សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Tuesday, March 21, 2023

នាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida ទៅទស្សនាកន្លែងសម្លាប់រង្គាលនៅទីក្រុង Bucha!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី

នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បានទៅដល់ទីក្រុងកៀវហើយនៅថ្ងៃអង្គារ ទី២១ មីនានេះ ដើម្បីជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ដែលជាដំណើរទស្សនកិច្ចមិនមានការប្រកាសជាមុន ហើយបញ្ជាក់ពីការគាំទ្រយ៉ាងពេញទំហឹងរបស់ទីក្រុងតូក្យូ សម្រាប់អ៊ុយក្រែនប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Al Jazeera នៅថ្ងៃអង្គារ ទី២២ខែមីនា ឆ្នាំ២០២៣នេះ។

លោក Kishida គឺជាមេដឹកនាំតែម្នាក់គត់នៃក្រុមប្រទេសអ្នកមានទាំងប្រាំពីរហៅកាត់ថា G7 ដែលមិនទៅទស្សនកិច្ចនៅអ៊ុយក្រែន ចាប់តាំងពីការលុកលុយរបស់រុស្ស៊ីកាលពីខែកុម្ភៈឆ្នាំមុន។

នៅថ្ងៃអង្គារម្សិលមិញ លោកបានទៅទស្សនាទីក្រុង Bucha ជាកន្លែងដែលអភិបាលក្រុងបាននិយាយថា ជនស៊ីវិលជាង ៤០០នាក់ ត្រូវបានសម្លាប់កាលពីឆ្នាំមុនដោយកងកម្លាំងរុស្ស៊ី។ លោកដាក់​កម្រង​ផ្កា​នៅ​ខាង​ក្រៅ​ព្រះវិហារ មុន​នឹង​នៅស្ងៀម​ស្ងាត់ ហើយ​ក្រាប​សំពះ​មួយ​ភ្លែត។

លោក Kishida បាននិយាយថា «ពិភពលោកភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលបានឃើញជនស៊ីវិលស្លូតត្រង់ត្រូវបានសម្លាប់កាលពីមួយឆ្នាំមុន។ ខ្ញុំពិតជាមានការខឹងសម្បារចំពោះអំពើឃោរឃៅដែលបានប្រព្រឹត្តនេះណាស់»។

គួរបញ្ជាក់ថា ដំណើរ​ទស្សនកិច្ច​របស់ ​លោក Kishida នេះ គឺស្រប​ពេល​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​របស់​ប្រធានាធិបតី​ចិន លោក ស៊ី ជិនពីង ទៅកាន់​ប្រទេស​រុស្ស៊ី។ នៅក្នុងអ្វីដែលហាក់ដូចជាការឆ្លើយតបទៅនឹងដំណើរទស្សនកិច្ចនេះ ក្រសួងការពារជាតិរុស្ស៊ីបានរាយការណ៍ថា យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រចំនួនពីររបស់ខ្លួ នបានហោះហើរលើ សមុទ្រជប៉ុន អស់រយៈពេលជាងប្រាំពីរម៉ោងកាលថ្ងៃអង្គារ៕



0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger