សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Tuesday, July 21, 2015

លោក កៅ គឹមហួននិងភរិយាឃុបឃិតគ្នាចាប់លោក​សែម សុវណ្ណដេតដាក់គុកដើម្បី ប្លន់យកទូរទស្សន៏អាស៊ីអគ្នេយ៏

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី

 លោក កៅ គឹមហួន (ស្តាំ) និងភរិយាឃុបឃិតគ្នាប្រឌិតសំណុំរឿងទម្លាក់កំហុសមកលើ
លោក​សែម សុវណ្ណដេតអតីតអ្នកគ្របគ្រងហិរញ្ញវត្ថុក្រុមហ៊ុនទូរទស្សន៏អាស៊ីអគ្នេយ៏
ដោយ លោក ជុំ បូរ៉ា
លោក សែម សុវណ្ណដេតអះអាងថាលោកកៅ គឹមហួន​ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី​ និងជា
អតីត​ទីប្រឹក្សានាយករដ្ឋមន្ត្រី​ និង​ជា​រដ្ឋលេខាធិការ​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិបានឃុបឃិតគ្នាជាមួយភរិយាឈ្មោះ ឃឹម រ៉ានីចាប់រូបលោកដាក់គុកទាំងអយុត្តិធម៌ដើម្បី
ប្លន់យកស្ថានីយ៏ទូរទស្សន៏អាស៊ីអគ្នេយ៏ទៅគ្រប់គ្រងនិងធ្វើជាម្ចាស់ស្ថានីយ៏ទូរទស្សន៏នេះផ្តាច់មុខ
សម្រាប់ផលប្រយោជន៏គ្រួសារផ្ទាល់ខ្លួន។លោក សែម សុវណ្ណដេតដែលកំពុងចាប់ឃុំនៅពន្ធនាគារ
ខេត្តកណ្តាលឲ្យដឹងទៀតថាបទចោទមកលើរូបលោកថាបានកិបកេងលុយក្រុមហ៊ុនអសជាង១លានដុល្លារនោះ គឺមិនពិតទេ។​វាគឺជាល្បិចរបស់លោក កៅ គឹមហួននិងប្រពន្ធឈ្មោះ ឃឹម រ៉ានីដើម្បីកំចាត់រូបលោក
ចេញពីក្រុមហ៊ុនទូរទស្សន៏និងវិទ្យុអាស៊ីអគ្នេយ៏តែប៉ុណ្ណោះ។ លោក​សែម សុវណ្ណដេតឲ្យដឹងទៀត
ថាក្រុមហ៊ុនទូរទស្សន៏និង វិទ្យុអាស៊ីអគ្នេយ៏ព្រមទាំងសាកលវិទ្យាល័យកម្ពុជា (UC) គឺសុទ្ធតែ
បង្កើតឡើងដោយថវិការបស់មូលនិធិសង្គមនិងសប្បុរសធម៌របស់ជនជាតិជប៉ុន។
លោក សែម​ សុវណ្ណដេត​​(ស្តាំ) ប្តឹងលោក មាស ច័ន្ទពិសិដ្ឋព្រះរាជអាជ្ញារងសាលាដំបូងរាជធានីពី
បទឃុបឃិតគ្នាជាមួយលោក កៅ គឹុំហួនប្រឌិតសំណុំរឿងកិបកេងលុយ
លោក បញ្ជាក់ថា«លោក កៅ គឹមហួនគ្មានលុយទេហើយលុយសម្រាប់បង្កើតសាកល វិទ្យាល័យ
កម្ពុជានិងស្ថានីយ៏ទូរទស្សន៏និងវិទ្យុអាស៊ីអគ្នេយ៏សុទ្ធតែជាលុយរបស់សម្បុរសជនជប៉ុនទាំងអស់»។
លោក សែម សុវណ្ណដេកដែលកំពុងដេកគុកខេត្តកណ្តាលទាំងអយុត្តិធម៌នោះបន្តទៀតថា​លោក កៅ គឹមហួននិងប្រពន្ធឈ្មោះ ឃឹម រ៉ានីចង់ក្តោបក្តាប់ថវិកាជំនួយរបស់ជនជាតិនោះជាលក្ខណះ
គ្រួសារផ្ទាល់ខ្លួនក៏រៀបចំគម្រោងធ្វើបាបរូបលោកឲ្យជាប់គុកដោយមិនបានកិបកេងលុយជំនួយ
នេះមួយដុល្លារឡើយ។លោកស្នើឲ្យលោកនាយករដ្ឋមន្រ្តីហ៊ុន សែនជួយពិនិត្យសំណុំរឿងនេះឡើង
វិញហើយឈប់ជឿលើលោកកៅ គឹមហួនតទៅទៀតពីព្រោះបុគ្គលកៅ គឹមហួននេះគ្មានលុយទេ 
គឺបុគ្គលនេះក្លាយជាអ្នកមានលុយនិងមានបុណ្យសក្កិដោយសារបោកប្រាស់ជនជាតិជប៉ុននិងរៀប
គម្រោងចាប់រូបលោកដាក់គុកតែប៉ុណ្ណោះ។ 
សូមបញ្ជាក់ថា លោក កៅ គឹមហួនមកដល់កម្ពុជាក្នុងអំឡុងឆ្នាំ ១៩៩១។ នៅពេលលោកមកដល់
កម្ពុជាដំបូងមានជីវភាពក្រីក្រជិះម៉ូតូកញ្ចាស់ហើយក៏សុំ លោក​តា ឆេង ផុនអតីតរដ្ឋមន្រ្តីក្រសួង 
វប្បធម៌ ព័ត៌មាននិងឃោសនាការធ្វើជាជំនួយការដើម្បីដើរទាក់ទងអ្នកកាសែតឲ្យជួផ្សព្វផ្សាយ 
ពីកិច្ចការវប្បធម៌របស់លោក​តា ឆេង ផុន។ កាលនោះ លោក តា ឆេង ផុនត្រូវបានដកចេញពី 
តំណែងរដ្ឋមន្រ្តីវប្បធម៌ ព័ត៌មាននិងឃោសនាការហើយជំនួសដោយលោក ឌិត មន្ទីរ​ក៏ប៉ុន្តែលោក តា ឆេង ផុនមានដីចំការដ៏ធំមួយកន្លែងនៅព្រែកហូរ ក្នុងសង្កាត់ទឹកក្តុល ក្រុងតាខ្មៅ ខេត្ត
កណ្តាល។ លោក តា ឆេង ផុនដែលជាអតីតអ្នកកម្លែងជំនាន់សង្គមរាស្ត្រនិយមហើយបានយល់
ដឹងច្រើនពីសិល្បះវប្បធម៌ខ្មែរហើយលោកតាក៏បានបង្កើតទស្សនីយភាពមួយបង្ហាញពីការវិវឌ្ឍន៏
 របស់វប្បធម៌ខ្មែរតាំងពីបុរាណកាលមក។ 
លោក កៅ គឹមហួននៅពេលនោះមានតួនាទីជាអ្នកទំនាក់ទំនងអ្នកកសែតឲ្យជួយផ្សព្វផ្សាយពី
សកម្មភាពថែរក្សានិងអភិរក្សវប្បធម៌ ខ្មែររបស់លោក តា ឆេង ផុននៅតំបន់ព្រែកហូរ។ 
ក្រោយមកនៅពេលសម្រេចនរោត្តម សេរីវុទ្ធធ្វើជារដ្ឋមន្រ្តីក្រសួងការបរទេស នៅឆ្នាំ ១៩៩៣និង
ជាព្រះប្រធានវិទ្យាស្ថានអន្តរជាតិសម្រាប់សហប្រតិបត្តិការសន្តិភាពនៅកម្ពុជា ស្រាប់តែគេឃើញ
លោក កៅ គឹមហួនបានក្លាយជានាយកប្រតិបត្តិរបស់ វិទ្យាស្ថាននេះស្ថិតនៅក្បែរវត្តភ្នំ។ក្រោយមកគណបក្សហ៊្វុនស៊ីនប៉ិចបានបែកបាក់គ្នា លោក កៅ គឹមហួនក៏បានចុះចូលជាមួយ 
គណបក្សប្រជាជនកម្ពុជាហើយក៏បានតួនាទីជាអនុរដ្ឋលេខាធិការក្រសួងការបរទេស។ នៅពេលនេះលោកក៏បានទាក់ទងស្គាល់ជនជាតិជប៉ុនជាអ្នកមានលុយរាប់រយលានដុល្លារចាយមិន អស់ម្នាក់។ លោក កៅគឹមហួនក៏បានរៀបចំគម្រោងមួយជាមួយជនជាតិជប៉ុនរូបនោះដើម្បីបង្កើត 
មូលនិធិសម្រាប់សងសំណងដល់ប្រជាពលរដ្ឋខ្មែរដែលជនរងគ្រោះក្នុងរបបខ្មែរក្រហម។ ជនជាតិជប៉ុនរូបនោះចង់យកលុយចាយមិនអស់របស់ខ្លួនទៅសងជម្ងឺចិត្តដល់ពលរដ្ឋខ្មែរណាជា
ជនរងគ្រោះពិតប្រាកដក្នុងរបបខ្មែរក្រហមក្រោយពេលសាលាក្តីខ្មែរក្រហមរកឃើញថាពួកអតីត
មេដឹកនាំខ្មែរក្រហមពីជាមានកំហុសក្នុងធ្វើទារុណកម្មនិងកាប់សម្លាប់ពលរដ្ឋខ្លួនឯងមែននោះ។ ក៏ប៉ុន្តែគម្រោងនេះត្រូវបានរលាយអស់វិញដោគ្មានមូលហេតុហើយ ភ្លាមៗនោះក៏លេចចេញ 
នូវសាកលវិទ្យាល័យកម្ពុជានិងកាសែតជាភាសាអង់គ្លេសឈ្មោះ អាស៊ីអគ្នេយ៏មានទីតាំងនៅក្បែរ
វិមានឯករាជ្យទៅវិញ។
នៅពេលកំពុងដំណើរការសាកលវិទ្យាល័យកម្ពុជានិងកាសែតនេះ លោក កៅ គឹមហួន ភរិយា ឃឹម រ៉ានី និងលោក សែម សុវណ្ណដេតបានសហការគ្នាល្អណាស់។ មួយរយះក្រោយមក ពួកគេក៏ឈាន
ទៅបង្កើតស្ថានីយ៏ទូរទស្សន៏និងវិទ្យុអាស៊ីអគ្គេយ៏ទៀត។ ពួកគេបានទិញដីឡូត៍ដ៏ធំមួយកន្លែងនៅ
ក្នុងសង្កាត់ទឹកថ្លា ខណ្ឌពោធិ៍សែនជ័យដើម្បីបង្កើតស្ថានីយ៏ខាងលើនេះ។ នៅពេលកំពុងដំណើរការទូរទស្សន៏និងវិទ្យុនេះ ស្រាប់តែលោកកៅ គឹមហួននិងភរិយាប្តឹងលោក សែម សុវណ្ណដេត
ដាក់គុកតែម្តង។
នៅពេលទំនាក់ទំនងតាមទូរស័ព្ទ នៅរសៀលថ្ងៃព្រហស្បត្តិ៍នេះ លោក កៅ គឹមហួនបដិសេធ
មិនធ្វើអធិប្បាយពីបញ្ហាដែលលោក​សែម សុវណ្ណដេតបើកកកាយសំណុំរឿងចាស់នេះឡើង
វិញទេ។ លោកបញ្ជាក់ថា«ខ្ញុំមិនដឹងពីរឿងនេះទេ ពីព្រោះវាចប់សព្វគ្រប់ហើយ»។

ទោះជាយ៉ាងណារឿង​ចាស់​នៃ​ក្រុមហ៊ុន​ស្ថានីយ៍ទូរទស្សន៍​ -​វិទ្យុ​អាស៊ី​អាគ្នេយ៍​កាលពី​ជាង​៥​ឆ្នាំ​មុន​ ពាក់ព័ន្ធ​នឹង​លោក​ សែ​ម​ សុវណ្ណ​ដេ​ត​ អតីត​អ្នក​ប្រតិបត្តិ​អនុវត្តន៍​គម្រោង​ក្នុង​ស្ថានីយ៍​ទាំងមូល​ ដែល​កំពុង​ជាប់​ឃុំខ្លួន​នៃ​ពន្ធនាគារខេត្តកណ្តាល​នោះ​ បាន​ចាប់ផ្តើម​កម្រើក​សា​ជា​ថ្មី​ឡើង​វិញហើយ
នាពេលនេះ​ ដោយសារ​ថៅកែ​ស្ថានីយ៍ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​បច្ចុប្បន្ន​ដែល​គេ​ស្គាល់​ ថា​ ជាលោក
ស្រី  ឃឹម​ រ៉ា​នី​ភរិយា​របស់​លោក​ កៅ​ គឹ​ម​ហួ​ន​ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី​ និងជាអតីត​ទីប្រឹក្សានាយករដ្ឋមន្ត្រី​ និង​ជា​រដ្ឋលេខាធិការ​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ
នោះបានចាប់ផ្តើមតតាំងរឿងក្តីនេះឡើងវិញ​បន្ទាប់ពីលោកកៅ គឹមហួនត្រូវបានលោក
ហោ ណាំហុងដកតំណែងចេញពីរដ្ឋលេខាធិការនៃក្រសួងការបរទេសនិងសហប្រតិបត្តិអន្តរជាតិ
នៅពេលថ្មីៗនេះ។
ក្នុង​ឋានៈ​ជា​អគ្គ​នាយិកា​(​តំណាង​ដោយ​ឈ្មោះ​ បាន​ ប៊ុ​ន​ហេង​)​ ប្តឹង​ប្រឆាំង​លោក​ សែ​ម​ សុវណ្ណ​ដេត កាលពី​ថ្ងៃ​ទី​២៨​ ខែសីហា​ ឆ្នាំ​២០១៤​ ចោទប្រកាន់​ពី​បទ​សមគំនិត​ក្នុង​អំពើ​រំលោភ​លើ​សេចក្តី​ទុកចិត្ត​ និង​បន្លំ​លួច​បង្វែរ​សាច់ប្រាក់​ជា​វត្ថុ​តាង​ចេញពី​គណនី​លេខ​ ០២២-០០០០០១៦៦៦៧​ និង​ធនាគារ​កា​ណា​ឌី​យ៉ា​ ក​.​អ​ សាខា​ចេ​ន​ឡា​ មាន​ទំហំ​ទឹកប្រាក់​ចំនួន​១.០០៧.០០០​ដុល្លារ​អា​មេ​រិ​ក​ ក្នុង​ចន្លោះ​ថ្ងៃ​ទី​១២​ ខែតុលា​ ដល់​ថ្ងៃ​ទី​១៤​ ខែតុលា​ ឆ្នាំ​២០០៩​ ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញនោះ លោកសែម សុវណ្ណដេតបានបដិសេធការចោទប្រកាន់ទាំងនេះ​ ។​ ក្រោម​ទម្ងន់​នៃ​បណ្តឹង​ដ៏​មាន​ឥទ្ធិពល​ របស់​លោក​ បាន​ ប៊ុ​ន​ហេង​ អះអាង​ថា​ជា​ប្រធាន​ការិយាល័យ​ហិរញ្ញវត្ថុ​នៃ​ស្ថានីយ៍ទូរទស្សន៍​អាស៊ី​ អាគ្នេយ៍​ មាន​លោក​ស្រី ឃឹម​ រ៉ា​នី​ ជា​អគ្គ​នាយិកា​ ដែល​ប្តឹង​ប្រឆាំង​នឹង​លោក​ សែ​ម​ សុវណ្ណ​ដេ​ត​ ក្នុង​ដំណាក់កាល​ថ្មី​នេះ​ ត្រូវ​បាន​លោក​ មាស​ ច័ន្ទ​ពិសិដ្ឋ​ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ និង​ជា​តំណាង​អយ្យការ​ទទួល​បន្ទុក​សំណុំរឿង​ សម្រេច​ចោទប្រកាន់​បើក​ការ​ស៊ើបសួរ​លើ​លោក​ សែ​ម​ សុវណ្ណ​ដេ​ត​ ពី​បទ​រំលោភ​លើ​ទំនុកចិត្ត​ ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃ​ទី​១២​ ខែតុលា​ ដល់​ថ្ងៃ​ទី​១៤​ ខែតុលា​ ឆ្នាំ​២០០៩​ ដោយ​ដីកា​សន្និដ្ឋាន​បញ្ជូន​រឿង​ឲ្យ​ស៊ើបសួរ​លេខ​២២៧១​អយ​ង​ ចុះ​ថ្ងៃ​ទី​២៨​ ខែតុលា​ ឆ្នាំ​២០១៤​ ពាក់ព័ន្ធ​នឹង​ការ​កិបកេង​ទឹកប្រាក់​ស្ថានីយ៍ទូរទស្សន៍​-​វិទ្យុ​អាស៊ី​ អាគ្នេយ៍​ចំនួន​ជាង​១​លាន​ដុល្លារ​អា​មេ​រិ​ក​ ។​
មជ្ឈដ្ឋាន​អ្នក​តាមដាន​សំណុំរឿង​វិវាទ​ ផ្ទៃក្នុង​នៃ​ក្រុមហ៊ុន​ស្ថានីយ៍ទូរទស្សន៍​-​វិទ្យុ​អាស៊ី​អាគ្នេយ៍​ រវាង​លោក​ កៅ​ គឹ​ម​ហួ​ន​ និង​លោក​ សែ​ម​ សុវណ្ណ​ដេ​ត​ បាន​រំលឹក​ឲ្យ​ដឹង​ថា​ ក្រោម​ទម្ងន់​នៃ​បណ្តឹង​កាលពី​ថ្ងៃ​ទី​០៧​ ខែតុលា​ ឆ្នាំ​២០០៩​ របស់​លោក​ កៅ​ គឹ​ម​ហួ​ន​ ជា​សមាជិក​រាជរដ្ឋាភិបាល​ ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​ និង​ជា​ប្រធាន​ CEO​ នៃ​ស្ថានីយ៍ទូរទស្សន៍​-​វិទ្យុ​អាស៊ី​អាគ្នេយ៍​ ទៅ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ប្រឆាំង​នឹង​លោក​ សែ​ម​ សុវណ្ណ​ដេ​ត​ ដោយ​បង្កើត​បានជា​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ​២៤១៩​ ចុះ​ថ្ងៃ​ទី​១៤​ ខែតុលា​ ឆ្នាំ​២០០៩​ របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​នោះ​ លោក​ សែ​ម​ សុវណ្ណ​ដេ​ត​ ត្រូវ​បាន​តុលាការ​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​នៅ​វេលា​ល្ងាច​នា​ថ្ងៃ​ ទី​១៤​ ខែតុលា​ ឆ្នាំ​២០០៩​ ក្នុង​នាម​ជា​ជន​ត្រូវ​ចោទ​ ។​ ក្រោយមក​ ជនជាប់ចោទ​ឈ្មោះ​ សែ​ម​ សុវណ្ណ​ដេ​ត​ ត្រូវ​បាន​ស្ថាប័ន​តុលាការ​គ្រប់​ជាន់ថ្នាក់​តាំងពី​សាលាដំបូង​រាជធានី​ ភ្នំពេញ​ សាលាឧទ្ធរណ៍​ រហូត​ដល់​តុលាការ​កំពូល​ វិនិច្ឆ័យ​សេចក្តីសម្រេច​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​កំណត់​ចំនួន​៣​ឆ្នាំ​០៦ ​ខែ​ ពី​បទ​រំលោភ​លើ​សេចក្តី​ទុកចិត្ត​ ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ​កាលពី​អំឡុង​ឆ្នាំ​២០០៧​ដល់​ឆ្នាំ​២០០៩​ និង​បង្គាប់​ឲ្យ​លោក​ សែ​ម​ សុវណ្ណ​ដេ​ត​ សង​សំណង​គិត​ជា​ទឹកប្រាក់​សរុប​ចំនួន​៤.៩៩០.២៦២,០៣​ដុល្លារ​អា​មេ​រិ​ក​ (​ក្នុង​នោះ​ប្រាក់​កិបកេង​ចំនួន​៤.៧៤០.២៦២,០៣​ដុល្លារ​អា​មេ​រិ​ក​ និង​ប្រាក់​សំណង​ជំងឺ​ចិត្ត​ចំនួន​២៥០.០០០​ដុល្លារ​អា​មេ​រិ​ក​)​ ជូន​ទៅ​លោក​ កៅ​ គឹ​ម​ហួ​ន​ ជាដើម​បណ្តឹងរដ្ឋប្បវេណី​ទៀត​ផង​ តាម​អំណាច​សាលដីកា​ព្រហ្មទណ្ឌ​លេខ​២០៩​ ចុះ​ថ្ងៃ​ទី​០៤​ ខែវិច្ឆិកា​ ឆ្នាំ​២០១១​ របស់​តុលាការ​កំពូល​ ។​
ក្រុម​អ្នក​ច្បាប់​ឯករាជ្យ​នៅ​កម្ពុជា​ ដែល​បាន​តាមដាន​សំណុំរឿង​ក្តី​ដ៏​កក្រើក​ក្នុង​ការ​ចោទប្រកាន់​ពី​បទ​រំលោភ​ លើ​ទំនុកចិត្ត​ រវាង​លោក​ កៅ​ គឹ​ម​ហួ​ន​ និង​លោក​ សែ​ម​ សុវណ្ណ​ដេ​ត​ នា​ពេល​កន្លង​មក​ បាន​លើក​ឡើង​ថា​ អនុលោម​តាម​បញ្ញត្តិ​មាត្រា​៧​ ចំណុច​ទី​៥​ និង​មាត្រា​១២​ នៃ​ក្រម​នីតិវិធី​ព្រហ្ម
ទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​បាន​ចែង​ថា​ "​មូលហេតុ​នៃ​ការ​រលត់​បណ្តឹងអាជ្ញា​ មាន​ដូច​តទៅ​ គឺ​ ៖​ ៥-​អាជ្ញា​អស់ជំនុំ​ ។​ កាលណា​បណ្តឹងអាជ្ញា​ត្រូវ​ផុតរលត់​ហើយ​ ការ​ចោទប្រកាន់​ខាង​បទ​ព្រហ្មទណ្ឌ​មិន​អាច​ចាប់ផ្តើម​បាន​ទៀត​ទេ​ ឬ​ត្រូវ​តែ​បញ្ឈប់​ ។​ …​ដោយ​អនុវត្តន៍​តាម​គោលការណ៍​អាជ្ញា​អស់ជំនុំ​ ជន​ណា​ដែល​ត្រូវ​បាន​តុលាការ​សម្រេច​ឲ្យ​រួចខ្លួន​ជា​ស្ថាពរ​ហើយ​ ជន​នោះ​មិន​អាច​ត្រូវ​ចោទប្រកាន់​ទៀត​ទេ​ចំពោះ​អំពើ​ដដែល​ ទោះបីជា​ក្រោម​ការ​កំណត់​ឈ្មោះ​បទល្មើស​អ្វី​ផ្សេង​ក៏​ដោយ​ ។​ "​ គឺ​មាន​ន័យ​ថា​ លោក​ សែ​ម​ សុវណ្ណ​ដេ​ត​ ដែល​ធ្លាប់​ទទួល​រង​ទោសទណ្ឌ​ក្រោម​ការ​ចោទប្រកាន់​ពី​បទ​រំលោភ​លើ​សេចក្តី​ ទុកចិត្ត​ ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ​ពាក់ព័ន្ធ​នឹង​ការ​កិបកេង​លុយកាក់​ ទ្រព្យសម្បត្តិ​ក្រុមហ៊ុន​ស្ថានីយ៍ទូរទស្សន៍​-​វិទ្យុ​អាស៊ី​អាគ្នេយ៍​ ចំនួន​ជិត​៥​លាន​ដុល្លារ​អា​មេ​រិ​ក​ កាលពី​អំឡុង​ឆ្នាំ​២០០៧​ដល់​ឆ្នាំ​២០០៩​ តាម​អំណាច​សាលដីកា​ព្រហ្មទណ្ឌ​លេខ​២០៩​ ចុះ​ថ្ងៃ​ទី​០៤​ ខែវិច្ឆិកា​ ឆ្នាំ​២០១១​ របស់​តុលាការ​កំពូល​រួច​ហើយ​នោះ​ មិន​អាច​ត្រូវ​ទទួល​រង​ការ​ចោទប្រកាន់​ពី​បទ​រំលោភ​លើ​ទំនុកចិត្ត​ ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ​ ពាក់ព័ន្ធ​នឹង​ការ​កិបកេង​លុយកាក់​ ទ្រព្យសម្បត្តិ​ក្រុមហ៊ុន​ស្ថានីយ៍ទូរទស្សន៍​-​វិទ្យុ​អាស៊ី​អាគ្នេយ៍​ ចំនួន​ជាង​១​លាន​ដុល្លារ​អា​មេ​រិ​ក​ ក្នុង​ចន្លោះ​ថ្ងៃ​ទី​១២​ ខែតុលា​ ដល់​ថ្ងៃ​ទី​១៤​ ខែតុលា​ ឆ្នាំ​២០០៩​ ទៀត​ឡើយ​ ។​ ដូច្នេះ​ ការ​ប្តឹង​របស់​ថៅកែ​ស្ថានីយ៍ ទូរទស្សន៍​-​វិទ្យុ​អាស៊ី​អាគ្នេយ៍​ តំណាង​ដោយ​លោក​ បាន​ ប៊ុ​ន​ហេង​ និង​ការ​ចោទប្រកាន់​បើក​ការ​ស៊ើបសួរ​របស់​លោក​ មាស​ ច័ន្ទ​ពិសិដ្ឋ​ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ទៅ​លើ​លោក​ សែ​ម​ សុវណ្ណ​ដេ​ត​ សា​ជា​ថ្មី​នេះ​ គឺជា​ការ​រំលោភ​បំពាន​ច្បាប់​យ៉ាងធ្ងន់ធ្ងរ​ និង​បាន​ផ្តល់​នូវ​អំពើ​ដ៏​មហា​អយុត្តិធម៌​ទៅ​លើ​លោក​ សែ​ម​ សុវណ្ណ​ដេ​ត​ ដែល​កំពុង​ទទួល​រង​ទោសទណ្ឌ​ជាប់​ឃុំ​នៅ​ពន្ធនាគារ​នៅឡើយ។ 
លោកសែមសុ វណ្ណដេតនៅពេលនេះបានប្តឹងលោកព្រះរាជអាជ្ញារងរាជធានី មាស​ ច័ន្ទពិសិទ្ធ
ទៅក្រុមប្រឹក្សានៃអង្គចៅក្រមពីបទសួរចម្លើយរូបលោកទាំងបង្ខិតបង្ខំខុសនីតិវិធីច្បាប់។
នៅពេលនេះលោក សែម សុវណ្ណដេតក៏គ្រោងប្តឹងបកលោកកៅ គឹមហួន​និងភរិយា ឃឹម រ៉ានីពីបទ
ប្រឌិតផែនការកខ្វក់ទម្លាក់កំហុសមកលើរូបលោកកាលពី៥ឆ្នាំមុនផងដែរ៕​



0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger