សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Saturday, October 21, 2017

លោកហ៊ុន សែននឹងទទួលមួយដំបងធ្ងន់ជាងនេះទៀត បើហ៊ានរំលាយបក្សប្រឆាំងមែននោះ

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បើមិនឃើញក្តារមឈូស គឺមិនសម្រក់ទឹកភ្នែកនោះទេ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែននិងរដ្ឋាភិបាលទាំងមូលរបស់លោកព្រមទាំងក្រុមមន្ត្រីដែលបាន ផលប្រយោជន៏ពីវិស័យកាត់ដេរ រាប់លានដុល្លារក្នុងមួយខែនោះ នឹងទទួលរងនូវដំបងដ៏ធ្ងន់ជាង នេះទៀត ប្រសិនបើលោកហ៊ុន សែនដែលជាប្រធានគណបក្សប្រជាជនកម្ពុជាផងនោះ​ហ៊ាន រំលាយគណបក្សសង្គ្រោះជាតិដែលជាគណបក្សប្រឆាំងមានអសនះដល់ទៅ៥៥នៅក្នុងសភានោះ ចោលទៅតាមអ្វីដែលលោកកំពុងស្រមើស្រមៃនោះ។
ដំបងដ៏ធ្ងន់មួយនេះ ត្រូវបានបង្ហាញដោយមន្ត្រី​ក្នុង​គណៈកម្មាធិការ​សិទ្ធិមនុស្ស របស់​សហភាព​អឺរ៉ុបទៅលើលោកហ៊ុន សែននិងកូនៗរបស់លោកទាំង៥នាក់ដែលសុទ្ធតែមានតំណែងនិងមុខ ជំនួញសំខាន់នៅកម្ពុជា ដោយសហភាព​អឺរ៉ុប បញ្ជាក់ឲ្យលោកហ៊ុន សែនភ្លឺភ្នែកថា សហគមន៍​អឺរ៉ុប ត្រូវ​តែ​ចាត់​វិធានការ​តប​ឲ្យ​បាន​ឆាប់ និង​ជាក់ស្ដែង ទប់​ទល់​ទៅ​នឹង​ចំណាត់​ការ​របស់​រដ្ឋាភិបាល​កម្ពុជា ដែល​កំពុង​ធ្វើទុក្ខបុកម្នេញ​គណបក្ស​ប្រឆាំង

កាលពី​ថ្ងៃ​ទី​២០ ខែ​តុលា នេះ សមាជិក​សភា​អឺរ៉ុប និង​ជា​អនុប្រធាន​អនុ​គណៈកម្មាធិការ​សិទ្ធិ មនុស្ស​សហភាព​អឺរ៉ុប អ្នកស្រី បាបារ៉ា ឡុចប៊ីល័រ (Barbara Lochbihler) បញ្ជាក់ថា សហភាព​អឺរ៉ុប កំពុង​ពិចារណា​ដាក់ទណ្ឌកម្ម​ដោយ​ផ្ទាល់ ឬ​អាច​ឈាន​ដល់​ការ​ឈប់​លើកលែង​ការ​អនុគ្រោះ សម្រាប់​ការ​នាំ​ទំនិញ​កម្ពុជា ចូល​ទីផ្សារ​ដ៏​ធំ​របស់​សហភាព​អឺរ៉ុប​ទៀត​ផង។ អ្នកស្រី​បន្ថែម​ទៀត ថា សហគមន៍​អឺរ៉ុប​ចាំបាច់ ត្រូវតែ​បញ្ចេញ​ប្រតិកម្ម​តប​ឲ្យ​បាន​ឆាប់ ទៅ​នឹង​ចំណាត់​ការ​របស់​រដ្ឋាភិបាល កម្ពុជា ក្នុង​ការ​រំលាយ​គណបក្ស​ប្រឆាំង​ដ៏​ធំ តែ​មួយ​គត់​នៅ​កម្ពុជា។ អ្នកស្រី បាបារ៉ា ឡុចប៊ីល័រ ព្រមាន​ប្រទេស​កម្ពុជា កុំ​ឲ្យ​អាង​តែ​ខ្លួន​ពឹង​ចិន ហើយ​មិន​ខ្វល់​ពី​សហភាព​អឺរ៉ុប។ អ្នកស្រី​រំលឹក​ថា សហគមន៍​អឺរ៉ុប គឺ​ជា​ទីផ្សារ​នាំ​ទំនិញ​ចេញ​ដ៏​ធំ​សម្រាប់​ប្រទេស​កម្ពុជា។ ដូច្នេះ ប្រសិនបើ​សហភាព​អឺរ៉ុប អាច​ចាត់​ការ​ដាក់​ឱ្យ​ចំ​គោលដៅ​ចំពោះ​មន្ត្រី​រដ្ឋាភិបាល​មួយ​ចំនួន នោះ​ច្បាស់​ជា​ឆាប់​ទទួល​បាន​លទ្ធផល។
តាម​ប្រភព​ទិន្នន័យ​ពី​គេហទំព័រ​របស់​គណៈកម្មការ​អឺរ៉ុប ដោយសារ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ប្រទេស​កម្ពុជា នាំ​ទំនិញ​ចូល​ទៅ​សហភាព​អឺរ៉ុប គិត​ជា​ទឹកប្រាក់​ជិត ៥​ពាន់​លាន​ដុល្លារ ក្នុង​ឆ្នាំ ២០១៦ ដែល​ភាគច្រើន​នៃ​ទំនិញ​នាំចេញ​ទាំងនោះ គឺជា​សំលៀកបំពាក់។
ប្រតិកម្ម​របស់​មន្ត្រី​សហភាព​អឺរ៉ុប​នេះ ធ្វើឡើង​មួយថ្ងៃ បន្ទាប់ពី​ប្រទេស​ជំនួយ​ផ្នែក​សិទ្ធិមនុស្ស​ដ៏​ធំ​មួយ​របស់​កម្ពុជា គឺ​ប្រទេស​ស៊ុយអ៊ែត (Sweden) បាន​ព្រមាន​ថា នឹង​ពិចារណា​ឡើងវិញ អំពី​ទំនាក់ ទំនង​ជាមួយ​ប្រទេស​កម្ពុជា ប្រសិនបើ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​រំលាយ​មែន​នោះ។
នៅព្រឹកថ្ងៃ សៅរ៍នេះ សារព័ត៌មានជាតិខ្មែរមិនអាចទាក់ទងលោក សុខ ឥសាន និងលោក ផៃ ស៊ី ផាន អ្នកនាំពាក្យរបស់គណបក្សប្រជាជនកម្ពុជា និងរដ្ឋាភិបាលបានទេ ដោយទូរស័ព្ទរបស់ពួក គេទាំងពីរនាក់បានបិទចោលតាំងពីម្សិលមិញមកល្លេះ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger