សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Thursday, March 16, 2023

ប្រធានាធិបតីកូរ៉េខាងត្បូងធ្វើដំណើរដល់ជប៉ុន ជាមួយក្ដីសង្ឃឹមពង្រឹងមិត្តភាពរវាងប្រទេសទាំង២!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី

នាថ្ងៃទី ១៦ មីនានេះ ប្រធានាធិបតីកូរ៉េខាងត្បូង លោកYoon Suk-yeol បានធ្វើដំណើរទៅដល់ប្រទេស​ជប៉ុន ជាមួយក្ដីរំពឹងបើកទំព័រមិត្តភាពថ្មីជាមួយជប៉ុន។ នេះបើតាមការចុះផ្សាយពដោយ សារព័ត៌មាន AFP។

ដំណើរទស្សនកិច្ចរបស់លោក Yoon កើតមានឡើងបន្ទាប់ពីរដ្ឋាភិបាលកូរ៉េខាងត្បូង​ប្រកាសថា មានគម្រោងផ្ដល់ប្រាក់សំណងដល់ប្រជាជនកូរ៉េ ដែលរងគ្រោះដោយការបង្ខិតបង្ខំ​កម្លាំងពលកម្ម​ក្នុងសម័យ​សង្គ្រាមជប៉ុន។

ប្រភពដដែលបន្ថែមថា ដំណើរទស្សនកិច្ចមួយនេះអាចនឹងជាកិច្ចចាប់ផ្ដើមឡើងវិញ នៃទំនាក់​ទំនងការទូត​រវាងប្រទេសទាំង២ ដ្បិតនាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida អាចនឹងអញ្ជើញលោក Yoon ចូលរួមកិច្ចប្រជុំកំពូល G7 ធ្វើឡើងនៅខែឧសភា នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា និងអាចធ្វើទស្សនកិច្ច​ទៅកាន់​ទីក្រុងសេអ៊ូល​នាពេលបន្ទាប់។

សូមជម្រាបដែរថា តាំងពីជាប់ឆ្នោតកាលពីឆ្នាំទៅ លោក Yoon បាន​ប្រកាសច្បាស់ៗ​ពីគោលបំណង​ចង់ផ្សះផ្សា​ទំនាក់ទំនងជាមួយ​នឹង​ប្រទេសជប៉ុនវិញ និងចាត់ទុក​រឿងនេះជា​អាទិភាពសំខាន់បំផុត។

ក្នុងដំណើរទស្សនកិច្ចរយៈពេល ២ថ្ងៃ ប្រធានាធិបតីកូរ៉េខាងត្បូងចាត់ទុកកិច្ចប្រជុំ​ពេញលេញ​រវាង​ប្រទេសទាំង ២ ជាលើកដំបូង​ក្នុងរយៈពេល ១២ឆ្នាំ ជាជំហានសំខាន់បំផុត​ក្នុងការ​រឹត​ចំណង​មិត្តភាព​ពួកគេ​ឡើងវិញ៕



0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger