ការសម្រេចឃុំខ្លួនកញ្ញា យិន ម៉ាណា
នេះគឺធ្វើឡើងបន្ទាប់ពីតំណាងអយ្យការ លោកស្រី កែវ សុគន្ធា បានចោទប្រកាន់លើជនសង្ស័យពីបទ
បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជារ មិនប្រុងប្រយត្ន័ បណ្តាលអោយស្លាប់អ្នកដទៃ តាមមាត្រា៨៥នៃច្បាប់ចរាចរណ៌ផ្លូវគោក
ហើយបានបញ្ជូនបុគ្គល នេះ និងសំណុំរឿងទៅចៅក្រមស៊ើបសួរដើម្បីចាត់ការបន្ត។
សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី២៦
ខែមីនា ឆ្នាំ២០១៩ មានរថយន្ត Rang Rover ផ្លាកលេខ ភ្នំពេញ 2AF-7777 មួយគ្រឿង បានបើកលឿន
ទៅបុកនិស្សិតឆ្នើមម្នាក់ ឈ្មោះ ឌុំ រីដា នៅលើផ្លូវ លេខ៣១៧ កែងនឹងផ្លូវលេខ៥២៨
ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ខណៈជនរងគ្រោះ កំពុងជិះម៉ូតូ
បណ្តាលឲ្យទាំងម៉ូតូនិងមនុស្សប៉ើង ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង។
នារីរងគ្រោះមានឈ្មោះ ឌុំ រីដា អាយុ២២ឆ្នាំ
ស្រុកកំណើតភូមិកំពង់ដំរី ឃុំព្រែកតាមាក់ ស្រុកខ្សាច់ កណ្ដាល ខេត្តកណ្ដាល
ជាសិស្សពូកែទូទាំងប្រទេស ខាងអក្សរសាស្រ្តខ្មែរ ហើយខិតខំប្រឹងប្រែង រៀនសូត្រ
រហូតទទួលបានអាហារូបករណ៍នៅសាលា «ផារ៉ាហ្គន»៕
0 comments:
Post a Comment