សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Thursday, May 11, 2023

ព្រះមហាក្សត្រ យាងសួរសុខទុក្ខ និងប្រទាន ព្រះរាជអំណោយដល់ប្រជាកសិករក្រីក្រ នៅខេត្តកំពង់ឆ្នាំង!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី

(កំពង់ឆ្នាំង)៖  ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រ កម្ពុជានៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣នេះ បានយាងចុះសួរសុខទុក្ខ និងបន្ទូលសំណេះសំណាល ជាមួយប្រជានុរាស្ត្ររបស់ព្រះអង្គ និងបានប្រោសប្រទាននូវព្រះរាជអំណោយដល់ប្រជាកសិករនៅភូមិស្រះកែវឃុំមេលំ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ចំនួន៤៤០គ្រួសារ។

ព្រះរាជអំណោយ ដែលព្រះមហាក្សត្រព្រះប្រទានដល់ប្រជានុរាស្ត្ររបស់ព្រះអង្គទាំង៤៤០គ្រួសារខាងលើនេះ ក្នុងមួយគ្រួសារទទួលបានអង្ករចំនួន១បាវស្មើនឹង ៥០ គីឡូក្រាម ឃីត១កញ្ចប់ មុង១, ភួយ១, ក្រម៉ា១, សារ៉ុង១, មីចំនួន២កេស, ត្រីខ១យួរ ស្មើនឹង១០កំប៉ុង, ទឹកស៊ីអ៊ីវចំនួន ១យួរស្មើនឹង៦ដប, កន្ទេលចំនួន១ ទំហំ១.៧៥មគុណនិង ១.៨០ម, ស្បែកជើងផ្ទាត់ចំនួន១គូ និងថវិកាចំនួន២០ម៉ឺនរៀល។ នាឱកាសដ៏ថ្លៃថ្លាខាងលើនេះផងដែរ ព្រះមហាក្សត្រ ក៏បានសព្វព្រះរាជហឫទ័យ ប្រទានអាហារដល់កុមារាកុមារីជាច្រើនរយនាក់ទៀតផង។

ព្រះអង្គ បានសព្វព្រះរាជហឫទ័យយាងសួរសុខទុក្ខដល់កុមារាកុមារី ដែលកំពុងទទួលទានអាហារដែលព្រះអង្គប្រទានរួចមក ព្រះអង្គក៏បានយាងសួរសុខទុក្ខដល់ប្រជានុរាស្ត្ររបស់ព្រះអង្គ តាមលំនៅដ្ឋានមួយចំនួនក្នុងភូមិស្រះកែវ ឃុំមេលំ ស្រុកបរិបូណ៌ ខាងលើនេះផងដែរ៕








0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger