សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Monday, October 23, 2017

តើតំណាងរាស្ត្របក្សប្រឆាំងប៉ុន្មាននាក់ទៀតនឹងចុះចូល ជាមួយបក្សកាន់អំណាចរបស់ហ៊ុន សែន?

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី
ក្រុមតំណាងរាស្ត្រ បក្សប្រឆាំង ថតជួបជុំគ្នាជាមួយលោក កឹម សុខា មុនពេល
ត្រូវចាប់ខ្លួន។
សំនួរជាច្រើនពីមហាជនទូទៅក៏ដូចជាពីសំណាក់សកម្មជននិងមន្ត្រីថ្នាក់មូលដ្ឋាន នៃគណបក្ស សង្គ្រោះជាតិ ចោទសួរថា តើនឹងមានតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិប៉ុន្មាននាក់ទៀតនឹង ឱនក្បាលចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន?
សំនួរនេះផ្ទុះឡើងនៅទូទាំងប្រទេសកម្ពុជា ជាពិសេសនៅតាមហាងកាហ្វេនានានៅរាជធានី ភ្នំពេញ ដែលសំបូរទៅដោយ អ្នកវិភាគនយោបាយតុកាហ្វេ បន្ទាប់ពីមានតំណាង​រាស្ត្រ​មួយ​រូប​របស់​​បក្ស​ប្រឆាំង បាន​សម្រេច​ចិត្ត​ចុះ​ចូល​ជាមួយ​បក្ស​កាន់​អំណាច​នៅ​ថ្ងៃ​នេះ ដែល​ការ​សម្រេច​បែប​នេះ បាន​កើត​ឡើង​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ក្រោយ​ពី​មាន​ការ​អំពាវ​នាវ​ពី​ការផ្ញើរសារ អំពាវនាវ របស់ លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន។

ក្នុង​លិខិតមួយ​ច្បាប់​ដែល​ត្រូវចែកចាយដល់អ្នកកាសែត ​នៅ​ថ្ងៃ​នេះ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​មណ្ឌល​ខេត្ត​ព្រៃវែង លោក ឡុង ប៊ុន្នី ស្នើ​ទៅ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក​ ហ៊ុន សែន អនុញ្ញាត​ឲ្យ​រូប​លោក​បាន​ចូល​រួម​ជាមួយ​គណបក្សកាន់អំណាច​។
លោក ឡុង ប៊ុន្នី បាន​បញ្ជាក់​ក្នុង​លិខិត​នោះ​ថា លោក​បាន​ដឹង​ថា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា «ក្បត់​ជាតិ»
នៅព្រឹកនេះ សារព័ត៌មានជាតិខ្មែរ​មិន​ទាន់​ស្វែង​រក​ការ​បក​ស្រាយ​ពី​លោក ឡុង ប៊ុន្នី ផ្ទាល់​នៅ​ឡើយ​ទេ​នៅ​ល្ងាច​នេះ ដោយសារ​ទូរសព្ទ​ លេខ ០១៧ ៦១៦៤៨៩ របស់​លោក​​​មិន​អាច​ទាក់​ទង​បាន។
អ្នក​នាំ​ពាក្យ​​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន្ត បាន​បញ្ជាក់​នៅ​ថ្ងៃ​នេះ​ថា បក្ស​កាន់​អំណាច​ស្វាគមន៍​ការ​ចុះ​ចូល​របស់​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​រូប​នេះ ហើយ​ថា បក្ស​កាន់អំណាច​​នឹង​រក្សា​តំណែង​នៅ​ក្នុង​សភា​របស់​លោក។
ចំណែកតំណែងនៅក្នុងបក្ស អ្នកនាំពាក្យរូបនេះប្រាប់ឲ្យដឹងបន្ថែមថា លោក ឡុង ប៊ុន្នី អាចនឹងត្រូវ បានដាក់បញ្ចូលក្នុងក្បាលម៉ាស៊ីនដឹកនាំបក្សកាន់អំណាច។
លោក សុខ ឥសាន្ត ប្រាប់​វីអូឌី​តាម​ទូរសព្ទ​ថា​៖ «គាត់​តំណាង​រាស្ត្រ​នៅ​តែ​ជា​តំណាង​រាស្ត្រ​ដដែល ដល់​ពេល​ចប់​អាណត្តិ​ យើង​ដាក់​បេក្ខជន​ឲ្យ​ឈរ​ឈ្មោះ​កន្លែង​ណា​ទៀត​ទៅ​មាន​អី។ មិន​បញ្ហា​ទេ ឲ្យ​តែ​គាត់​អញ្ចើញ​មក គណបក្ស​ប្រជាជន​នឹង​រៀបចំ​ចាត់​ចែង​ទៅ​តាម​គោល​នយោបាយ»
ទោះ​ជាយ៉ាងណា ការ​​សម្រេច​ចិត្ត​ចូល​រួម​ជាមួយ​បក្ស​កាន់​អំណាច​របស់​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​រូប​នេះ បាន​កើត​ឡើង​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ក្រោយ​ពី​លោក ហ៊ុន សែន បាន​ផ្ញើ​រសារទៅ​មេដឹក នាំ​បក្ស​ប្រឆាំង​នៅ​តាម​មូលដ្ឋាន ឲ្យ​ចុះ​ចូល​ជាមួយ​បក្ស​កាន់​អំណាច ប្រសិន​បើ​ពួកគេ​ចង់​រក្សា​តំណែង​ជាប់​ឆ្នោត​របស់​ពួកគេ។
លោក ហ៊ុន សែន បាន​ថ្លែង​បែប​នេះ តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​ពី​សំណើ​កែ​ប្រែ​ច្បាប់ ៤ ពាក់​ព័ន្ធ​នឹង​ការ​បោះ​ឆ្នោត ត្រូវ​បាន​ក្រុម​តំណាង​រាស្ត្រ​បក្ស​កាន់​អំណាច អនុម័ត ហើយ​សំណើ​ច្បាប់​ទាំង ៤​នេះ កំពុង​ស្ថិត​នៅ​ក្នុង​ដៃ​របស់​ព្រឹទ្ធ​សភា។
សំណើ​វិសោធន​កម្ម​ច្បាប់​ទាំង ៤​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​ការ​ប៉ុន​ប៉ង​ឈាន​ទៅ​រំលាយ​គណបក្ស​ប្រឆាំង និង​បែង​ចែក​អាសនៈ​របស់​គណបក្ស​នេះ​ទាំង​នៅ​ស្ថាប័ន​កំពូលៗ រហូត​ដល់​ថ្នាក់​មូលដ្ឋាន ដែល​កើត​ចេញ​ពី​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ដោយ​ប្រជា​ពលរដ្ឋ។
ទោះជាយ៉ាងណា រដ្ឋាភិបាល​កម្ពុជា ច្រាន​ចោល​ការ​ប្រកាន់​ទាំង​នេះ ហើយ​ថា ការ​ចាប់​ខ្លួន​មេដឹក នាំ​បក្ស​ប្រឆាំង លោក កឹម សុខា គឺ​ជា​ការ​អនុវត្ត​ច្បាប់ ដោយ​ចោទ​លោក កឹម សុខា ថា «ក្បត់​ជាតិ» និង​ឃុប​ឃិត​ជាមួយ​អាមេរិក​ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល​ស្រប​ច្បាប់បច្ចុប្បន្ន។
ភ្លាមៗនេះ សារព័ត៌មានជាតិខ្មែរមិនទាន់អាចទាក់ទងមន្ត្រីសំខាន់ៗ របស់គណបក្សសង្គ្រោះជាតិ ដើម្បីបញ្ជាក់ពីមូលហេតុចុះចូលរបស់លោក ឡុង ប៊ុន្នី បានទេ៕ 


លោក ឡុង ប៊ុន្នី និងលិខិតចុះចូលគណបក្សប្រជាជនកម្ពុជា។



0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger