោយ​រួម​មាន​ប្រធាន​គណៈ​ធម្មាធិការ​ប្រតិបត្តិ​គណបក្ស​ភ្លើង​ទៀនខេត្ត​កំពង់​ចាមលោក តូច ថឹង ​ប្រធាន​ចលនា​យុវជន​គណបក្ស​ភ្លើង​ទៀន​លោក ខឿន វីរ៉ាត់ និង​អនុ​ប្រធាន​ចលនា​ស្ត្រី​ម្នាក់ គឺ​អ្នក​ស្រី នូ សិទ្ធារី។នេះ​បើយោង​តាម​ការ​បញ្ជាក់​របស់​អ្នក​នាំ​ពាក្យ​គណបក្ស​ភ្លើង​ទៀន លោក គឹម សួភារិទ្ធ។

ក្នុងសំណុំរឿងនេះដែរ មនុស្ស​១​៣​នាក់​ត្រូវ​បាន​ផ្ដន្ទាទោស​ ​ក្នុង​នោះ​៤​នាក់​ ​ត្រូវ​បាន​បញ្ជូន​ទៅ​ពន្ធ​នាគា​រ​ក្នុង​សំណុំរឿង​ក្លែង​ឯកសារ​។

នា​រសៀល​នេះ​ ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ​បាន​សម្រេច​ផ្ដន្ទាទោស​លោក​ ​សៀម​ ​ភ្លុក​ ​សហ​ស្ថាបនិក​នៃ​គណបក្ស​បេះដូង​ជាតិខ្មែរ​ ​និង​មនុស្ស​១​២​ទៀត​ ​ពី​បទ​ក្លែង​បន្លំ​ ​និង​បទ​ប្រើប្រាស់​ឯកសារ​ក្លែង​ ​តាម​បញ្ញត្តិ​មាត្រា​៦​២​៦​ ​មាត្រា​៦​២​៧​ ​មាត្រា​៦​២​៨​ ​នៃ​ក្រមព្រហ្មទណ្ឌ​ ​។​ ​លើស​ពី​នេះ​ ​លោក​ ​សៀម​ ​ភ្លុក​ ​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​តាំងពី​ខែ​មេសា​ ​ឆ្នាំ​២​០​២​២​ ​ក៏ដូចជា​ជនជាប់ចោទ​៣​នាក់​ទៀត​ ​ត្រូវ​បាន​ចាប់ខ្លួន​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ ​នៅមុន​ពេល​ប្រកាស​សាលក្រម​ ​ដោយ​មិន​ដឹង​មូលហេតុ​ ​។​

​តុលាការ​ ​បាន​កាត់ទោស​លោក​ ​សៀម​ ​ភ្លុក​ ឱ្យ​ជាប់ពន្ធនាគារ​ ​២​ឆ្នាំ​ ​៦​ខែ​ ​និង​ពិន័យ​ជា​ប្រាក់​ចំនួន​ ​៥​លាន​រៀល​ (​ប្រមាណ​ ​១​.​២​៥​០​ដុល្លារ​) ​ខណៈ​ដែល​ជនជាប់ចោទ​១​២​នាក់​ទៀត​ ​ត្រូវ​បាន​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ​ ​២​ឆ្នាំ​ ​ព្រមទាំង​ពិន័យ​ជា​ប្រាក់​ដូច​ៗ​គ្នា​ផង​ដែរ​ ​។​ ​ប៉ុន្តែតុលាការមិនបានចេញ​ដីកាចាប់ខ្លួន​ពួកគេ​៨នាក់នោះទេ គឺចាប់ខ្លួនតែមន្ត្រីបក្សភ្លើងទៀន៣នាក់និងលោក សៀម ភ្លុកប៉ុណ្ណោះ៕




0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger