សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Sunday, April 9, 2023

អាមេរិកមិនបណ្តោយឲ្យចិនធ្វើសមយុទ្ធយោធានៅជុំអាមេរិកវិញកោះតៃវ៉ាន់ តាមទំនើងចិត្តនោះទេ!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី

 


(តៃប៉ិ)៖ ស្ថានទូតរបស់អាមេរិកប្រចាំកោះតៃវ៉ាន់ នៅថ្ងៃអាទិត្យនេះ​ បាននិយាយថា សហរដ្ឋអាមេរិកកំពុងតែឃ្លាំមើលយ៉ាងដិតដល់ ចំពោះការធ្វើសមយុទ្ធយោធារបស់ចិននៅជុំវិញតៃវ៉ាន់ ហើយមានភាពជឿជាក់ថា ខ្លួនមានសមត្ថភាពនិងធនធានគ្រប់គ្រាន់នៅក្នុងតំបន់ ដើម្បីធានាសន្តិភាពនិងស្ថិរភាព។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី៩ ខែមេសា ឆ្នាំ២០២៣។

ចិនដែលចាត់ទុកតៃវ៉ាន់ត្រឹមជាខេត្តមួយរបស់ខ្លួន បានចាប់ផ្តើមការធ្វើសមយុទ្ធយោធារយៈពេល៣ថ្ងៃ នៅជុំវិញដែនកោះនេះ​ កាលពីថ្ងៃសៅរ៍ ពោលគឺ១ថ្ងៃ បន្ទាប់ពីមេដឹកនាំតៃវ៉ាន់ លោកស្រី សៃ អ៉ីងវិន (Tsai Ing Wen) ទើបវិលត្រឡប់មកពីសហរដ្ឋអាមេរិកវិញ។ កាលពីកំលុងពេល​ឈប់សម្រាក នៅទីក្រុងឡូសអាន់ជេឡេស (Los Angeles) ក្នុងដំណើរត្រឡប់ពីការបំពេញទស្សនកិច្ចផ្លូវការ នៅតំបន់អាមេរិកកណ្តាលវិញនោះ លោកស្រី​ សៃ បានជួបគ្នាជាមួយប្រធានសភាតំណាងរាស្រ្តអាមេរិក លោក ខេវិន ម៉ាកខាធី (Kevin McCarthy) ដែលជាការចចេស​ប្រឆាំងនឹងការព្រមានយ៉ាងទទូចពីចិន។

អ្នកនាំពាក្យនៃវិទ្យាស្ថានអាមេរិកនៅតៃវ៉ាន់ ដែលបម្រើជាស្ថានទូតមិនផ្លូវការរបស់សហរដ្ឋអាមេរិក ដោយសារតែភាគីគ្មានចំណងការទូត​ផ្លូវការនោះ បាននិយាយយ៉ាងដូច្នេះថា «យើងកំពុងឃ្លាំមើលសកម្មភាពរបស់ទីក្រុងប៉េកាំង យ៉ាងយកចិត្តទុកដាក់បំផុត។ ដូចដែលយើង​ធ្លាប់និយាយអ៉ីចឹង គឺពុំមានហេតុផលអ្វីដែលទីក្រុងប៉េកាំង ត្រូវប្រែក្លាយរឿងដែលជាទម្លាប់យូរមកហើយ ឱ្យទៅជារឿងមួយផ្សេងទៀត ឬ​ប្រើប្រាស់វាធ្វើជាលេស ដើម្បីបញ្ចេញប្រតិកម្មហួសហេតុនោះឡើយ»។

អ្នកនាំពាក្យខាងលើបានបន្តថា «យើងមិនភ័យបារម្ភអ្វីទេ និងជឿជាក់ថា យើងមានធនធានក៏ដូចជាសមត្ថភាពគ្រប់គ្រាន់នៅក្នុងតំបន់ ដើម្បីធានាសន្តិភាពនិងស្ថិរភាព ហើយបំពេញតាមការប្តេជ្ញាចំពោះសន្តិសុខជាតិរបស់យើង»។ ទីក្រុងវ៉ាស៉ីនតោនបានកាត់ផ្តាច់ទំនាក់ទំនង​ការទូតជាមួយទីក្រុងតៃប៉ិ ដើម្បីងាកទៅរកទីក្រុងប៉េកាំង កាលពីឆ្នាំ១៩៧៩ ប៉ុន្តែមានកាតព្វកិច្ចក្រោមច្បាប់របស់ខ្លួនផ្ទាល់ ក្នុងការជួយ​ផ្គត់ផ្គង់សព្វាវុធដល់តៃវ៉ាន់ ដើម្បីឱ្យដែនកោះនេះ មានមធ្យោបាយការពារខ្លួន។

គួរបញ្ជាក់ថា ចំណែកចិនដែលពុំធ្លាប់ប្រកាសបោះបង់ចោលជម្រើស បង្រួបបង្រួមគ្នាវិញជាមួយតៃវ៉ាន់ ដោយប្រើប្រាស់កម្លាំងយោធាឡើយនោះ បានសង្កត់ធ្ងន់ថា តៃវ៉ាន់គឺជាបញ្ហាដ៏សំខាន់និងរសើបបំផុត ហើយក៏ជាបន្ទាត់ក្រហមដំបូងគេផងដែរ នៅក្នុងទំនាក់ទំនងរបស់ខ្លួនជាមួយ​ទីក្រុងវ៉ាស៉ីនតោន ខណៈប្រធានបទពាក់ព័ន្ធនឹងដែនកោះនេះ ជារឿយៗគឺជាប្រភពនៃការកើនឡើងភាពតានតឹងរវាងចិន-សហរដ្ឋអាមេរិក៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger