សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Monday, October 23, 2017

លោកលឺ ឡាយស្រេងចោទលោកហ៊ុន សែនថា “ក្បត់ជាតិ” ធ្ងន់ធ្ងរជាងលោកកឹម សុខា បន្ទាប់ពីគេចខ្លូនដោយសុវត្ថិភាព

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី


អតីតឧបនាយករដ្ឋមន្ត្រីលោក លឺ ឡាយស្រេងបានចោទលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនថា ក្បត់ជាតិ ធ្ងន់ធ្ងរជាងមេបក្សប្រឆាំង លោកកឹម សុខាទៅទៀត ដោយលោកអះអាងថាលោក
ហ៊ុន សែនក្នុងតំណែងជានាយករដ្ឋមន្ត្រី បានប្រព្រឹត្តអំពើពុករលូយ បំផ្លាញធនធានធម្មជាតិដូច
ជា ព្រៃឈើ រ៉ែ រំលោភយកដីធ្លីរបស់រាស្ត្រតូចតាច និងយកដីខ្មែរឲ្យទៅយួនកាន់កាប់ជាដើម។
នៅក្នុងបទសម្ភាសផ្តាច់មុខមួយ (Exclusive Interview) តាមប្រព័ន្ធឡាញ (Line) ជាមួយលោក រស់ សុឃិត ចាងហ្វាងកាសែតជាតិខ្មែរ លោក លឺ ឡាយស្រេង ដែលបានគេចខ្លូនដោយសុវត្ថិភាព 
ទៅដល់ប្រទេសថៃ នៅព្រឹកថ្ងៃ ចន្ទនេះ បញ្ជាក់ថា ដល់ពេលពលរដ្ឋខ្មែរ ងើបឈរឡើងផ្តួលរំលំ ជនក្បត់ជាតិ  ហ៊ុន សែនហើយ
ដោយហៅលោក ហ៊ុន សែន ថាជានាយករដ្ឋមន្ត្រី ក្បាលខូច ដូចដែលលោក ហ៊ុន សែន ហៅរូប លោក (លឺ ឡាយស្រេង) កាលពីម្សិលមិញថា ក្បាលខូចដែរនោះ លោក  លឺ ឡាយស្រេង អះអាងថា លោកហ៊ុន សែនក្បត់ជាតិធ្ងន់ធ្ងរជាងលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះ ជាតិ។
លោកលឺ ឡាយស្រេងបន្ថែមថា ខ្លួនឯង (ហ៊ុន សែន) ក្បត់ជាតិ សម្លាប់មន្ត្រីហ៊្វុនស៊ិនប៉ិច កាលពី ឆ្នាំ ១៩៩៧ ជាច្រើននាក់ កាត់ដីខ្មែរឲ្យយួន និងកាប់បំផ្លាញព្រៃឈើ បំផ្លាញរ៉ែនិងធនធានធម្មជាតិ អស់គ្មានសល់ បែរជាចោទលោកកឹម សុខាថា ក្បត់ជាតិទៅវិញ
ទោះជាយ៉ាងណា មន្រ្តីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានថ្លែង ឲ្យដឹងថា លោក លឺ ឡាយ ស្រេងអតីតឧបនាយករដ្ឋមន្ត្រី បានចាកចេញពីកម្ពុជា ទៅកាន់ទីក្រុងបាងកកហើយ នៅវេលា ម៉ោង៦៖១០នាទីព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧នេះ តាមជើងហោះហើរ Bangkok Air PG 938 ដោយនៅពេលនេះ បានដល់ទឹកដី ទីក្រុងបាងកកហើយ។
ការចាកចេញពីកម្ពុជាជាបន្ទាន់របស់លោក លឹ ឡាយស្រេង នៅថ្ងៃនេះ, ធ្វើឡើងបន្ទាប់ពីលោក ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ដែលជាគណបក្ស រាជា និយម បានប្រកាសដាក់ពាក្យប្តឹងលោក លឺ ឡាយស្រេង ចំពោះការចោទថាប្រមាថព្រះ ចេស្តា ព្រះមហាក្សត្រ នរោត្តម សីហមុនី ដែលជាទីគោរព សក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់រាស្រ្តខ្មែរ ថា មាន់គ្រៀវ
មនុស្សជិតសិទ្ធិម្នាក់របស់លោក លឺ ឡាយស្រេង បានទម្លាយប្រាប់ឲ្យដឹងថា កាលពីយប់មិញ ក្រោយពីមានការប្រកាសប្តឹងពីសំណាក់លោក ហ៊ុន សែនមក លោក លឺ ឡាយស្រេង បាន និយាយថា «ខ្ញុំមិនខ្លាចនោះទេ បើចង់ចាប់ មកចាប់ខ្ញុំនៅផ្ទះ» ប៉ុន្តែបែរជាព្រឹកឡើងលោក លឹ ឡាយស្រេង បាននាំចៅស្រីជិះយន្តហោះរត់គេចចេញពីប្រទេសកម្ពុជា ទៅប្រទេសថៃទៅវិញ។
ការប្រកាសប្តឹងលោក លឺ ឡាយស្រេង ភ្លាមៗនេះធ្វើឡើងបន្ទាប់ពីសម្លេងសន្ទនារបស់លោក លឺ ឡាយស្រេង អតីតមន្រ្តីជាន់ខ្ពស់របស់គណបក្សហ៊្វុនស៊ិនប៉ិច ជាមួយលោកស្រី គី លំអង អតីត តំណាងរាស្រ្តគណបក្សហ៊្វុនស៊ិនប៉ិច ដែលមានរយៈប្រមាណជាង៤នាទី ត្រូវបាន Facebook ជំនាញខាងទម្លាយរឿងអាស្រូវរបស់អ្នកនយោបាយឈ្មោះ សីហា បង្ហោះនៅព្រឹកថ្ងៃទី២១ ខែ តុលា ឆ្នាំ២០១៧នេះ។
កាលពីម្សិលមិញ នាយករដ្ឋមន្ដ្រីនៃកម្ពុជា លោក ហ៊ុន សែន បានប្រកាសថា លោកនឹងប្ដឹងលោក លឺ ឡាយស្រេង ដែលបាន​ប្រមាថព្រះចេស្ដា ព្រះមហាក្សត្រ នរោត្តម សីហមុនី ទៅជាមាន់គ្រៀវ ដែលនេះធ្វើឲ្យសម្ដេចមិនអាចទទួលយកបាននោះទេ។ ទន្ទឹមនឹងការប្រកាសនឹងប្ដឹងរឿងប្រមាថព្រះជេស្ដារ ព្រះមហាក្សត្រនេះ លោក ហ៊ុន សែន​ បញ្ជាក់ ថា លោកក៏នឹងប្ដឹងមួយករណីទៀត ដែលលោក លឺ ឡាយស្រេង បាននិយាយបរិហាកេរ្ដិ៍លោកថា ឲ្យលិយមន្ដ្រីគណបក្សហ៊្វុនស៊ិនប៉ិច ម្នាក់២ម៉ឺនដុល្លារ ដើម្បីរៀបចំខ្លួនធ្វើជាតំណាងរាស្ត្រ បន្ទាប់ពី គណបក្សសង្គ្រោះជាតិត្រូវរំលាយចោល ហើយបែងចែកអសនះក្នុងសភាទៅឲ្យគណបក្ស
រាជា​និយមនេះ និងគណបក្សផ្សេងទៀត៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger