សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Thursday, May 18, 2023

ផ្កាយ២ ហេង ឡាលីន កំពុងប្រើប្រាស់ តួនាទីនៅកងពលតូច ង.៧០ដែលឧត្តមសេនីយ៍ ម៉ៅ សុផាន់ជាមេបញ្ជាការដើម្បីកាងមុខរបរឆ្នោតនិងកន្ទុយលេខខុសច្បាប់ នៅរាជធានី ភ្នំពេញ!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី

ភ្នំពេញ ៖ លោកផ្កាយ២ ឈ្មោះ ហេង ឡាលីន ដែលអះអាងថាខ្លួនជាមន្ត្រីយោធានៅអង្គភាព ង.៧០ដែលមានលោក ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ជាមេបញ្ជាការនោះ បានកំពុងប្រើប្រាស់អំណាចរបស់ខ្លួនជាមន្ត្រីយោធាក្នុងកងអង្គរក្សរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែននេះ ក្នុងការការពារមុខរបរកត់ឆ្នោតយួននិងកន្ទុយលេខដែលបុគ្គលមន្ត្រីយោធា កងពល

តូច ង.៧០រូបនេះបានកំពុងប្រមូលផ្តុំពលរដ្ឋហើយចាប់បង្ខំប្រជាពលរដ្ឋឲ្យធ្វើជា"កូនកញ្ច្រែង" ឬ អ្នកកត់ឆ្នោតយួនឲ្យខ្លួន។ បើប្រជាពលរដ្ឋមិនព្រមធ្វើតាមខ្លួនទេ ផ្កាយ២ ហេង ឡាលីននឹងបញ្ជូន ក្រុមមនុស្សរបស់ខ្លួនជាជើងកាងឲ្យទៅគំរាមកំហែងនិងបង្កហិង្សាលើពលរដ្ឋទាំងនោះ។ ចំណែកអាជ្ញាធរនៅរាជធានីភ្នំពេញហាក់បីដូចជាមិនហ៊ានចាត់ការលើឧត្តមសេនីយ៍ផ្កាយ២រូបនេះនិងបក្ខពួកឡើយ ហើយបណ្តោយឲ្យផ្កាយ២យោធារូបនេះរកសុីកត់ឆ្នោតយួនខុសច្បាប់នៅទូទាំងរាជធានីភ្នំពេញ។

នៅពេលនេះ ឧត្តមសេនីយ៍ យោធា ហេង ឡាលីនបានក្តោបយកទាំងអស់ ចំពោះខណ្ឌទាំង១៤ និងប៉ុស្តិ៍រដ្ឋបាល ទាំង១០៥ ក្នុងរាជធានីភ្នំពេញ ក្នុងការប្រកបរបបកត់កន្ទុយលេខនិងឆ្នោតយួន ហើយបានយកឥទ្ធិពលរបស់ខ្លួន ទៅបញ្ជាដល់សមត្ថកិច្ចមូលដ្ឋាន ឱ្យចុះទៅចាប់អ្នកកត់ឆ្នោតវៀតណាមផ្សេងៗទៀត ដែលមិនមែនជាគូកន (កូនកញ្ច្រែង) របស់ខ្លួន ។

​ យោងតាមសេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋបានឲ្យដឹងថា ៖ ក្នុងរយៈពេល២ទៅ៣ថ្ងៃកន្លងទៅនេះ គឺមានក្រុមមនុស្ស៦ទៅ៧នាក់ ជាអ្នកកាងឆ្នោតវៀតណាមយីហោ«V168» ជាមនុស្សរបស់លោកផ្កាយ២ ហេង ឡាលីន នៅអង្គភាពកងពលតូចង៧០ ជាអ្នកនៅពីក្រោយខ្នង បាននាំគ្នាប្រើវិធានច្បាប់ព្រៃ លួងលោមផង និងគម្រាមផង ។ បើពលរដ្ឋណាមិនព្រមកត់កន្ទុយលេខ និងឆ្នោតឲ្យខ្លួនទេនឡ លោក ហេង ឡាលីនក៏យកឈ្មោះ អង្គភាព កងពលតូច "ង៧០" មកគម្រាមពលរដ្ឋមិនព្រមកត់កន្ទុយលេខនិងឆ្នោតយួនឲ្យខ្លួន  នៅទូទាំងរាជធានីភ្នំពេញ។

ជាក់ស្តែង កាលពីពេលថ្មីៗនេះ លោកផ្កាយ២ ហេង ឡាលីបានបញ្ជាបក្ខពួករបស់ខ្លួនឲ្យលើកគ្នាមកទាំងហ្វូងទៅសម្លុតនិងបំបាក់ស្មារតីពលរដ្ឋនៅកន្លែងទីតាំងកត់ឆ្នោតវៀតណាម មិនមែនជាបក្ខពួកខ្លួន។ 

ដំបូងលោក ហេង ឡាលីនប្រើវិធានការលួងលោមបញ្ចុះបញ្ចូល អោយពលរដ្ឋកត់ឆ្នោតយួនឬកន្ទុយលេខយកមកអោយខាងខ្លួន ដោយខ្លួនធានាការពារ នៅពីក្រោយខ្នង។  តែបើអ្នកណា មិនព្រមកត់ឲ្យខ្លួន គឺក្រុមបងធំ ក្រោមការបង្គាប់បញ្ជាពីលោកផ្កាយ២ ហេង ឡាលីន ទៅគម្រាម ពលរដ្ឋអោយភ័យខ្លាច បាក់ស្មាតី និងអោយសូកលុយសមត្ថកិច្ចឲ្យមកបង្ក្រាបអ្នកមិនព្រមកត់ឆ្នោតយួនឲ្យខ្លួនភ្លាមៗ តែម្តង។

នៅពេលថ្មីៗនេះ ក្រោយពីក្រុមអ្នកកាងឆ្នោតវៀតណាមយីហោ«V168» របស់ផ្កាយ២ ហេង ឡាលីន ចុះទៅគំរាមពលរដ្ឋឲ្យកត់ឆ្នោតយួនឲ្យពួកខ្លួន ប៉ុន្តែម្ចាស់ទីតាំងនោះបដិសេធមិនព្រមកត់ក៏ត្រូវនគរបាលបង្ក្រាបតែម្តង ជាការគម្រាម អោយឃើញពីឥទ្ធិពល អំណាចរបស់ឈ្មោះ ហេង ឡាលីន គឺមានសមត្ថភាព កត់ឆ្នោតវៀតណាមបាន ធានាចាប់បើមិនមែនជាដៃគូ កូនកញ្ច្រែងរបស់ ផ្កាយ២ ហេង ឡាលីន។

ពលរដ្ឋរងគ្រោះបញ្ជាក់ថា៖ ក្រុមអ្នកកាងឆ្នោតវៀតណាមដែលមានយីហោ «V168»នេះ ក្នុងនោះមានស្រ្តីម្នាក់ឈ្មោះ ហ្វី លីត និង បុរសម្នាក់ទៀតឈ្មោះ សេក សុភាស់ ហៅ "បារាំង" គឺជាជំនួយការលោកផ្កាយ២យោធាឈ្មោះ ហេង ឡាលីន នៅអង្គភាពកងពលតូច"ង៧០" ដើម្បីប្រមូលកូនកញ្ជ្រែងឆ្នោតវៀតណាមទាំងអស់ក្នុងរាជធានីភ្នំពេញឲ្យក្រុមខ្លួន ។

ភ្លាមៗនេះ លោកផ្កាយ២យោធា ឈ្មោះ ហេង ឡាលីន នៅអង្គភាពកងពលតូច "ង៧០" ដែលជាអ្នកកាងនិងនៅពីក្រោយខ្នងបទល្មើសកត់ឆ្នោតយួនខុសច្បាប់នេះ ខាងអង្គភាព កាសែត "ជាតិខ្មែរ" មិនអាចទំនាក់ទំនងបានទេ ព្រោះទូរស័ព្ទជាច្រើនដង តែគ្មានអ្នកលើកទទួល។

ផ្កាយ២ ហេង ឡាលីន ដែលជាមេឆ្នោតដ៏ធំ យីហោ «V168» និង «K38» អាចជាប់ទាក់ទងរឿងពុករលួយសូកប៉ាន់មន្ត្រីសម្ថកិច្ចជំនាញនៅទូទាំងរាជធានីភ្នំពេញ ហើយយកឈ្មោះលោកឧត្តមសេនីយ៍ឯក ម៉ៅ ស្លាប់ ទៅប្រើប្រាស់ក្នុងការកាងរបរឆ្នោតយួនខុសច្បាប់របស់ខ្លួន ទើបអាជ្ញាធរនៅទូទាំងរាជធានីនិងបណ្តាខេត្តមួយចំនួនមិនហ៊ានរំខានផ្កាយ២រូបឡើយ៕




0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger