សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Wednesday, March 29, 2023

អាល្លឺម៉ង់ បញ្ជូនរថក្រោះ Leopard 2 ចំនួន១៨គ្រឿង បន្ថែមទៀតទៅដល់ដៃអ៊ុយក្រែន!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី

ក្រសួងការពារជាតិអាល្លឺម៉ង់ បានឱ្យដឹងនៅថ្ងៃចន្ទសប្ដាហ៍នេះថា រថក្រោះប្រយុទ្ធ Leopard 2 ចំនួន១៨គ្រឿងដែលទីក្រុងបែរឡាំងសន្យាផ្ដល់ឱ្យទីក្រុងកៀវ ដើម្បីប្រយុទ្ធតតាំង ប្រឆាំងនឹងរុស្សុី ត្រូវបានបញ្ជូនទៅដល់អ៊ុយក្រែនហើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៩ ខែមីនា ឆ្នាំ២០២៣។

អាល្លឺម៉ង់ កាលពីខែមករាដើមឆ្នាំ២០២៣ បានយល់ព្រមផ្ដល់រថក្រោះ Leopard 2 ឱ្យអ៊ុយក្រែនដែលចាត់ទុកថារថក្រោះនេះពិតជាមានសារៈសំខាន់ក្នុងការវាយបំបាក់ការឈ្លានពានរបស់រុស្សុី ប៉ុន្តែទីក្រុងមូស្គូបានចាត់ទុកថាជាសកម្មភាពបង្កហេតុប្រកបដោយគ្រោះថ្នាក់។ នៅក្នុងសារបង្ហោះលើ Twitter រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោក បូរីស ពីស្ដូរៀស (Boris Pistorius) បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំពិតជាជឿជាក់ថារថក្រោះទាំងនេះនឹងចូលរួមចំណែកសម្រេចបាននូវសមិទ្ធិផលដ៏សំខាន់នៅលើសមរភូមិ»។

បន្ថែមពីលើនេះ ក្រៅតែពីរថក្រោះ Leopard 2 ចំនួន១៨គ្រឿង រថពាសដែក Marder​ ចំនួន៤០គ្រឿង ក៏ត្រូវបានបញ្ជូនទៅដល់ដៃអ៊ុយក្រែនហើយផងដែរ។

គួរបញ្ជាក់ថា ទាហានអាល្លឺម៉ង់ បានជួយបណ្ដុះបណ្ដាលទាហានអ៊ុយក្រែនពីរបៀបប្រើប្រាស់រថក្រោះ Leopard 2 និងរថពាសដែក Marder​ អស់រយៈពេលជាច្រើនសប្ដាហ៍ នៅក្នុងទីក្រុង មុនស្ទ័រ (Muenster) និងទីក្រុង បែរហ្គិន (Bergen) ស្ថិតនៅភាគខាងជើងប្រទេសអាល្លឺម៉ង់៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger