បន្ទាប់ពីមានសម្ពាធអន្តរជាតិ យ៉ាងធ្ងន់ធ្ងរ លោកនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាហាក់បីដូចជា មាន ភាពភ័យព្រួយយ៉ាងខ្លាំងចំពោះអនាគតនយោបាយរបស់លោកនិងកូនៗ ដែលកំពុងកាន់ តំណែង និងមុខជំនួញសំខាន់ៗនៅក្នុងប្រទេសពឹងផ្អែកលើជំនួយបរទេសមួយនេះ។
ប៉ុន្មានថ្ងៃនេះ គេសង្កេតឃើញលោកហ៊ុន សែនមានទឹកមុខខ្មៅដូចធ្យូង ហើយរូបរាងកាយក៏ធ្លាក់ ស្គមបន្តិចផងដែរ បន្ទាប់ពីសភាសហភាពអឺរ៉ុប (IPU) ដាក់គំនាបយ៉ាងធ្ងន់ធ្ងរទៅលើលោកហ៊ុន សែន ផ្ទាល់និងរដ្ឋាភិបាលរបស់លោក ដែលបានចាប់លោកកឹម សុខាមេបក្សប្រឆាំងដាក់ពន្ធនាគារ និងប៉ុនប៉ងរំលាយគណបក្សប្រឆាំងចោលដើម្បីប្លន់យកអសនះចំនួន៥៥នៅក្នុងសភាមកចែកចាយ
ឲ្យគណបក្សតូចៗ ដែលគ្មានសម្លេងមួយកៅអីផងនោះ។
ក៏ប៉ុន្តែ ផែនការប្លន់កៅអីសភានេះ ទំនងជាលោកហ៊ុន សែនស្ទាក់ស្ទើរ ឬចង់បោះបង់ចោលទៅ
វិញ ហើយលោកក៏ងាកមកប្រើយុទ្ធសាស្ត្រត្រជាក់ជាងនេះ គឺអំពាវនាវជាមួយនឹងការគំរាមផង នោះ ឲ្យមេឃុំ-ចៅសង្កាត់ និងតំណាងរាស្ត្រនិងមន្ត្រីគ្រប់ជាន់ថ្នាក់ចុះចូលជាមួយបក្សកាន់អំណាច របស់វិញ។
តែអ្នកវិភាគនយោបាយលើកឡើងថា ការអំពាវនាវរបស់លោក ហ៊ុន សែននេះ បង្ហាញថាលោក កំពុងតែភ័យព្រួយពីសហគមន៍អន្តរជាតិដាក់គំនាប ហើយប្រើល្បែងនយោបាយប្រជាភិថុតិ បំភ័ន្តភ្នែកមហាជនដោយឥតអៀនខ្មាស ដោយគំរាមនិងសន្យា ពីការរក្សាតួនាទី ដែលសមាជិកក្រុម ប្រឹក្សាឃុំ-សង្កាត់ របស់គណបក្សប្រឆាំង ត្រូវបានប្រជាពលរដ្ឋបោះឆ្នោតជូននោះ ថា លោកជាអ្នកផ្ដល់ជូនទៅវិញ បើសិនជាអ្នកទាំងនោះចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់ អំណាចដ៏ថោកទាបបំផុតនៅក្នុងសង្គមប្រជាធិបតេយ្យ សេរីពហុបក្ស ដែលគេយកឆន្ទះរាស្ត្រ ជាធំ។
អ្នកវិភាគពន្យល់ថា ការអំពាវនាវរបស់លោក ហ៊ុន សែន នេះ ហាក់ដូចជាភ្លេចថា តួនាទីតំណាងរាស្ត្រ និងតួនាទីជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ គឺពលរដ្ឋជាអ្នកផ្ដល់ជូនតាមរយៈការបោះឆ្នោតនោះទេ បើសិនជាលោកអាចផ្ដល់តួនាទីឲ្យបានគ្រប់គ្នានោះ ប្រហែលជាលោក ហ៊ុន សែនមិនបាច់ខំប្រឹងធ្វើអ្វីៗ សព្វបែបយ៉ាង ទោះបីជាបំពានច្បាប់ជាតិ អន្តរជាតិ ចាប់មេដឹកនាំបក្សប្រឆាំងដាក់គុក និងរំលោភរដ្ឋធម្មនុញ្ញម្ដងហើយម្ដងទៀត ដែលជាច្បាប់កំពូលរបស់ជាតិនោះទេ។ លោកហ៊ុន សែនកំពុងជាយល់សប់ថា ប្រជាពលរដ្ឋខ្មែរមិនដឹងពីពុតត្បុតដ៏អាក្រក់របស់លោក ក្នុងការធ្វើនយោបាយនៅកម្ពុជាសព្វថ្ងៃនិងពេលកន្លងមក។
ទាក់ទងនឹងការអំពាវនាវរបស់លោកហ៊ុន សែននេះដែរ អនុប្រធានគណបក្សសង្គ្រោះជាតិ អ្នក
ស្រី មូរ សុខហួរដែលកំពុងស្ថិតនៅក្រៅប្រទេស បានបញ្ចេញប្រតិកម្មភា្លមៗ ឆ្លើយតបទៅនឹង
ការអំពាវនាវរបស់លោក ហ៊ុន សែន ដែលឲ្យសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ និងតំណាងរាស្ត្រគណបក្សប្រឆាំង ចុះចូលជាមួយរដ្ឋាភិបាលនោះថា “ជារឿងជាន់ឈ្លីប្រជាធិបតេយ្យ”។
អ្នកស្រី អះអាងថា ការប្រឹងប្រែងអូសទាញសមាជិកគណបក្សសង្គ្រោះជាតិ ដែលមានតួនាទីស្រាប់ ដែលប្រជាពលរដ្ឋបោះឆ្នោតជូន មានដូចជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ និងជាតំណាងរាស្ត្រនោះ គឺដើម្បីឲ្យទៅជួយបិទបាំងភាពខុសច្បាប់របស់រដ្ឋាភិបាលលោក ហ៊ុន សែន តែប៉ុណ្ណោះ។
ទោះជាយ៉ាងណា ការអំពាវនាវរបស់លោក ហ៊ុន សែននេះ ក៏ទាក់ទាញបានសមាជិកសភា គណបក្សសង្គ្រោះជាតិម្នាក់ប្រចាំមណ្ឌលខេត្តព្រៃវែងដែរ គឺលោក ឡុង ប៊ុន្នី ឲ្យចុះចូល គណបក្សកាន់អំណាចដែរ។
សារព័ត៌មានជាតិខ្មែរមិនអាចទាក់ទងលោក ឡុង ប៊ុន្នីដើម្បីសាកសួរថាតើលោកចុះចូលជា មួយគណបក្សប្រជាជនកម្ពុជាតែម្នាក់ឯង ឬក៏មានមេឃុំ-ចៅសង្កាត់ទៅជាមួយលោកដែរ៕
0 comments:
Post a Comment