សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Monday, October 23, 2017

មេប៉េអឹមខេត្តរតនគិរី គឹម រស្មីនិងឈ្មោះ ហូវ ជីវ៉ៃអាងខ្នងលោក សៅ សុខា​ចាប់ផ្តើមជំនួញឈើខុសច្បាប់ឡើងវិញ

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី

មេប៉េអឹមខេត្តរតនគិរី លោក គឹម រស្មី លោកសៅ សុខា មេប៉េអឹមលើផ្ទៃប្រទេស មេឈ្មួញឈើ 
ហូវ ជីវ៉ៃ និង លោកអភិបាលខេត្តរតនគិរី ថងសាវុធឃុបឃិតគ្នាជាប្រព័ន្ធក្នុងការជួញដូរឈើ
ខុសច្បាប់នៅខេត្តរតនគិរី។
 
ខេត្តរតនគិរី ៖ មេឈ្មួញឈើដ៏ល្បីម្នាក់ឈ្មោះហូវ ជីវ៉ៃ ជាមន្ត្រីអងរាជអាវុធហត្ថខេត្តរនតគីរី និង
មន្ត្រីប៉េអឹមម្នាក់ទៀតឈ្មោះ ណាក់ក្បាលធំ ដោយមានការកាងពីក្រោយដោយមេបញ្ជាការប៉េអឹម
ខេត្តលោកឧត្តមសេនីយ៏ត្រី គឹម រស្មី ចាប់ផ្តើមជំនួញដឹកឈើតាមរថយន្តប្រភេទយីឌុបយកទៅ
លក់ នៅស្រុកយួនវិញហើយ ខណះវត្តមានរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនមិនដឹងជានៅ
ទីណា ហើយមានព័ត៌មានខ្លះថាលោកកំពុងសម្រាកព្យាបាលជម្ងឺនៅក្រៅប្រទេស។
ដំណើរការមុខរបរជួញដូរឈើបំពានច្បាប់នេះ បានប្រព្រឹត្តទៅដោយរលូនដោយសារមេឈ្មួញ
ឈើដុះស្លែ ឈ្មោះហូវ ជីវ៉ៃរូបនេះមានលោកថង សាវុធ អភិបាលខេត្តរតនគីរី លោកគឹម រស្មី មេប៉េអឹមខេត្ត លោកសៅ សុខាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងលោក លី សុផាន នាយផ្នែករដ្ឋបាលព្រៃឈើស្រុកលំផាត់ជាអ្នកឃុបឃិតឲ្យដំណើរការជំនួញឈើ ខុសច្បាប់នេះ
ឡើងវិញយ៉ាងគឃ្លើននឹងសុខភាពទន់ខ្សោយរបស់ប្រមុខរាជរដ្ឋាភិបាលនៅពេលនេះ។
អ្នកយកព័ត៌មានជាតិខ្មែរនៅរសៀលថ្ងៃ១៣ ខែកក្កដា ឆ្នាំ២០១៧ នេះបានទូរស័ព្ទទាក់ទងសុំការ
បំភ្លឺបន្ថែមពីលោក គឹម រស្មី មេប៉េអឹមខេត្តរតនគិរី និងលោកលី សុផាននាយផ្នែករដ្ឋបាលព្រៃឈើ (ស្រុកលំផាត់ ស្រុកកូនមុំ ក្រុងបានលុង) ដែរតែលោក បដិសេធមិនផ្តល់បទសម្ភាសន៏ពីបញ្ហាបើក
ដៃឲ្យមេឈ្មួញឈើឈ្មោះហូវ ជីវ៉ៃនេះដឹកឈើតាមរថយន្តធំៗតាមអំពើចិត្តនោះទេ។
តែតាមប្រភពពីឈ្មួញឈើដូចគ្នាបានឲ្យដឹងថា ឈ្មោះហូវ ជីវ៉ៃ និងឈ្មោះណាក់ ក្បាលធំ បាន
ប្រមូលឈើពីស្រុកតាវែង ស្រុកអណ្តូងមាស វ៉ឺនសៃ ស្រុកកូនមុំនិងស្រុកលំផាត់ ដឹកជញ្ជូនតាម
រថយន្តម៉ាកកូរ៉េ២,៥តោន និងរថយន្តយីឌុបបង្គាប់ក្រោមដំឡូងមី ខ្លះមិនដាក់ដំឡូងមី ពីលើក៍មាន ចេញទៅប្រទេសយួនទាំងយប់ទាំងថ្ងៃ ដោយរលូន ចំណែកសមត្ថកិច្ចតាមដងផ្លូវជាច្រើនបិទភ្នែក
ធ្វើមិនឃើញ មិនដឹងមិនឮ ពីជំនួញឈើខុសច្បាប់ដ៏កក្រើករបស់មេឈ្មួញឈើ ឈ្មោះហូវ ជីវវ៉ៃ និងឈ្មោះណាក់នេះទេ។
ប្រភពពីប្រជាពលរដ្ឋមួយចំនួនបានឲ្យដឹងថា ឈ្មោះហូវ ជីវ៉ៃនិងឈ្មោះ ណាក់នេះបានប្រមូល

ទិញឈើពីចំណុចអូររវ័គ ស្រុកលំផាត់ ស្រុក តាវែងនិងស្រុកអណ្តូងមាសចូលឃ្លាំងឈើស្ថិតនៅ
ម្តុំហាងកាឡាក់ស៊ី ក្រុងបានលុង រួចបន្តទៅប្រទេសយួនទៀតយ៉ាងគឃ្លើននឹងបទបញ្ជារបស់
នាយករដ្ឋមន្ត្រីហ៊ុន សែន។ ចំណែកលោក សៅសុខាមេប៉អឹមលើផ្ទៃប្រទេសដែលទទួលកិច្ច
បង្ក្រាបបទល្មើសព្រៃឈើនេះ ក៏មិនអនុវត្តបទបញ្ជារបស់នាយករដ្ឋមន្ត្រីឲ្យបាន១០០ភាគរយដែរ។
ប្រភពដដែលបន្តថា ឈ្មួញរកស៊ីដឹកឈើប្រណិតឈ្មោះហូវ ជាវ៉ៃបានប្រមូលឈើគ្រប់តំបន់ក្នុង
ខេត្តរតនគីរីដឹកចេញទៅប្រទេសយួនបានយ៉ាងរលូន ក៏ដោយសារមានការអនុញាតិពីសាលា
ខេត្តរតនគិរីនិងអភិបាលខេត្តលោក ថង សាវុធផងដែរ៕ 


រថយន្តរបស់មេឈ្មួញឈើឈ្មោះ ហូវ ជីវ៉ៃដឹកឈើចេញពីស្រុកអណ្តូងមាស ខេត្ត
រតនគីរី ឆ្ពោះទៅកាន់ស្រុកយួនតាមច្រកអូរយ៉ាដាវ នៅពេលយប់។
រថយន្តរបស់មេឈ្មួញឈើជនជាតិដើមយួនឈ្មោះ ហូវ ជីវ៉ៃចតនៅមុខឃ្លាំ
ឈើរបស់ខ្លួននៅស្រុកអណ្តូងមាស។














0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger