រដ្ឋាភិបាលបានប្រកាសថា
កម្មករនិយោជិតនឹងត្រូវឈប់សម្រាកចំនួន
៤ថ្ងៃ ដើម្បីបានទៅលេង ស្រុកកំណើត និងដើរលេងកម្សាន្តនៅថ្ងៃបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ។
ក្នុងសេចក្តីជូនដំណឹងកាលពីថ្ងៃម្សិលមិញនេះ
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
ប្រាប់ ទៅម្ចាស់សហគ្រាស គ្រឹះស្ថានទាំងអស់ត្រូវអនុញ្ញាតឲ្យកម្មករនិយោជិតរបស់ខ្លួនឈប់សម្រាកចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧
ខែមេសា ដោយលើកពេល ១ថ្ងៃ គឺថ្ងៃទី១៥
ព្រោះថ្ងៃនោះចំថ្ងៃអាទិត្យ។
ក្រសួងបញ្ជាក់ថា
ប្រសិនបើក្នុងករណីចាំបាច់បំផុតដែលសហគ្រាស
ឬគ្រឹះស្ថានទាំងនោះ
មិន អាចបញ្ឈប់ប្រតិបត្តិការការងាររបស់ខ្លួនបានក្នុងថ្ងៃបុណ្យចូលឆ្នាំខ្មែរខាងមុខនេះទេ ម្ចាស់ សហគ្រាសទាំងអស់ត្រូវសម្របសម្រួលជាមួយកម្មករនិយោជិតឲ្យមានការស្ម័ត្រចិត្ត ហើយត្រូវបែងចែកឲ្យមានពេលវេលា
និងថ្ងៃឈប់សម្រាកថ្ងៃបុណ្យបានសមរម្យ
និងត្រូវទទួលបានប្រាក់ បំណាច់បន្ថែមស្មើនឹងប្រាក់ឈ្នួលថ្ងៃធ្វើការធម្មតា៕
0 comments:
Post a Comment